រីករាយក្នុងការអាន....
ពេលទៅដល់ធ្នាក់ឈេីភ្លាម ពួកគេក៏ប្រញាប់ចងលូកាស បុ៉ន្តែគេមិនបានចងនាងតូចនោះទេ...
" ចៅហ្វាយកុំធ្វេីអីអ្នកនាងសេយ៉ុនអី ខ្ញុំអង្វរណា៎ចៅហ្វាយ" នាយលូកាស បានសុំអង្វរចៅហ្វាយរបស់ខ្លួន កុំអោយធ្វេីអីនាងតូចសេយ៉ុន ព្រោះនាងមិនបានខុសអីទេ
" អរ...នេះឯងចង់ការពារនាងនេះមែនទេ ហាស៎ ? ហឹស...បេីឯងចង់ការពារនាងណាស់មែននោះ ឯងការពារខ្លួនឯងសិនទៅចាំមកការពារនាងនេះតាមក្រោយ " គេបានស្រែកគំហកដាក់កូនចៅរបស់ខ្លួន ហេីយគេក៏បាននិយាយចំអកដាក់កូនចៅរបស់ខ្លួនទៀត
" សុំណា៎ចៅហ្វាយ ចង់ធ្វើអី ដាក់ទោសបែបណាក៏បានដែរ តែចៅហ្វាយកុំធ្វេីអីអ្នកនាងសេយ៉ុនអី ព្រោះអ្នកនាងសេយ៉ុន មិនសូវស្រួលខ្លួនទេ ទេីបបានជាខ្ញុំចង់ជូនអ្នកនាងទៅទិញថ្នាំ តែបេីចៅហ្វាយចង់ធ្វេីបាបអ្នកនាងសេយ៉ុននោះ ទុកអោយខ្ញុំទទួលជំនួសក៏បានដែរណា...ចៅហ្វាយ " គេទទូតសុំអង្វរថេយ៉ុង កុំអោយគេបាននាងតូចសេយ៉ុនអី បេីនាយចង់ធ្វេីបាបនាង គេព្រមទទួលជំនួសនាងក៏បាន
" លូកាស ហេតុអីក៏លោកនិយាយបែបនេះ " ហេតុអីបានជាគេនិយាយបែបនេះ ហេតុអីបានជាគេព្រមទទួលទោសជំនួសនាងទៅវិញ
" ខ្ញុំមិនព្រម អោយអ្នកនាងឈឺចាប់ទេ ខ្ញុំយល់ព្រមទទួលជំនួស ព្រោះថាអ្នកនាងមិនសូវស្រួលខ្លួននោះទេ "
" ហ្ហឹក...លូកាសហេតុអីក៏លោកចាំបាច់ធ្វើបែបនេះ ខ្ញុំក៏មានចំណែកខុសដែរ " ទឹកភ្នែករបស់នាងតូចក៏ចាប់ផ្ដេីមហូរស្រក់ចុះមក ព្រោះតែនាងបានឃេីញបុរសម្នាក់កំពុងការពារនាង ទាំងដែរគេមិនអាចជួយខ្លួនឯងបានផង ក៏ចង់មកការពារនាងទៀត តែមិនដឹងថាបន្តិចទៀតបុរសឃោឃៅម្នាក់នេះគេនឹងដាក់ទោសពួកគេបែបណាទេ
" អរ...នេះការពារគ្នាណាស់ណ៎ យេីងសួរឯងតាមត្រង់ណា៎ នាងបានលេីកជេីងអោយឯងប៉ុន្មានដងហេីយ បានជាឯងការពារនាងម្នាក់នេះខ្លាំងម្លេះ " ថេយ៉ុង មែនហេីយពួកគេការពារគ្នាល្អណាស់ តេីពួកគេត្រូវអ្វីនឹងគ្នា ទាំងដែលគេជាមនុស្សដំបូងរបស់នាង ?
" ហ្ហឹក...លោក...កុំហួសហេតុពេកបានទេ ហេីយខ្ញុំមិនបានទៅធ្វេីរឿងបែបនឹងដែរ " សេយ៉ុនតបទៅគេវិញទាំងទឹកភ្នែក នាងទទួលពាក្យប្រមាថម៉ាកងាយចេញពីមាត់បុរសមុខងាប់ម្នាក់នេះ
" យេីងមិនបានសួរនាង ហេីយកុំមកចេះ បន្តិចទៀតដល់វេននាងឯងហេីយ " គេស្រែកគំហកដាក់អ្នកដែលមកចេះដឹងរបស់គេ
" មែនហេីយ លោកមិនមែនសួរខ្ញុំទេ តែខ្ញុំមេីលលោកដូចជាហួសហេតុពេកហេីយ ខ្ញុំមិនបាន....."
ផាច់!!...
នាងនិយាយមិនទាន់ចប់ប្រយោគផង នាយកម្លោះថេយ៉ុងបានយាដៃមកទះកំផ្លៀងរបស់នាងមួយទំហឹង ធ្វើអោយផ្ទៃមុខភ្លឺរលោង ប្រែទៅជាក្រហមងាំងនឹងមានស្នាមម្រាមដៃជាប់នឹងស្បែកមុខរបស់នាងដែល ថែមទាំងមានឈាមជ្រាបចេញពីគែមមាត់របស់នាងទៀតផង
" យេីងប្រាប់នាង ហេីយថាកុំមកចេះរឿងរបស់យេីង ព្រោះយេីងជាចៅហ្វាយរបស់វា យេីងចង់សួរវាយ៉ាងមិចក៏បានវាជាសិទ្ធរបស់យេីង " ថេយ៉ុងបានលេីកម្រាមដៃមកចង្អុលមុខនាងតូចទាំងផ្ទៃមុខកំណាច គេបានគ្រឺតជេីងធ្មេញដាក់នាងតូច គេមានសិទ្ធជាចៅហ្វាយ គេធ្វេីអីជារឿងរបស់គេហេតុអីក៏នាងមកចេះដឹងខ្លាំងម្លេះ រួចគេនិយាយត÷
" យ៉ាងមិច អាលូកាសឯងឆ្លេីយនិងសំណួរយេីងបានហេីយនៅ " បន្ទាប់ពីថាអោយនាងតូចរួច គេក៏ងាកមុខមកសួរនឹងលូកាស
" ចៅហ្វាយអ្នកនាងសេយ៉ុនមិនបានធ្វេីងរឿងស្មោកគ្រោកបែបនឹងទេ ដោយសារតែខ្ញុំការពារអ្នកនាង ព្រោះតែអ្នកនាងមិនបានខុសហេីយក៏ជាមនុស្សល្អ ទេីបខ្ញុំមិនចង់អោយអ្នកដែលមិនខុសមកត្រូវទទួលទោសដែល អោយខ្ញុំសូមមេត្តាណា៎ចៅហ្វាយ គិតអ្នកនាងក្នុងផ្លូវល្អខ្លះផងបានទេ ចៅហ្វាយ " លូកាសនិយាយអោនមុខចុះ ព្រោះនាងមិនហ៊ានសម្លឹងមេីលមុខគេឡេីយ
" ឯងនិយាយបែបនឹង ឯងចង់ថាអោយយេីងគិតតែរឿងអាក្រក់មែនទេ ហាស៎ " នាយថេយ៉ុងខឹងនឹងរឿងលូកាស នឹងសេយ៉ុនមិនទាន់បាត់ផង តែលូកាសនិយាយបែបប្រដៅគេ រឹតតែកំហឹងរបស់គេរឹតតែកេីនឡេីងលេីលដេីម រួចគេនិយាយត÷
" ឯងថាអោយយេីងគិតក្នុងផ្លូវល្អ មានន័យថាឯងចង់ប្រដៅយេីង " ថេយ៉ុង
" ខ្ញុំមិនបានប្រដៅចៅហ្វាយទេ ទាន " នាយនិយាយទាំងមិនហ៊ានសម្លឹងមេីលមុខគេទេ ព្រោះនាយដឹងថាពេលនេះគេកំពុងតែខឹងខ្លាំងហេីយ
" ឯងមិនបានគិត តែថាក្នុងចិត្តឯងវាគិត មេីលទៅឯងដូចជាហ៊ានខ្លាំងណាស់ បាន....ពួកឯងយកផ្តៅអោយយេីង " គេនិយាយចប់រួចបានបញ្ជាអោយអ្នកបម្រេីផ្តៅអោយគេ
ឆ្វាច់!....
ថេយ៉ុងបានយកផ្តៅពីអ្នកបម្រេី រួចក៏វាត់លេីខ្នងរបស់លូកាសមួយរំពាត់ ក្នុងលក្ខណៈគំរាមអ្នកចំពោះមុខ
" យេីងមេីលទៅឯងដូចជាហ៊ានណាស់ ឯងហ៊ានចង់ប្រដៅក្បាលយេីងផងហេស៎ "
ឆ្វាប់ៗៗ....
គេនិយាយតែមាត់ ប៉ុន្តែដៃរបស់គេបានវាត់ផ្ដៅលេីខ្នងលូកាសមិនដកដៃទេ
" លោកបានហេីយ កុំធ្វេីបែបនេះអីខ្ញុំសុំអង្វរ លូកាសគេមិនបានធ្វេីខុស ហ្ហឹក..មិនក៏លោកធ្វេីបាបគេបែបនេះ ហេតុអ្វីក៏លោកអាក្រក់ខ្លាំងម្លេះ ? ហ្ហឹក " នាងតូចមិនអាចឈរមេីលមនុស្សមិនខុសអីមកត្រូវទទួលទោសបែបនេះទេ គេអាក្រក់ខ្លាំងណាស់ គេគ្មានចិត្តមេត្តាអាណិតអ្នកចំពោះមុខឡេីយ....
----
YOU ARE READING
កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END)
Romanceដោយសារតែគំនុំបាំងមុខ ធ្វើអោយអ្វីៗគ្រប់យ៉ាងនឹងត្រូវបាត់បង់ បានធ្វើអោយមនុស្សស្រីស្លូតត្រង់ម្នាក់ រងនូវការឈឺចាប់ គ្រប់រាងកាយ ត្រូវរងសម្ពាធ ការប្រមាណម៉ាកងាយគ្រប់សាររពើ មាត់និយាយថាស្អប់ណាស់ខ្ពើមណាស់មិនចង់ប៉ះ ប៉ុន្តែពេលដែលនាងនៅជាមួយអ្នកផ្សេង គេបែរជាខ...
