រីករាយក្នុងការអាន....
ដោយមានរាងកាយគេឡើងទ្រោមពីលើខណៈមាត់នៅថើបមាត់នាងមិនព្រមលែង
ថេយ៉ុងបិទភ្នែកថើបតិចៗលើបបូរមាត់សេយ៉ុនពោពេញដោយក្តីស្រលាញ់និងក្តីនឹករលឹក តែនាងតូចបែរជាគេងស្ងៀមៗសម្លឹងមុខគេ នាងព្រមអោយគេថើបមិនបានរើក៏មិនបានតបត មួយសន្ទុះក្រោយមកថើបទាល់តែអស់ចិត្តទើបថេយ៉ុងព្រមដកបបូរមាត់ចេញពីមាត់សេយ៉ុនយឺតៗ ស្របត្របកភ្នែកគេបើកឡើងសន្សឹមៗសម្លឹងមុខនាងដោយក្រសែរភ្នែកស្រទន់
" បងនឹកអូនណាស់សេយ៉ុន " ថេយ៉ុងបន្លឺសម្លេងស្រាលប្រាប់នាងទាំងទឹកមុខបង្គប់ពោពេញដោយក្តីឈឺចាប់ និងក្តីអាណិត គេនឹកនាងណាស់ នឹកស្ទើស្ទះដង្ហើមទៅហើយ ថ្វៃត្បិតថានាងនៅក្បែរអាចមើលឃើញនាងរាល់ថ្ងៃ តែហាក់បីដូចនាងនៅឆ្ងាយរាប់មុឺនយោជន៍ដល់ថ្នាក់គេទៅមិនដល់ នាងតូចឯណេះវិញឮមួយប្រយោគនេះហើយ មិនបានញាប់ញរ័ក៏មិនបានខ្វល់ នាងបែរមុខចេញទៅម្ខាងមិនសម្លឹងមុខគេដោយអាការៈងក់ងរនឹងនៅខឹងមិនទាន់បាត់...
ថេយ៉ុងទម្លាក់មុខថើបថ្ពាល់នាងថើរៗ មុននិងបង្អូសមកជ្រុបមុខនឹងប្រឡោះក៎ស្រង់យកក្លិនដ៏សែននឹករលឹកនេះចូលសួត
" ហេតុអីអូនមានផ្ទៃពោះយូរហើយ ហេតុអីមិនប្រាប់បង? " ថេយ៉ុងខ្សឹបក្បែរត្រចៀកសេយ៉ុនតិចៗ ហុចផលអោយនាងតូចឮហើយបេះដូងចាប់ផ្តើមកន្ត្រាក់លោតអោយភិតភ័យភ្លាមៗ
" លោកដឹងហើយរឺ? " សេយ៉ុនបែរមកសួរគេទាំងរដាក់រដុប ខណៈបេះដូងតូចក្នុងទ្រូងនាងលោតដុកដាក់...មិនឈប់ នេះគេដឹងហើយមែនទេ?
" ហេតុអី..? "
" មកពីខ្ជិល នឹងហើយ ខ្លាចលោកធ្វើបាបគេ ហើយក៏លោកអោយខ្ញុំយកគេចេញនោះគិតយ៉ាងមិច? " សេយ៉ុននិយាយដោយអួលដើមកនាងមិននឹងប្រាប់ថេយ៉ុងនោះទេ ព្រោះនាងខ្លាចថាគេអោយយកកូនជាទីស្រឡាញ់របស់នាងចេញ ហើយនាងនិយាយបន្ត
" ចុះលោក ស្រឡាញ់គេទេ? " សេយ៉ុនសួរថេយ៉ុងដោយសម្លេងស្រាល ខណៈកែវភ្នែកនាងបើកម៉ក់ៗសម្លឹងមុខគេយ៉ាងគួរអោយអាណិត រងចាំស្តាប់ចម្លើយទាំងក្នុងចិត្តលួចភ័យព្រួយក្នុងពេលតែមួយ ព្រោះខ្លាចថាគេមិនស្រលាញ់កូនក្នុងពោះនាង ខ្លាចថាគេមិនត្រូវការក្មេង ខ្លាចគេស្អប់ខ្ពើម ខ្លាចគេថាខ្លួនមិមមែនជាប៉ាក្មេង ខ្លាចដូចដែលនាងនិយាយមិញនេះ នាងខ្លាចអារម្មណ៍ខ្លាចគ្រប់សព្វសារពើ កើនឡើងជោជន់ពេញក្រអៅបេះដូងនាង បើគេឆ្លើយថាមិនបានស្រលាញ់ មិនបានត្រូវការ ហើយអោយយកគេចេញ តើគិតយ៉ាងមិច? នាងពិតជាខ្លាចណាស់។ ចំណែកថេយ៉ុងមិននិយាយអ្នកកម្លោះញញឹមបន្តិច រួចអោនមុខថើបលើបបូរមាត់នាងតូច ថេយ៉ុងថើបស្រាលៗថ្នមៗជាចម្លើយបញ្ជាក់ប្រាប់នាងថាគេស្រលាញ់ណាស់ មិនមែនត្រឹមតែកូន តែនាងក៏ដូចគ្នា គេស្រលាញ់លើសជីវិតគេទៅទៀត ប៉ុន្តែសេយ៉ុនហាក់មិនយល់ នាងតូចគេងស្ងៀមបើកភ្នែកក្រឡង់មិនកម្រើកខ្លួន ក៏ព្រោះនាងមិនបានចង់អោយគេថើប អ្វីដែលនាងចង់បានគឺចង់អោយគេឆ្លើយសំនួរនាង
" គេជាកូនបង!បើបងមិនស្រលាញ់ អោយបងទៅស្រលាញ់កូនអ្នកណា " ថេយ៉ុងដកបបូរមាត់ចេញពីមាត់ផ្កាឈូកសេយ៉ុន រួចប្រាប់នាងដោយសម្លេងស្រាលស្រទន់បូកផ្សំកែវភ្នែកសម្លឹងមុខនាងពោពេញដោយក្តីស្រលាញ់...ធម្មតាក្មេងគេស្រលាញ់ស្រាប់ទៅហើយ ហើយនេះជាកូនដំបូងរបស់គេទៀត រឹតតែកើតចេញពីផ្ទៃនាងទៀត តើគេអាចមិនស្រលាញ់បានយ៉ាងមិច ចំណែកសេយ៉ុនពេលឮសម្តីមួយប្រយោគនេះហើយលួចញញឹម រំភើប ត្រេកអរក្នុងចិត្តមិនស្ទើរទេ តែរំពេចនោះ
" ចេញទៅ!គេមិនមែនកូនលោកទេ! ព្រោះលោកកាលពីលើកមុន ថាអោយខ្ញុំទៅដេកជាប្រុសមិនរើសមុខ នោះអីចឹងកូននេះមិនមែនជាកូនលោកទេ " នាងតូចអារម្មណ៍ប្រែប្រួលលឿនជាងអាកាសធាតុ ហើយនាងនៅនិយាយរឿងចាស់ៗដែលកើតយូរមកហើយ តែនាងនៅរំលឹកវាទៀត បន្ទាប់មកនាងស្រាប់តែរមួលដៃចេញពីការចាប់របស់គេរួចច្រានគេចេញពីលើខ្លួន មុននិងបែរទៅម្ខាងទាំងចងចិញ្ចើមខឹង ហុចផលអោយអ្នកកម្លោះដែលធ្វើខ្លួនទន់តាមការរុញច្រាននាងមុននេះ លួចញញឹមអស់សំណើចមិនតិចទេ
" បើគេមិនមែនជាកូន បងអូនហ៊ានពិសោធន៍ទេ " ថេយ៉ុងសួរទៅនាងដោយស្នាមញញឹមខិល ហើយក៏ទៅទ្រោមលើនាងម្ដងទៀត រួចក៏ថើបថ្ពាល់របស់នាងទាំងសងខាង
" ចេញទៅ ខ្ញុំគ្មានពេលមកពិសោធន៍ ជាមួយលោកទេ" សេយ៉ុនលើកដៃតូចស្រឡូនទៅរុញច្រានទ្រូងមាំគេមួយទំហឹង តែថេយ៉ុងហាក់ដូចជាមិនរង្គើរអីបន្តិច
" មិនចេញទេ បងត្រូវតែពិសោធន៍សិន សឺតៗ...!! " ថេយ៉ុងរហ័សថើបថ្ពាល់សេយ៉ុនខ្លាំងជាច្រើនខ្សឺត ធ្វើអោយនាងតូច មុខឡើងក្រហមងាំង
" ខ្ពើមណាស់ ងើបចេញពីលើខ្លួនខ្ញុំទៅធ្ងន់ណាស់ "
" បងសង្កត់ប៉ុណ្ណឹងសោះថាធ្ងន់ចុះទម្រាំតែ ពេលបងរំលោភអូននោះ ហេតុអីក៏អូនមិនថាធ្ងន់ទៅ " គេឃើញរឹកពានាងបែបនេះគេរឹតតែចង់ញោះនាងថែមទៀត
" ឈ្លើយ..!! ប្រុសមាត់ដាចចេញពីខ្លួនខ្ញុំទៅ បើលោកមិនចេញប្រយ័ត្នខ្ញុំស្រែកណា៎ " សេយ៉ុនខឹងនឹងថេយ៉ុងឡើងក្ដៅស្លឹកត្រចៀកងំសឹងតែចេញផ្សែងទៅហើយ ហេតុក៏និយាយមិនចេះស្ដាប់គ្នាសោះចឹង
" ស្រែកទៅ បងនឹងរំលោភអូន មិនអោយអូនដេកនោះ ទេសាកទៅ " ថេយ៉ុងនិយាយគម្រាម ដោយមុខមាំតែក្នុងចិត្តវិញអស់សំណើចមិនស្ទើរនោះទេ
" ក្នុងខួរក្បាលរបស់លោកគិតចេញតែរឿង នឹង "
" បងគិតរឿងនឹងចេញបានតែអូនទេ ព្រោះរាងកាយរបស់អូនទាក់ទាញណាស់ " ថេយ៉ុងបានបញ្ចេញសម្លេងឡើងស្រើបស្រាល ហើយផ្ទៃមុខរបស់គេធ្វើដូចជាមនុស្សតណ្ហាក្រាសចឹង
" អ្អាយយ...!! ប្រុសឆ្កួត ប្រុសអាក្រក់ លោកនិយាយអីតាណើបៗ ចឹងហា៎ មនុស្សអាក្រក់ លោកឯងនេះមិនត្រឹមតែចាស់ទេ ហើយព្រិលទៀត ចេញ " សេយ៉ុនខឹងនឹងថេយ៉ុងឡើងចង់បែកផ្សែងហើយ ចាស់ហើយមិនរកធម៍អារ អីទេគិតតែរឿងចឹង បើសិនជាអាចនាងចង់សម្លាប់អោយស្លាប់នៅនឹងកន្លែងទេ
" អូនចង់អោយបងទៅណា...? បើប្រពន្ធកូនបងនៅទីនេះ អោយបងទៅរកទៅណា " ថេយ៉ុងទាញសេយ៉ុនមកអោបជាប់ទ្រូង បង្អូសសម្លេងសួរនាង ដោយសម្លេងស្រទន់មិននិយាយឌឺងដងអោយនាងខឹងគេទៀតទេព្រោះវាមិនល្អសម្រាប់កូនក្នុងផ្ទៃរបស់នាង ប៉ុន្តែក៏ត្រូវនាងតូចរុញចេញម្តងទៀត
" ចេញទៅ ខ្ញុំអោយលោកមិនអោយប៉ះទេ ហ្ហឹក " ពេបមាត់យំ ស្រែកដេញគេដោយការខឹងស្អប់ គេថេយ៉ុងអស់សំណើចខ្លួនឯង ដែលញោះនាងរហូតដល់យំ
" បងស្រឡាញ់អូនខ្លាំងណាស់ បើអូនជឿងស្ទាបទៅ " ថេយ៉ុងញញឹមមានមន្តស្នេហ៍ដាក់សេយ៉ុនរួចចាប់ប្រអប់ដៃនាងមកផ្អឹបជាប់នឹងដើមទ្រូងខាងឆ្វេងគេ ដើម្បីអោយនាងដឹងថាបេះដូងគេកំពុងលោត លោតញាប់ខុសចង្វាក់ព្រោះតែនាង ហើយវាតែងតែបែបនេះគ្រប់ពេលអោយតែនៅជិតនាង មិនថាថ្ងៃដំបូងឬមកដល់ថ្ងៃនេះ នាងនៅតែជានារីតែម្នាក់ដែលអាចធ្វើអោយបេះដូងគេរង្គោះរង្គើរបាន
" មិនជឿទេ!ចេញទៅ សម្ដីបែបនេះជួបច្រើនណាស់ " សេយ៉ុនគ្រលាស់ដៃចេញព្រមទាំងរុញច្រានគេបន្ថែម រួចបែរខ្នងទាំងចងចិញ្ចើមមុខក្រម៉ៅ គិតថានាងជឿសម្តីព្រានទឹកមុខព្រានគេនឹងមែនទេ?ដេកស្រមៃទៅ...! ថេយ៉ុងឯណេះវិញមិននិយាយអ្វីបានត្រឹមសើចរលាក់តិចៗនឹងរឹកពារប្រពន្ធក្មេង តែក៏អត់និងគិតមិនបានតាំងពីនាងក្រោកពីឈឺមកឆ្នាស់ខ្លាំងមិនធម្មតា ប៉ុន្តែសម្រាប់គេបែរជាកាន់តែគួរអោយស្រលាញ់លើសដើម។
YOU ARE READING
កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END)
Romanceដោយសារតែគំនុំបាំងមុខ ធ្វើអោយអ្វីៗគ្រប់យ៉ាងនឹងត្រូវបាត់បង់ បានធ្វើអោយមនុស្សស្រីស្លូតត្រង់ម្នាក់ រងនូវការឈឺចាប់ គ្រប់រាងកាយ ត្រូវរងសម្ពាធ ការប្រមាណម៉ាកងាយគ្រប់សាររពើ មាត់និយាយថាស្អប់ណាស់ខ្ពើមណាស់មិនចង់ប៉ះ ប៉ុន្តែពេលដែលនាងនៅជាមួយអ្នកផ្សេង គេបែរជាខ...
