104

341 5 0
                                        

+សាធារណរដ្ឋកូរ៉េ
+ព្រឹកព្រលឹម

   នៅតំបន់ជើងភ្នំ អាកាសធាតុបានចុះត្រជាក់ខ្យល់បោកបក់ភើយផាត់វាំងនន ទើបបានដាស់ដំណេកអ្នកជាលោកប៉ាត្រូវបានភ្ញាក់ ទើបរហ័សទៅបើក ធ្វើអោយខ្យល់ត្រជាក់បានប៉ះសាច់អ្នកម៉ាក់វ័យក្មេង អោយរងារ ដេកអោបខ្លួន លោកប៉ាឃើញបែបនេះ ក៏ចូលទៅអោបអ្នកម៉ាក់អោយបានកក់ក្ដៅ...រីឯកាយតូចវិញបានភួយសាច់អោបបែបនេះ ក៏បម្រាសខ្លួន ទៅអោបនាយវិញយ៉ាងណែន។
" នាងច្រម៉ក់..!! ភ្ញាក់ព្រឹកហើយណា៎ " ថេយ៉ុងបានដាស់នាងដោយសម្ដីផ្អែម ហើយក៏វែកសក់តែធ្លាក់បាំងមុខនាងតូច បង្ហាញអោយឃើញ ផ្ទៃមុខប៉ោងៗ សរភ្លឺរលោង ដោយថេយ៉ុងទប់ចិត្តមិនបានក៏អោនថើបញីញក់ថ្ពាល់នាងខ្លាំងៗ
" ហ្អឹម..!! " សេយ៉ុនក្រហឹមដើមករ រួចបានរើបម្រាស់បន្តិចព្រោះតែមានអ្នករំខានដំណេកទាំងព្រឹកព្រលឹមបែបនេះ
" ក្រោប..!! មិនដឹងជាប្រពន្ធអ្នកណាគេទេ ដេកត្រម៉ក់ដល់ហើយ ធ្វើអោយប្ដីដាស់រាល់ព្រឹក..!! បែបនេះចង់អោយប្ដីដាក់ទោសហើយ ទើបរៀងចាស..!! សឺតៗ...!! " ថេយ៉ុងបានបញ្ចប់ប្រយោគ ក៏អោនទៅថើបថ្ពាល់នាងម្ដងទៀត លើកនេះធ្វើអោយនាងភ្ញាក់តែម្ដង ហើយក៏សើចឡើងកក្អឹក
" ហាស៎ៗ..!! ហា៎..!! លោកបានហើយខ្ញុំរសើបណាស់..!! បានហើយ ហិ ហិ " សេយ៉ុននាងសើចឡើងរឹងពោះហើយ តែនាយកម្លោះមិនព្រមឈប់នោះទេ ទៅតែបន្តថើបនាងឥតឈប់ សឹងតែជាំថ្ពាល់នាងទាំងដុំៗហើយ
" មិនឈប់ទេ..!! បើប្រពន្ធមិនក្រោប "
" ខ្ញុំ..!! ក្រោបហើយតើ " សេយ៉ុនចាប់មុខថេយ៉ុងចេញ ហើយក៏បញ្ជាក់ថាខ្លូនភ្ញាក់ហើយ ថេយ៉ុងឮហើយដកដៃតូចចេញ រួច ក៏ចាប់លើករាងកាយតូចអោយផ្អែកនឹងក្បាលគ្រែ ចំណែកនាយប្រាសខ្លួនដេកត្រឹមចង្កេះរបស់សេយ៉ុន
" ពោះអូនពេលនេះធំច្រើនណាស់ មិនដូចពីមុនបងមើលមិនដឹងសោះ " ថេយ៉ុងក្រាបឱបពោះនាងល្អិតដែលកំពុងអង្គុយផ្អែកខ្នងនិងក្បាលគ្រែសម្លឹងមើលគេញញឹមផង អង្អែលពោះនាងផង មើលទៅហាក់ដូចជាស្រលាញ់ណាស់។
" មើលយ៉ាងម៉េចដឹង បើភ្នែកស្អុយថ្នាក់នឹងនោះ..!! ហើយណាមួយខ្ញុំខ្ជិលប្រាប់លោក..!! ខ្លាចលោកថា ខ្ញុំនឹងមិនដឹងទៅដេកជាមួយអ្នកណា៎  " សេយ៉ុននិយាយទាំងហូរហែរ ដៃតូចលើកអង្អែលពោះប៉ោងៗ ថ្មមៗ ហើយក៏កែវភ្នែករលីងរលោងកលចង់យំទៀតផង
" ហើយអូនមិនប្រាប់បងមួយម៉ាត់មក? បងស្រឡាញ់អូនណាស់ ហើយក៏គ្មានថ្ងៃថាអោយអូន បែបនោះដែរ " ថេយ៉ុងងើបអង្អុយហើយប្រើចង្អុលដៃបង្អូសលើច្រមុះនាងតូចនិងនិយាយទាំងសើចស្រស់ បើគិតឱ្យដល់នាងក៏មានចំណែកខុសបន្តិចដែរ នាងពរពោះកូនគេដល់ទៅរាប់ខែតែបែរលាក់ជិតឈឹង
ប្រាប់គេបន្តិចក៏គ្មាន គេក៏មិនបានចាប់អារម្មណ៍រឿងនាងមានផ្ទៃពោះ ទម្រាំតែដឹងស្ទើរតែហួសពេលទៅហើយ ។
" ខ្លាច " សេយ៉ុនស្ងាត់មួយដង្ហើម ក៏ឱនមុខចុះរួចបន្លឺមួយម៉ាត់នេះឡើងទាំងទឹកមុខស្រងូតស្រងាត់ នាំឱ្យថេយ៉ុងចងចិញ្ចើមប្រញាប់ក្រោកអង្គុយរួចរហ័សសួរនាង
" អូនខ្លាចអី? "
" ខ្លាចលោកស្អប់គេ ហើយមិនព្រមទទួលគេជាកូន " សេយ៉ុនងើបមុខឡើងប្រាប់គេដោយទឹកមុខកំសត់ អារម្មណ៍នាងពេលនោះច្របូលច្របល់ណាស់ គេមិនមែនដូចពេលនេះ គេប្រៀបដូចបិសាច នាងខ្លាច ខ្លាចហើយមិនហ៊ានប្រាប់ពិតមែន។
" អួយ..!! លោក " ថេយ៉ុងលើកដៃផ្ទាត់ថ្ងាសនាង ព្រមទាំងនិយាយ
" យកស្អីមកគិតល្ងង់ណាស់! " ថេយ៉ុងនិយាយទាំងចងចិញ្ចើមខឹង
" មិនបានល្ងង់ទេ ប៉ុន្តែពេលនោះលោកគួរអោយខ្លាចណាស់ " សេយ៉ុនឱនមុខគ្រវីក្បាលតិចៗទាំងទឹកភ្នែករលីងរលោង កាន់តែនិយាយកាន់តែសើររើការឈឺចាប់ចាស់ៗឱ្យបុកណែនពេញដើមទ្រូងនាង នាងខ្លាចណាស់ ខ្លាចគ្រប់យ៉ាងជុំវិញខ្លួនព្រោះវាមានតែបញ្ហា បន្លាច្រាសពេញផ្លូវឈានទៅណាក៏មិនរួច សម្លឹងទៅខាងណាក៏ឃើញតែការឈឺចាប់
" ហើយចុះពេលនេះ គួរអោយស្រឡាញ់ត្រូវទេប្រពន្ធសម្លាញ់ សឺត..!! " សម្ដីស្រទន់ហើយនិយាយជាមួយនាងឡើងផ្អែម ហើយក៏បោះត្រាស្នាមថើបលើថ្ពាល់ទន់ៗរបស់នាងយ៉ាងយូរ ទើបដកមកវិញ
" អត់ទេ..!! ពេលនេះគួរអោយស្អប់ច្រើនជាង " មម្រាមដៃតូចរបស់សេយ៉ុនបានក្រសោបផ្ទៃមុខរបស់ថេយ៉ុងហើយអង្អែលតិចៗ
" តែបង ឮចាស់ៗគាត់និយាយថា ប្រពន្ធស្អប់ប្ដីកាន់តែច្រើនកូនក៏កាន់តែច្រើនដែរ " មើលចុះទ្រ្តឹស្ដីណាស់ ហើយមើលទឹកមុខរបស់គេចុះ ខិលសម្បើមណាស់
" លោក " សេយ៉ុនសែនខ្នាញ់នឹងសម្ដីរបស់ថេយ៉ុងនាងក្ដាប់ដៃ លើកគត់គេដឹបៗ មិនត្រឹមតែប៉ុណ្ណឹងទេថែមទាំងមួលក្ដិចគេទាំងទៀត រីឯអ្នកម្ខាងទៀត ឃើញទឹកមុខនាងក្រហមបែបនេះបែរជាអស់សំណើចទៅវិញ
" លោកសើចស្អី..!! អស់សំណើចណាស់ឬ? "
" គឺ..!! សើចក្មេងខ្លះ? នឹងណា៎ "
" ខ្ញុំមិនមែនក្មេង ទេ "
" មិនមែនក្មេងអូនហ៊ានពិសោធន៍ទេ? "
" មិន " នាងឆ្លើយមួយម៉ាត់យ៉ាងខ្លីក៏ក្រពាត់ដៃចូលគ្នាហើយងាកមុខចេញ ថែមទាំងមិនសម្លឹងមុខគេចំទៀតផង
" សេយ៉ុន..!! អូនចង់ទៅពិនត្យផ្ទៃពោះទេ " នាយកម្លោះបានចាប់បង្វែរខ្លួននាងតូចតិចៗអោយបែរមក..សេយ៉ុនឮពាក្យគេនិយាយបែបនេះក៏រាងសប្បាយចិត្តណាស់ នាងពិតជាចង់ទៅពិនត្យកូនចង់ដឹងថាកូនរបស់នាងជាកូនស្រីឬកូនប្រុស គិតត្រឹមនេះប្រឡង់ភ្នែកខ្មៅមានដំណក់ទឹកដក់ជាប់ក្នុងរង្វង់ភ្នែកព្រោះតែរំភើប
" លោក..!! " សេយ៉ុនប្រសប់ភ្នែកជាមួយថេយ៉ុង ដោយបេះដូងលោតញាប់ ខុសចង្វាក់សឹងតែធ្លាយចេញមកខាងក្រៅទៅហើយ
" អូនចង់..!! " ថេយ៉ុងមិនទាន់និយាយចប់ប្រយោគផង សម្លេចតូចស្រាលបានបន្លឺឡេីង
" ចង់...!! ខ្ញុំចង់ទៅណាស់លោក " សេយ៉ុនបានចាប់ដៃមាំអង្រួនរលាក់តិចៗ ដោយស្នាមញញឹមស្រស់
" ចង់..!! ថើបប្ដីមួយសិនមក..!! ចាំបងជូនអូនទៅ " ថេយ៉ុងនិយាយបែបក្រអើតក្រទម រឹកពាររបស់នាយចង់តែកេញចំណេញរាល់តែលើក
" លោកឯងនេះ...!! កេញចំណេញខ្ញុំរាល់តែលើកហើយ...!! សឺត បានហើយនៅ "
" បាទ..!! " ថេយ៉ុងញញឹមខ្ចឹប ហើយក៏ចាប់ថើបក្រញិចមុខនាងដោយគ្រឺតខ្នាញ់ ទើបក្រលែងមកវិញ សេយ៉ុនលើកដៃអង្អែលពោះប៉ោងៗវាងធំបន្តិចហើយ នាងអង្អែលវាថ្នមៗ ដោយញញឹមលាយជាមួយទឹកភ្នែក ខ្វះតែប៉ុន្មានខែប៉ុណ្ណោះនាងបានឃើញមុខកូនៗតូចៗរត់ពេញផ្ទះហើយ ថេយ៉ុងនាងបែបនេះក៏ដាក់ដៃមាំលើដៃតូចកំពុងតែអង្អែលពោះហើយដៃម្ខាងរបស់នាយបានទាញក្បាលនាងតូចមកអោបជាប់ទ្រូង
" យើងមើលថែគេជាមួយគ្នាណា៎ "
" ...." សេយ៉ុនហើយមើល មុខនាយហើយងល់ក្បាលដោយផ្អែកក្បាលនៅជាប់នឹងដើមទ្រូងរបស់នាយដដែល

កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END) Where stories live. Discover now