103

306 7 0
                                        


" បងស្រីខ្ញុំឱ្យបង! " ក្មេងប្រុសម្នាក់ដែលអង្គុយគូររូបជាមួយថេយ៉ុងមុននេះ ក៏រត់មកជិតសេយ៉ុនព្រមទាំងហុចគំនូរមួយសន្លឹកឱ្យនាង ស្របពេលម្នាក់ទៀតក៏ក្រពាត់ដៃដើរតាមមកពីក្រោយ។
" អោយបងហេស៎? " សេយ៉ុនលើកដៃទទួលព្រមទាំងលើកចិញ្ចើមសួរគេបញ្ជាក់
" បាទពិតមែនហើយ! "
" អូហូ!ស្អាតណាស់ " នាងតូចសម្លឹងមើលរូបភាពនិងឧទានឡើងទាំងភ្ញាក់ផ្អើល
" រូបនេះជារូបគ្រួសារបង នេះជាបងស្រី នេះជាលោកពូ ហើយនេះជាកូនៗបង "
" អ៉ាវ!កូនៗបងហេតុអ្វីមានច្រើនម្ល៉េះ? មិចក៏ច្រើនដល់ថ្នាក់នេះ? " សេយ៉ុនបែរមកសួរក្មេងតូច ព្រមទាំងបើកភ្នែកម៉ក់ៗសម្លឹងមុខគេ ប៉ុន្តែសំនួរនាងធ្វើឱ្យថេយ៉ុងដែលកំពុងឈរពីក្រោយខ្នងក្មេងប្រឹងទប់សំណើចសឹងផ្ទុះ កាន់តែឃើញទឹកមុខនាងគេកាន់តែចង់សើច សេយ៉ុនរ៉េកែវភ្នែកឡើងយឺតៗទៅរកមុខ អ្នកកំពុងឈរ
" នេះលោក!! " នាងតូចខាំធ្មេញនិយាយបែបមិនដឹងស្រដីអ្វីបន្ត ពេលឃើញគេខ្ទប់មាត់សើចកខឹក បានន័យថារូបនេះគេជាអ្នកគូរ?
" បងមិនដឹងអីទេអាល្អិតនេះជាអ្នកគូរ មែនទេអាល្អិត?ន"
" បាទមែនហើយ! " ក្មេងតូចងក់ក្បាលយល់ព្រមជាមួយសំដីថេយ៉ុងព្រមទាំងញញឹមដូចត្រូវដងត្រូវផ្លែគ្នាណាស់  សេយ៉ុនឯណេះខាំធ្មេញទាំងគ្រឺតក្នាញ់ រួចបែរមុខចេញឈប់និយាយជាពូក្មួយនេះទៀតទឹកមុខក៏លេងស្រស់ដូចមុន...ថេយ៉ុងញញឹមញឹមៗព្រោះដឹងថាអ្នកម៉ាក់វ័យក្មេងងរងក់ទៀតហើយ ទើបគេដើរទៅដាក់ដៃទាំងសងខាងច្រត់លើតុឃាំងរាងកាយនាងពីក្រោយ ស្របកែវភ្នែកគេសម្លឹងមើលរូបគំនូរកូនង៉ែតដែលនាងកំពុងគូរ ខណៈបបូរមាត់ក្រាស់ក៏ភ្ញោចស្នាមញញឹមយ៉ាងស្រស់  ថេយ៉ុងចាប់ប្រអប់ដៃខាងស្តាំសេយ៉ុន ហុចផលឱ្យនាងតូចរហ័សងើបមុខសម្លឹងមើលគេ ថេយ៉ុងមិនបានមើលមុខនាងប៉ុន្តែក៏អាចអោយសេយ៉ុនដឹងថាគេកំពុងនាំដៃនាងគូររូប ទើបនាងរហ័សបែរទៅរកគំនូរវិញ ថេយ៉ុងចាប់ដៃសេយ៉ុនគូរវាសគំនូរពីមួយកន្លែងទៅមួយកន្លែង យ៉ាងទន់ភ្លន់និងយកចិត្តទុកដាក់ ដល់ថ្នាក់នាងតូចស្លុងអារម្មណ៍ទៅតាមកាយវិការគេយ៉ាងងាយ

+skip
+ច្រើនសប្តាហ៍ក្រោយមក
+នៅទីក្រុងញ៉ូលយ៉ក

" កូនស៊ូ ហើយឬនៅកូន " សម្លេងស្រែករបស់ស្រ្តីចំណាស់បានបន្លឺឡើង គាត់បានគោះទ្វារហៅកូនស្រី ដែលកំពុងតែតប់តែងខ្លួន ដើម្បីចូលរួមក្នុងកម្មវិធីរបស់មិត្ត
" រួចហើយម៉ាក់ " រាងកាយតូចស្ដើងបានបើកទ្វាបន្ទប់ បានធ្វើអោយអ្នកឈរចាំនៅមុខបន្ទប់ ឈរភ្លឹកនឹងសម្រក់កូនស្រី នាងតែខ្លួនស្រស់ស្អាតខ្លាំងណាស់ដោយគ្រោងរូបពណ៌ក្រហមឆ្អៅ ឆែកភ្លៅបន្តិច ប៉ុន្តែខ្នងបានបញ្ចេញសាច់សរខ្ចីរលោង តែបន្តិចប៉ុណ្ណោះ ធើ្វអោយអ្នកដែលជាម៉ាក់អត់សរសើរមិនបាន
" កូនម៉ាក់ពិតជាស្រស់ស្អាតខ្លាំងណាស់ " លោកស្រីរ៉ាជែល បានយកដៃទៅអង្អែលថ្ពាល់កូនដោយស្នាមញញឹមស្រស់ គាត់មិនដែលឃើញនាងតែងខ្លួនបែបនេះទេ ឃើញហើយប្លែកភ្នែកតែម្ដង
" កុំបញ្ជោកូនណា? ម៉ាក់ក៏ស្អាតដែល " ពីនាក់ម្ដាយកូនបានឈរសរសើរគ្នាទៅវិញទៅមក ដោយបង្កសម្លេងសើចសប្បាយយ៉ាងកក្អឹក មើលទៅមានសេចក្ដីសុខខ្លាំងណាស់ ព្រោះតែងតែពីស៊ូណាមកនៅជាមួយគាត់មកមិនដែលស្គាល់ថាពាក្យលំបាកទៀតទេ ពេលនេះនាងមានអ្វីគ្រប់បែបយ៉ាង ក្ដីស្រមៃរបស់នាងបានខ្លាំងជាការពិតហើយ
" តោះកូន ជិតដល់កម្មវិធីដែលគេចាប់ផ្តើមហើយ "
" ចាស៎..!! " ស៊ូណាបានបញ្ចប់សម្ដីក៏ទៅកាន់ដៃម៉ាក់របស់ខ្លួនហើយក៏ដើរចុះមកក្រោម ធ្វើអោយអ្នកបម្រើឈរក្លឹកពីស្រស់នាងតូច
" អ្នកនាងស៊ូណាស្រស់ស្អាតខ្លាំងណាស់ " អ៊ុំស្រីមេផ្ទះបាននិយាយទៅកាន់នាងតូច
" ចាស៎..!! អគុណខ្លាំងណាស់..!! ខ្ញុំទៅសិនហើយណា " ស៊ូណាថាហើយក៏ដើរ ទៅជិតអ្នកជាម៉ាក់ហើយ ក៏បានដើរទៅរកឡានដែលកំពុងតែចតចាំរួចជាស្រេច អ្នកម៉ាក់ហើយនឹងកូន ក៏បានឡើងឡាន ហើយក៏បើកចេញទៅ
កន្លះម៉ោងក្រោយមក
សណ្ឋាគារផ្កាយប្រាំ...
     លោកស្រីរ៉ាជែល បានដឹកដៃកូនស្រីអោយចុះពីលើឡាន ហើយនាងតូចបានដើមអោបដើមដៃអ្នកជាម្ដាយជាព្រោះនាងរៀងភ័យណាស់ នាងមិនដែលមកកម្មវិធីអីធំៗបែបនេះទេ...គ្រាន់តែនាងដើរចូលមកដល់ភ្លាម បុរសដែលឈរនៅម្ដុំនោះបានគាំងក្លឹកនឹងសម្រស់នាងតូច នឹងតាមមើលនាងមិនដាក់ក្រសែភ្នែកនោះទេ ពេលដែលដើរចូលមកដល់ខាងក្នុងភ្លាម សម្លេងតន្រ្តីពិរោះយ៉ាងរណ្ដំ
កម្មវិធីទាំងមូលមានការរៀបចំរចនា តាមបែបប្រណីតភាពសុីវិល័យឆើតឆាយទៅតាមសម័យ ភ្ញៀវចូលរួមក្នុងកម្មវិធីទាំងអស់ក៏ស្លៀកពាក់ស្រស់ស្អាតសមរម្យ តាមទីកន្លែង ។

" អូរ...!! ជំរាបសួរជំទាវរ៉ាជែល " លោកស្រីផាកបានងាកទៅស្រាប់តែឃើញម៉ាក់កូនពីរនាក់បានដើរចូលមក ទើបគាត់រហ័សទៅទទួលរាក់ទាក់បន្តិចទៅ
" ចាស៎..!! ជំរាបសួរជំទាវផាក "
" ជំរាបសួរអ៊ុំស្រី " ស៊ូណាក៏លើកដៃសុំពះអ្នកដែលជាមនុស្សចាស់ យ៉ាងទន់ភ្លន់បំផុត ហើយផ្ទៃមុខលោតស្នាមញញឹមមិនរលុប
" ចាស៎..!! លើកដៃថ្វាយព្រះក្មួយ "
" អេ..!!កូនមីន មកជំរាបសួរជំទាវរ៉ាជែល " លោកស្រីផាកបានទាញជាយអាវកូនប្រុសរបស់ខ្លួន អោយមកជំរាបសួរមនុស្សដែរនៅនឹងមុខ
" ជំ..!! " នាយបែរមករកសំពះ លោកស្រីរ៉ាជែលហើយស្រាប់តែនាយឃើញ នាងតូចស៊ូណា ដែលឈរជិតនឹងលោកស្រីរ៉ាជែល ដោយគាំងភ្លឹក នឹងមុខមាត់ ជីមីនឈរសម្លឹងមុខស៊ូណា ដោយលោតចម្ងល់ជាច្រើន ព្រោះនាយសម្លឹងមុខនាងកាន់តែយូរ វាប្រហែលៗនឹងមនុស្សស្រីម្នាក់ដែលគេដេកជាមួយកាលពីយប់នោះ រីឯស៊ូណា ដែលឈរញញឹមអម្បិញមិញ ក៏ត្រូវបានរលុបអស់នៅសល់តែភាពភ្ញាក់ផ្អើល នឹងអវត្តមានរបស់នាយកន្លោះជីមីន ដែលឈរនៅនឹងមុខ នាងបាននិយាយថាមិនមកអោយនាយម្នាក់នេះឃើញមុខទៀតទេ តែនេះខំគេចឡើងរាប់ខែ ដល់ពេកមកជួបមុខគ្នា គឺនៅក្នុងកម្មវិធីនេះសោះ
" ម៉ាក់..!! អ៊ុំស្រី ខ្ញុំសុំទៅបន្ទប់ទឹក បន្តិចសិន " ស៊ូណាបានលើកដៃសំពះមនុស្ស រួចក៏ដើរសំដៅទៅបន្ទប់ទឹកយ៉ាងលឿន ព្រោះនាងមិនចង់ឃើញមុខនាយម្នាក់នេះទេ ឃើញហើយកើតចិត្តស្អប់ភ្លាមៗតែម្ដង
" ជំរាបសួរ អ៊ុំស្រី " ប្រុសកម្លោះបានអោនលំទោន សំពះមនុស្សចាស់ នៅនឹងមុខ ហើយកែវភ្នែកបានសម្លឹងមើលផែនខ្នងនាងតូចជាប់ ចិត្តចង់អន្ទះសារ ទៅបន្ទប់ទឹក ទៅមើលអោយច្បាស់ថាគឺជានាងមែនទេ? ដែលជាមនុស្សស្រីម្នាក់ដែលដេកជាមួយគេ
" ចាស៎..!! លើដៃថ្វាយព្រះក្មួយ "

កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END) Where stories live. Discover now