43

421 6 0
                                        

រីករាយក្នុងការអាន....

" មកពីនាងទេដែលភ្លើខ្លួនឯង កុំចង់មកបន្ទោសយើង ឆាប់ចេញពីផ្ទះយើងបានហើយ ចេញអោយឆ្ងាយទៅ "ថេយ៉ុងនិយាយឌឺដងហើយគំហកដាក់នាងតូច រួចក៏បេះដៃនាងចេញពីរអោប ស៊ូណាឃើញគេធ្វើដាក់បែបនេះ នាងរឹតតែយំខ្លាំងឡើង

" ហ្ហឹក..ហុឺ..បងថេយ៍កុំធ្វើបែបនេះបានទេ? អូន..អូន..ហ្ហឹក.." ស៊ូណានាងគាំងនិយាយមិនចេញ រួចក៏ស្ទុះអោបថេយ៉ុងឡើងណែន ហើយយំខ្សឹបខ្សួរនៅដើមទ្រូងរបស់គេ ដែលធ្វើអោយអ្នកម្ខាងទៀត មានការធុញ ជាខ្លាំង
" នែ៎..នាងឆប់លែងបងថេយ៍ភ្លាម...អឹស.."

ផាច់...!!

ជេនឌីឃើញស៊ូណាទៅអោបនាយកម្លោះបែបនេះ ក៏បានចាប់ទាញស៊ូណាចេញពីការអោប ហើយក៏ថែមនាងមួយកំផ្លៀងទំហឹង ដួលទៅលើឥដ្ឋ ចំណែកនាងតូចសេយ៉ុនវិញ ភាពបានឮសភាពឡូឡារនៅខាងក្រៅយ ទើបរហ័សទៅមើល
" ស៊ូណាឯងកើតអី " ពេលនាងដើរទៅដល់ភ្លាមហើយរហ័សសួរ ពេលដែលនាងឃើញស៊ូណាអង្គុយយំនៅលើឥដ្ឋ ទាំងផ្ទៃមុខក្រហមងាំង ហើយសេយ៉ុនក៏បន្ទន់ជង្គង់នៅក្បែរស៊ូណា

" សេយ៉ុន..ហ្ហឹក " គ្រាន់តែឃើញសេយ៉ុននៅជិតនាងភ្លាម ស៊ូណាក៏ស្ទុះទៅអោបនាងតូចហើយយំដង្ហក់ខ្សឹបខ្សួលដាក់សេយ៉ុន...!! រីឯស្រីស្រស់វិញ ឃើញសេយ៉ុនចេញមកម្នាក់ទៀតក្នុងចិត្តនាងចាប់ផ្ដើមកើតក្ដៅឡើងចង់ឆេះទៅ
" បងថេយ៍ហើយស្រីម្នាក់ជាណា " នាងបានគំហកដាក់ថេយ៉ុងខ្លាំងៗ.
" អរ..ស្រីម្នាក់នេះមែនទេ? នាងគឺជាអ្នកបម្រើរទេ " ថេយ៉ុង
" បានហើយបងថេយ៍ អូនហត់ណាស់អូនចង់សម្រាក ពួកយើងចូលទៅក្នុងទៅ " ជេនឌីនិយាយធុញទ្រាន់ជាខ្លាំង

" បាទអូនសម្លាញ់ " ថេយ៉ុងនិយាយហើយក៏ដើរទៅ រីឯងកែវភ្នែកវិញបានងាកមកមើលសេយ៉ុន ដោយញញឹមចុងមាត់បែបឌឺដងអោយនាង ព្រោះថាហ្គេមរបស់គេធ្វើបានសម្រេចហើយ គេមានប្រៀបហើយគេឈ្នះនាងហើយ គេបានដេញក្បាលមិត្តសម្លាញ់របស់នាងចេញហើយ ចំណែកនាងតូចបានត្រឹមតែអង្គុយអោបមិត្តសម្លាញ់ដែលត្រូវប្រុសកំណាចដូចជាគីម ថេយ៉ុងធ្វើបាបចិត្តស៊ូណាប៉ុណ្ណោះ...!! រីឯ ថេយ៉ុងវិញបានបណ្ដើរជេនឌី បានមកដល់ខាងក្នុង ហើយគេមិនខ្វស់ថាមានមនុស្សម្នាក់ដែលអង្គុយយំបោកខ្លួននៅខាងក្រៅទេ

កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END) Where stories live. Discover now