78

371 7 0
                                        

រីករាយក្នុងការអាន...

" អូននៅឯណាទៅសេយ៉ុន? " សម្ដីរបស់ថេយ៉ុង នៅតែឮឡើងទាំងអន្ទះសារ ខណ:កាយមាំ មិនទាន់បញ្ឈប់តាមរកនាងតូចមិនទាន់ឃើញ។ ថេយ៉ុងតាមរកម្ចាស់ចិត្តពីមួយកន្លែងទៅមួយកន្លែង ទាំងបេះដូងក្នុងទ្រូងលោតទូងៗញាប់ទៅៗ មិនឈប់ ព្រោះខណ:នេះទាំងព្រួយ ទាំងទាំងបារម្ភ រលាយគ្នាសឹងតែឆ្កួតទៅហើយ
       កាយមាំរកសព្វគ្រប់កន្លែង គ្រប់ទិសទីពេញជុំភូមិគ្រឹះរបស់គេ ទើបគេសម្រេចចិត្តរត់សំដៅផ្ទះអ្នកបម្រើម្ដង ព្រោះខ្លាចក្រែងនាងនៅទីនោះ។ ពេលចូលទៅដល់ឃើញអ្នកបម្រើចោលភ្នែកមើលនាយទាំងអោនគំនាប  កាយមាំងាកចុះឡើងក៏ប្រទះឃើញក្មេងស្រីបម្រើប៉ុន្មានអ្នក ដែលឈរក្បែរនៅនោះ នាយមិននៅបង្អង់ក៏ប្រញាប់រត់ទៅសួរក្មេងស្រីប៉ុន្មាននាក់
" មាន អ្នកណាឃើញសេយ៉ុនទេ " ផ្ដើមប្រយោគសំណួរចេញពីមាត់ក្រាសរបស់ថេយ៉ុង នាយសួរទៅកាន់ពួកគេទាំងត្រហេបត្រហប ដង្ហក់ខ្យល់ ជាហេតុនាំចង្ងល់អោយអ្នកបម្រើម្នាក់ៗ ធ្វើភ្នែកឡេងឡង់មើលមុខគ្នាទៅវិញទៅមក គាំងអណ្ដាតឆ្លើយមិនចេញ ព្រោះតែភ្ញាក់ផ្អើលពេលឃើញអវត្តមានចៅហ្វាយរបស់មកដល់ទីនេះហើយសួររកស្រីបម្រើដែលទើបតែយកមកនៅនោះ។
" មានឮយើងសួរទេថា មាននរណាខ្លះឃើញសេយ៉ុនទេ? " សម្រែករបស់ថេយ៉ុងបានស្រែកសម្លុតអ្នកបម្រើ ទាំងទឹកមុខក្រហមងាំង សឹងតែច្រាលឈាមចេញមកហើយ ព្រោះសួរទៅគ្មាននរណាហ៊ានហើបមាត់នោះទេ
" អត់ អត់ឃើញទេលោកប្រុស " អ្នកបម្រើម្នាក់ៗភ្ញាក់កន្រ្តាក់ខ្លួន ព្រោះតែសម្លេងស្រែកសម្លុតរបស់ថេយ៉ុង ធ្វើអោយម្នាក់ៗ រហ័សអោនមុខចុះ ឆ្លើយទាំងញ័របបូរមាត់
" ចង្រៃយ៎..!! អើយ..!! សួរអ្នកណាក៏គ្មានបានការដែរ? " នាយបានជេប្រទេច ទាំងកំហឹងមួម៉ៅក្ដៅក្រហាយ ស្របសម្ដីរបស់គេបានរត់ចេញពីផ្ទះអ្នកបម្រើទៅខាងក្រៅវិញ នៅខាងនេះម៨នឃើញនៅខាងនោះមិនឃើញ ចឹងតែនៅខាងក្រៅទើបឃើញ...គិតដល់ត្រឹមនេះការព្រួយបារម្ភរបស់ថេយ៉ុងកាន់តែកើនឡើងទ្វេដង។ ក្មេងល្ងង់ម្នាក់នេះរត់ចេញដល់ណា? នាងធ្វើអោយគេភ័យព្រួយបារម្ភម្ដងៗជិតឆ្កួតទៅហើយ
" ក្មេងស្រីដែលលោកប្រុល យកមកនៅប៉ុន្មានខែមុននោះបានត្រូវបាត់ខ្លួន "  ពេលថេយ៉ុងចេញទៅផុតអ្នកបម្រើស្រីម្នាក់ក៏ងាកមុខសួរម្នាក់ទៀតទាំងទឹកមុខងឿងឆ្ងល់ គ្រាន់តែមកពីធ្វើការមិនទាន់បានសម្រាកបាត់ហត់ផង ក៏រត់ឆ្លេរឆ្លាដើររកនាងក្មេងស្រីបម្រើនោះបាត់ហើយ
" យើងមិចនិងដឹង...ឆាប់នាំគ្នាទៅផ្ទះធំទៅ "អ្នកបម្រើម្នាក់ទៀតក៏តបវិញ ទើបតែក្រោកដូចគ្នា...នរណាទៅដឹងថាមានរឿងអ្វី ?
" អឺ..!! តោះ "ចប់សន្ទនាពួកគេក៏រហ័សនាំគ្នារត់ទៅភូមិគ្រិះយ៉ាងលឿន

កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END) Where stories live. Discover now