រីករាយក្នុងការអាន...
សេយ៉ុននិយាយច្បាស់ៗឮៗ អោយគេបានដឹង ថាគេគ្មានសិទ្ធទេ ហើយដាក់កំហិតគេដោយសម្លេងកាច ហើយសម្លក់គេស្ទើរតែជ្រុះគ្រាប់ភ្នែកទៅហើយ ថេយ៉ុង បានត្រឹមតែមើលមុខនាងភ្លឹសៗ គេយល់អ្វីដែលនាងនិយាយហើយ ប៉ុន្តែគេមិនសុខចិត្តទេដែលនាងហាមគេមិនអោយប៉ះខ្លួនរបស់នាងនោះ ត្រឹមនេះគេសុំប្រកែកហើយ
" ហេតុអី ត្រឹមខ្លួនរបស់អូន បងប៉ះមិនបាន " ថេយ៉ុងខិតទៅចិត្តនាងហើយ លើកដៃមាំទៅចាប់ខ្លួននាងអោយមកបង្វែរមករកគេ
" កុំប៉ះ ក្រែងលោកនៅខឹងនិងខ្ញុំមែនទេ? " សេយ៉ុន ក្រវាស់ដៃមាំចេញ ហើយស្រែកគំហកកដាក់នាយឡើងខ្លាំង ចង់ខឹងក៏ខឹងទៅនាងអោយខឹងហើយតើ ចង់បានទៀត ឬ ចង់បានចំណាប់អារម្មណ៍ពីនាង?
" ចប់ហើយ..!! អាថេយ៍អើយ..!! មកវៃគ្មានមូលហេតុហើយ គ្រាន់តែធ្វើជាខឹងចង់អោយលួងតែបន្តិចសោះ មកខឹងឯឯវិញ " ពាក្យនេះគេនិយាយបានតែនៅក្នុងចិត្តនោះទេ មកវៃគេហើយ ហាមគេមិនអោយខឹងទៀត មិនត្រឹមតែប៉ុណ្ណឹងទេថែមទាំងខឹងគេទៀត ថ្ងៃនេះជាថ្ងៃស៊យហើយ គ្រាន់តែនាងមកក្រុមហ៊ុនតែមួយថ្ងៃសោះ ធ្វើអោយគេឈឺពេញខ្លួនទៅហើយ
តុក..តុក..
សម្លេងគោះទ្វាបានបន្លឺឡេីង បានដាស់អារម្មណ៍កម្លោះក្រមុំដែរអង្គុយក្បែរគ្នា ហើយក៏ទៅងាកមើល យ៉ាងរហ័ស
" លោកប្រធាន ខ្ញុំយកឯកសារ អោយពិនិត្យ ចាស៎ " ស្រីលេខារបស់គេបាននិយាយ
" អឹម..!! ចូលមកហើយដាក់លើតុកធ្វើការរបស់ខ្ញុំទៅ " ស្រីលេខាមិននៅបង្អង់យូរក៏រហ័ស ដើរចូលមកដោយនៅក្នុងដៃមានឯកសារជាច្រើន ស្រីល្អជាលេខាបានដើកាត់មុខកាយតូច ដោយធ្វើដំណើរកាច់រាង កាយតូចបានត្រឹមតែអង្គុយមើលដំណើររបស់នាងតែប៉ុណ្ណោះនាងមិននិយាយអ្វីទេ<< មើលចុះមកធ្វើការឬមកទាក់ប្រុសអោយប្រាដកទៅនៀក សំពត់ឆែកសឹងតែដល់ក្រលៀន អាវចំហរទ្រូងស្ទើរតែចេញទាំងអស់ ហើយមើលដើមទ្រូងវិញសឹងតែប៉ុនផ្លែងដូងទៅហើយ >> ពាក្យក្នុងចិត្តកាយតូច នាងនិយាយ ក៏ក្រញ៉ែងខ្លួន មិនគួរអោយជឿសោះថាមនុស្ស ដូចជាគេនេះចេះយកមនុស្សបែបនេះមកធ្វើការដែរ
" អូនកើតអី " ថេយ៉ុងសួរទៅកាយតូច ព្រោះគេឃើញនាងអង្គុយភ្លឹកៗ ហើយសុខៗក៏ធ្វើជាក្រញ៉ែងខ្លួន ដូចជាខ្ពើមអញ្ចឹង
" មិន? ទៅធ្វើការរបស់លោកទៅ " សេយ៉ុន បានដេញថេយ៉ុងចេញអោយទៅធ្វើការរបស់ខ្លួន ព្រោះមើលទៅឃើញឯកសារច្រើនណាស់ បើនៅអង្គុយនិយាយជាមួយនាងទៀតច្បាស់់ជាមិនរួចនោះទេ ថេយ៉ុងក៏ងើបទៅធ្វើការរបស់ខ្លួនតាមអ្វីដែលនាងប្រាប់ ហើយក៏ដាក់ខ្លួននៅកៅអីធ្វើការ ស្របពេលស្រីលេខាដែរឈរចាំយកចិត្តយកថ្លើមនាយកម្លោះ អ្វីដែលនាងឃើញលើផ្ទៃមុខរបស់គេស្រាប់តែភ្ញាក់ផ្អើលយ៉ាងខ្លាំង
" លោកប្រធាន! មុខលោកប្រធានត្រូវនឹងស្អី ហេតុក៏សុទ្ធតែស្នាមជាំបែបនេះ? " ស្រីលេខា បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយសួរទៅនាយកម្លោះទាំងកាយវិការព្រួយបារម្ភ ចំណែកនាងតូច អង្គុយទប់សំណើច ហើយអង្គុយចាំស្ដាប់ថាគេនឹងឆ្លើយបែបណានៅពេលដែលមានគេសួរ
" គ្មានកើតអីទេ គ្រាន់តែមិនប្រយ័ត្ន ដើរបុកទ្វារហើយត្រូវឆ្មាញីកំណាចហក់មកខាំតែប៉ុណ្ណឹង " សម្ដីរបស់គេបានលាន់ឮដល់ត្រចៀកនាងតូច ធ្វើអោយស្នាមញញឹមអម្បិញមិញត្រូវបានរលាយមួយរំពេច គ្រាន់តែឮគេថាឆ្មាញី..!! គេថានាងឬ គួរអោយក្ដៅណាស់ គេហ៊ានថាអោយនាងជាឆ្មាញីហើយថែមទាំងដាក់កំណាចទៀត គេគិតថានាងឆ្មាញីកំណាចឬ?...!! សេយ៉ុនក្ដាប់ដៃហើយងាកទៅមើលមុខថេយ៉ុងដោយខ្សែភ្នែកកាច កំហឹងរបស់នាងបានឡើងដល់អតិបរិមាហើយ ផ្ទៃមុខក្រហមងាំងព្រោះតែខឹងពេក។ ថេយ៉ុងសម្លឹងមុខនាងដោយស្នាមញញឹមឌឺ ហើយក៏មើលឯកសារវិញ
" លោកប្រធានថាមិចមានឆ្មាញីឬ "
" ត្រូវហើយ..!! "
" ចឹងឆ្មាន-"
" នាងចេញទៅវិញទៅ ខ្ញុំរវល់គ្មានពេលមកបកស្រាយអោយនាងស្ដាប់នោះទេ " សម្លេងមាំបានប្រាប់ទៅស្រីល្អដែលជាលេខាអោយចេញទៅ ព្រោះនាយមិនចូលចិត្តអោយអ្នកណាមកសួរដេញដោលគេទេ
" តែ.."
" ចេញទៅ " គេបានស្រែកសម្លុតនាងលេខានោះឡើងខ្លាំងធ្វើអោយស្រីល្អទម្រាំដើរចេញទៅ ទាំងមុខក្រម៉ូវ។
រីឯនាងតូចវិញ អង្គុយសុខៗស្រាប់តែចង់រកក្អួតទៀតហើយ...
" ខ្ញុំចាញ់ទៀតហើយហេ៎? " សេយ៉ុនឧទានតិចៗ ឮតែម្នាក់ឯង ត្រូវហើយនាងមិនបានញុាំបាយថ្ងៃត្រង់ទេ ហើយនៅមកចាញ់ទៀត នាងគិតហើយស្រាប់តែ÷
" អ៊ួក..!! អ៊ួក..!! " សេយ៉ុនអារម្មណ៍មិនសូវជាស្រួលក៏ខ្ទប់មាត់រត់សំដៅទៅបន្ទប់ឡើងលឿន ថេយ៉ុង កំពុងតែជក់ចិត្តដិតអារម្មណ៍នឹងការងាររបស់ខ្លួន ក៏រហ័សមើលដំណើរនាងតូច ពេលឮសម្លេងនាង
" អ៊ួក..!! អួ៊ក..!! " សម្លេងក្អួតសាយចេញពីបន្ទប់ទឹករឹតតែងខ្លាំង ធ្វើអោយអ្នកដែលអង្គុយធ្វើការអារម្មណ៍មិនស្ងប់ក៏រហ័សដើរទៅបន្ទប់ទឹក ចង់ដឹងថានាងមានកើតអ្វីធ្ងន់ធ្ងរដែទេ?
" សេយ៉ុន..!! អូនកើតអី " ដើមប្រយោគរបស់ថេយ៉ុង បានសួរទៅនាង ដោយក្ដីព្រួយបារម្ភ ហើយក៏ជួយរឹតខ្នងនាងតូចទៀតផង
" ខ្ញុំមិនបានក-អ៊ួក..!! អ៊ួក..!! "
" អូនមានកើតអីធ្ងន់ធ្ងរទេ? ចាំបងជូនទៅពេទ្យ " គ្រាន់តែនាងតូចលុបមុខរួចថេយ៉ុងរហ័សទាញដៃនាងតូចដើរចេញពីបន្ទប់ទឹក រួចសម្ដៅទៅ រកទ្វារ មិនទាន់នឹងបានដើរកាយតូចរហ័បដិសេធ
" ខ្ញុំមិនបានកើតអីទេ? គ្រាន់តែមិនសូវស្រួលខ្លួនបន្តិចបន្តួចសម្រាកបន្តិចក៏លែងអីហើយ " សេយ៉ុន បដិសេធគេទាំងបេះដូងលោតទូងៗសឹងតែធ្លាយចេញមកក្រៅទៅហើយ ព្រោះតែភ័យបើសិនជាគេដឹងការពិតទៅថានាងមានកូននោះ..ត្រឹមនេះនាងគិតមិនចេញទេ....
" អត់ទេទុកយូរមិនបានទេ? អូនត្រូវតែទៅមន្ទីពេទ្យជាមួយបង " ថេយ៉ុងរឹតតែមាន:ប្រឹងអូសដៃនាងទាញអោយដើរតាមគេរហូត
" លែងដៃខ្ញុំ ប្រាប់ហើយថាខ្ញុំមិនបានកើតអីទេ " កាយតូចប្រឹងរមួលដៃនាងចេញតែមិនបានផលសោះ
" កុំរឹង បងខ្លាចអូនកើតអីបងបារម្ភទៅពេទ្យទៅ " ថេយ៉ុនហាក់ដូចជាសុំអង្វរនាងចឹងគិតថានាងចិត្តទន់ឬ
" ខ្ញុំប្រាប់លោកហេីយថា មិនបានកើតស្អីនោះទេ និយាយមិនចេះស្ដាប់គ្នាទេឬយ៉ាងមិច? បានហើយលែងដៃខ្ញុំ ខ្ញុំចង់សម្រាក " សេយ៉ុន ស្រែកគំហកដាក់ថេយ៉ុងឡើងខ្លាំង ហើយក្នុងចិត្តនាងសែនមួម៉ៅ និង មនុស្សកំពុងតែអារម្មណ៍មិនសូវល្អផង មកចង់
បង្ខំនេះបង្ខំនោះគួរអោយធុញណាស់ រីឯថេយ៉ុង ឮនាងស្រែកដាក់ខ្លួនបែបនេះ ក៏ប្រលែងដៃនាងវិញ លើកទីមួយហើយដែលនាងស្រែកដាក់គេខ្លាំងបែបនេះ ហើយនាងខឹងខ្លាំងយ៉ាងនេះ សេយ៉ុនឃើញដៃខ្លួនមានសេរីភាពវិញក៏រហ័សទៅគេងលើសាឡុងក្បែរកៅអីធ្វើការរបស់ថេយ៉ុង នាយកម្លោះបានត្រឹមតែមើលខ្នងនាងដើរទៅគេងប៉ុណ្ណោះ
" អូនសម្រាកសិនទៅ ចាំដល់ម៉ោងទៅផ្ទះចាំបងដាស់...!! សឺត..!! " គេបានដោះអាវក្រៅរបស់ខ្លួនទៅគ្របពីលើខ្លួនរបស់នាង ហើយថែមទាំងថើបថ្ងាល់នាងមួយខ្សឺតយ៉ាងត្រជាក់ចិត្ត គេគ្មានអារម្មណ៍ខឹងនឹងនាងនោះទេ គេយល់អារម្មណ៍មួយនឹង គេហាមចិត្តខ្លួនឯងថាហាមខឹងនឹងនាងជាដាច់ខាត ព្រោះទង្វើររបស់នាងមិនស្មើរទង្វើរដែលគេធ្វើមកលើនាងទេ។
+ 6:00ល្ងាច...
នាយកម្លោះអង្គុយកែឯកសារផង សញ្ញេញឯកសារផងគ្មានបានសម្រាកដៃនោះទេ ហើយភ្នែករបស់គេតែងតែសម្លឹងទៅមើលអ្នកដែរគេងលង់លក់យ៉ាងស្រួល នាងគេងទាំងពីម៉ោង2:30មកម្លេះរហូតដល់ស្មាលនេះហើយមិនទាន់ភ្ញាក់ទៀត ថេយ៉ុងក្រវីក្បាល នឹងកូនក្មេងដែរល្មោភគេងណាស់ នាយដកភ្នែកមើលនាយតូច ទៅមើលឯកសារជាច្រើនទៀត ដែរមិនទាន់ធ្វើ។ បានមួយសន្ទុះធំ កិច្ចការរបស់ថេយ៉ុងក៏ហើយ ទម្រាំតែហើយវាដល់ម៉ោង8:30ហើយ ទើបសម្រេចចិត្តក្រោបទៅដាក់នាងតូចដែលគេងលក់ដូចជាខ្មោចចឹង មិនគម្រើកខ្លួនសោះ
" សេយ៉ុន..!! ក្រោបឡើង តោះទៅផ្ទះ " ថេយ៉ុងបានទះថ្ពាល់នាងតិចៗ ដើម្បីអោយនាងភ្ញាក់ ការដាស់របស់គេពិតជាបានផលពិតមែន នាងក្រោប ទាំងធីងធោង ដូចមនុស្សមិនទាន់អស់ងងុយ
" លោក..!! យើងទៅផ្ទះមែនទេ? " កាយតូចបង្ហើបសម្លេងស្រាលឺស្ដាប់សឹងតែមិនសូវហើយ
" ត្រូវហើយយើងទៅផ្ទះណានាងច្រម៉ក់ "
" ហេតុអី ក៏រហ័សបែបនេះ ខ្ញុំមិនទាន់បានញុាំអីតាំងពីថ្ងៃហើយ ខ្ញុំឃ្លានណាស់លោក " សេយ៉ុនបញ្ចេញកាយវិការញិកញ៉ក់ ខុលពីថ្ងៃមិញដែលនាងស្រែកគំហលដាក់គេ
" ឃ្លាន? បើចឹងយើងចេញពីក្រុមហ៊ុន ចាំបងនាំអូនទៅហាងនៅក្បែរនេះល្អទេ " ថេយ៉ុងសួរទៅនាងតូច ដោយសម្លេងស្រទន់
" ហ្អឹម..!! " សេយ៉ុនក្រហឹមដើមករ ហើយងក់ក្បាលជាសញ្ញាអោយអ្នកម្ខាងទៀត ថេយ៉ុងមិនបានគិតច្រើនក៏បណ្ដើរគ្នាដើរ ចេញពីក្រុមហ៊ុន រួចសំដៅទៅឡានហើយក៏បើកចេញទៅ....
បានមួយសន្ទុះឡានម៉ាក់ទំនើប បានចតមុខហាងមួយកន្លែងមិនឆ្ងាយពីក្រុមហ៊ុនប៉ុន្មាននោះទេ រួចហើយពួកគេក៏បណ្ដើរគ្នាចូលហាង....
" សេយ៉ុន អូនចង់ញុាំអី? "
" ចុះលោកចង់ញុាំអី? "
" អូនញុាំអីបងញុាំនឹងដែរ "
" ក៏បាន " នាងឆ្លើយប្រាប់គេហើយ ក៏លើកមុឺនុយអោយអ្នករត់តុត។ ប៉ុន្តែសកម្មភាពរបស់ពួកគេទាំងពីមិនបានគេចផុតពីភ្នែករបស់កម្លោះក្រមុំមួយគូរដែលអង្គុយតុកនៅខាងនោះឡើយ....
" អូនមើលទៅពួកគេដូចជាស្រឡាញ់គ្នាខ្លាំងណាស់ បងគិតដូចអូនទេ? " នាងសម្លឹងមើលទៅពីអ្នកដែរអង្គុយញុាំបាយជាមួយគ្នាយ៉ាងមានសេចក្តីសុខ នាងមើលទៅស្រីតូចទាំងអារម្មណ៍ដឹងខុស ថាខ្លួនបានធ្វើអ្វីខ្លះមកលើនាង
" បងគិតចឹងដែរ? កាលប៉ុន្មានខែមុនបងបានជួយនឹក សេយ៉ុន នៅកោះជេជូរ ហើយពេលនឹងបងពិតជានឹងនាងខ្លាំងណាស់ បន្ទាប់មកបងក៏អោបនាង មិនទាន់បានប៉ុន្មានផង ចេញមុខបុរសម្នាក់នឹងមកហើយក៏អះអាងថាជាម្ចាស់ជីវិតរបស់នាងបន្ទាប់មក...." គេនិយាយរៀបរាប់បានតែបន្តិចក៏អាក់សម្ដីចុងក្រោយ វាធ្វើអោយទ្រូងខាងឆ្វេងរបស់គេឈឺចាប់អួលនិយាយមិនចេញ ព្រោះតែអារម្មណ៍នៅនឹកនៅស្រឡាញ់ ទោះមានអ្នកចូលមកជំនួសកន្លែងចាស់ក៏មិនអាចផ្សះផ្សារបានដែរ....
YOU ARE READING
កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END)
Romanceដោយសារតែគំនុំបាំងមុខ ធ្វើអោយអ្វីៗគ្រប់យ៉ាងនឹងត្រូវបាត់បង់ បានធ្វើអោយមនុស្សស្រីស្លូតត្រង់ម្នាក់ រងនូវការឈឺចាប់ គ្រប់រាងកាយ ត្រូវរងសម្ពាធ ការប្រមាណម៉ាកងាយគ្រប់សាររពើ មាត់និយាយថាស្អប់ណាស់ខ្ពើមណាស់មិនចង់ប៉ះ ប៉ុន្តែពេលដែលនាងនៅជាមួយអ្នកផ្សេង គេបែរជាខ...
