15+16

558 8 0
                                        

រីករាយក្នុងអាន.....

" នេះលោកស្រឡាញ់ខ្ញុំមែនទេ " ស៊ូណាគ្រាន់តែគេសារភាពភ្លាមនាងភ្ញាក់ផ្អេីងមិនស្ទេីទេ។ ព្រះអេីយ តាំងពីកេីតមកមិនដែលមានអ្នកណាសារភាពប្រាប់ថាស្រឡាញ់នាងទេ....ប៉ុន្តែគេសង្ហាណាស់ ទេីបតែជួយគ្នាតែមួយដងនៅក្នុងក្លឹបសោះគេលង់ស្រឡាញ់នាងបែបនេះមែនទេ...?
" បាទ មែនហេីយគឺខ្ញុំស្រឡាញ់អ្នកនាងយូរហេីយ "
" នេះគេលួចស្រឡាញ់យេីងយូរហេីយ !! អឺ!!គឺ...ថាលោកមានឈ្មោះអីដែរ " ស៊ូណាភ្លឹកមួយស្ទុះ ក៏មានស្មារតីរមកវិញនឹងចាប់ផ្ដេីមសួរឈ្មោះរបស់ថេយ៉ុង ទាំងសម្ដីរអាក់រអួល
" ខ្ញុំឈ្មោះ គីម ថេយ៉ុង  "
" ហា៎? នេះខ្ញុំយល់សប្តិមែនទេ? គេគឺ គីម ថេយ៉ុងអ្នកដែលល្បីថាមានអំណាចខ្លាំងជាងគេនៅក្នុងក្រុងនេះ មកសារភាពស្រឡាញ់ស្រីរត់តុកដូចជានាងស៊ូណានេះមែនទេ? " ស៊ូណាឧទានតិចៗ  នឹងទះថ្ពាល់ខ្លួនឯងតិចៗដេីម្បីប្រាប់ខ្លួនឯងថានេះ  មិនមែនជាការយល់សប្តិទេភ្ញាក់ឡើង។
" បេីថាអ្នកនាងមិនប្រកាន់ទេថ្ងៃនេះខ្ញុំចង់អញ្ញេីញអ្នកនាងស៊ូណាទៅញុាំបាយពេលល្ងាចនៅផ្ទះខ្ញុំបានទេ? " ថេយ៉ុង
" អឺ!!..ចាស៎...បាន...ប្រាកដជាបាន " ស៊ូណាឆ្លេីយទាំងស្ទាក់ស្ទេីក្នុងចិត្ត ព្រោះនាងហេីយនឹងគេមិនបានស្គាល់គ្នាច្បាស់នៅឡើយទេ ហើយសុខៗក៏បបួលនាងទៅញ៉ាំបាយនៅផ្ទះបែបនេះដូចជាមិនសមនោះទេ
" ល្អណាស់ ចឹងពេលល្ងាចខ្ញុំនឹងទទួលអ្នកនាងនៅទីនេះចុះណា៎ "
" ចា៎ស...ចាស៎ "
" បេីចឹងខ្ញុំសុំទៅមុនហេីយ ព្រោះខ្ញុំចង់ចូលទៅមេីលក្រុមហ៊ុនរបស់ខ្ញុំបន្តិច "
" ចាស៎ មិនអីទេលោកតាមសម្រួលចុះ " ស៊ូណាឆ្លេីងភ័យអរបន្តិច តេីមិចនឹងអាចទៅគេគឺជាអ្នកមាន មិចនឹងអាចស្រឡាញ់ស្រីធ្វេីការនៅក្នុងក្លឹបដូចជាយេីងបានទៅ....
ថេយ៉ុងបានញញឹមបន្តិចក៏លាដៃទៅហេីយដីចេញទៅ
" ហឹស...ហេតុអីក៏ស្រួលបោកមែន ចាំមេីលថាបន្តិចទៀតនឹងមានរឿងល្អមេីលជាមិនខាន " ថេយ៉ុងបានឧទានតិចៗនឹងបញ្ចេញស្នាមញញឹមយ៉ាងកំណាច។
( តេីថេយ៉ុងមានផែនការអ្វីទៅ ? តេីគេនឹងធ្វេីអ្វីខ្លះមកលេីស៊ូណាជាមិតភក្តិរបស់សេយ៉ុន ? )
---
" ចៅហ្វាយគិតចង់ទៅណា៎បន្ត "
" យេីងថាចង់ទៅមេីលស្ថានភាព ក្រុមហ៊ុនបន្តិចថារៀបរយដែរទេ ?"
" បាទ ទាន " គេរហ័សអោនគំនាបរួចប្រញាប់ចេញទៅ
នឹងប្រញាប់បេីកឡានជូនចៅហ្វាយរបស់ខ្លួន។

កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END) Where stories live. Discover now