ភាគ 6+7

657 12 0
                                        

" កុំយំមកធ្វេីជាតួរសម្ដែងនៅនឹងមុខយេីងទៅ ប្រាប់នាងអោយដឹងផងទៅ យេីងគ្មានចិត្តអាណិតស្រីថោកទាបដូចជានាងទេ ឈប់យំហេីយប្រញាប់ចុះទៅក្រោមទៅធ្វេីអីអោយយេីងសុី យេីងយកនាងមកមិនមែនអោយនាងមកដេកសុីទេ ព្រោះនាងត្រូវធ្វេីការដោះបំណុលជំនួសប៉ារបស់នាង ហេីយមួយទៀតយេីងអោយនាងធ្វេីអីត្រូវតែធ្វេី ហេីយស្ដាប់តាមបញ្ជាយេីងហាមជំទាស់ ព្រោះយេីងជាចៅហ្វាយនាង "
" ហ្ហឹក...ចាស៎ លោកប្រុស " កាយតូចងេីបឡេីងជូតទឹកភ្នែកអោយស្អាត រួចក៏ធ្វេីអ្វីតាមបញ្ជារបស់នាយកម្លោះ

ប្រហែលជា20នាទីអាហារក៏ចម្អិនរួច នាងតូចក៏ប្រញាប់លេីកអាហារទៅអោយអ្នកដែលអង្គុយចាំនៅលេីតុអាហារ
" ខ្ញុំចម្អិនអាហាររួចរាល់ហេីយលោក "
" មេីលទៅយេីងសុីកេីតរឺអត់ ? " គេនិយាយឡេីងស្របពេលដែលនាងតូចលេីកអាហារអោយគេមកដាក់លេីតុ
" ខ្ញុំមិនដឹងទេលោកព្រោះខ្ញុំមិនសូវជាជំនាញខាងធ្វេីម្ហូបទេ " សេយ៉ុននិយាយអោនមុខចុះនាងមិនហ៊ានសម្លឹងមេីលគេទេ តែថេយ៉ុងមិនបានចាប់អារម្មណ៍មេីលនាងតូចទេ ព្រោះគេកំពុងតែសម្លឹងមេីលអាហារដែលនាងតូចធ្វេី គេនៅតែមិនហ៊ានទុកចិត្តក៏សាកភ្លក់មេីលតែមួយម៉ាត់ ដូចជាអ្វីដែលគេគិតមែនម្ហូបនេះមានរសជាតិប្រៃដូចអំបិលចឹង

ប្រាវ !!!

ថេយ៉ុងក្រវែងចានចោលទៅនឹងឥដ្ឋ ធ្វេីអោយអ្នកបម្រេីផ្សេងទៀតដែលឈរនៅជិតគេត្រូវភ្ញាក់ ដោយសារតែភ័យស្ទេីតែចង់គាំងបេះដូងទៅហេីយ បេីកាលមាកប៉ាគេនៅរស់ថេយ៉ុងមិនដែលបញ្ចេញអារម្មណ៍ក្ដៅក្រហាយអីទេ ទេីបតែឃេីញពេលនេះអារម្មណ៍របស់គេប្រែប្រួលស្ទេីតែ90%ទៅហេីយ
" នាងធ្វេីអោយមនុស្សសុីឬក៏អោយឆ្កែសុីទៅ " គេស្រែកសម្លុតអោយនាងតូចឡេីងទ្រហឹងពេញភូមិគ្រិះរបស់គេ
" ខ្ញុំ....ប្រាប់លោកហេីយថាខ្ញុំមិនសូវចេះធ្វេីម្ហូបទេ អោយខ្ញុំ...សុំទោសផង..." សេយ៉ុន
" សុំទោសមែនទេ ? នាងថាមិនសូវជំនាញខាងធ្វេីម្ហូបទេ តេីជំនាញរបស់នាងជាស្អី ? ជំនាយទាក់ប្រុស ឬក៏ ជំនាយលេីគ្រែ ? " ថេយ៉ុងស្រែកគំហកនឹងម៉ាកងាយនាងយ៉ាងខ្លាំង ហេីយនៅនិយាយបែបឌឺដងអោយនាងទៀត
" លោក ដូចជាជ្រុសពេកហេីយ ខ្ញុំបានសុំទោសលោកហេីយ តេីលោកនៅចង់បានអីទៀត " សេយ៉ុននាងពិតជាខឹងនិងគេណាស់ ចង់ទះមាត់ពូកែម៉ាកងាយនឹងណាស់ តែនាងមិនអាចធ្វេីអី្វគេបាន
" យេីងនិយាយជ្រុលត្រង់ណា យេីងត្រូវមែនទេ ខឹងរឺ? " តេីគេនិយាយត្រូវមែនទេបានជានាងខឹង? មែនហេីយនាងខឹងនឹងគេណាស់
" អ្នកប្រុសត្រូវការអោយខ្ញុំធ្វេីម្ហូបអោយថ្មីទេ? " ស្រ្តីចំណាស់ពេលគាត់ឃេីញសភាពការមិនស្រួលទេីបគាត់និយាយកាត់ហេីយបានសួរទៅនាយកម្លោះយ៉ាងអោនលំទោល
"មិនចាំបាច់ទេទោះអ៊ុំធ្វើម្ហូបឆ្ងាញ់យ៉ាងណាក៏ខ្ញុំលេបមិនចូលដែល ព្រោះបេីបានឃេីញមុខនាងហេីយវារអេីមចង់រកតែក្អួតទេ " គេនិយាយតែមាត់ប៉ុន្តែភ្នែកកំណាចរបស់គេបានសម្លឹងមេីលកាយតូចមិនដាក់
"លូកាស យកឡានយេីងចង់ទៅក្រៅ "
"បាទចៅហ្វាយ " នាយអោនគំនាបគេ ហេីយក៏ប្រញាប់ទៅយកឡានតាមបញ្ជារបស់ចៅហ្វាយខ្លួន
"អរ....យេីងភ្លេចពេលដែលយេីងមិននៅ នាងត្រូវសម្អាតទីធ្លានៅក្រោយជុំវិញភូមិគ្រឹះ ហេីយនឹងស្រោចទឹកផ្កាផង បេីយេីងមកមិនឃេីញនាងធ្វើមិនហេីយ ច្បាស់ងាប់មិនខាន "
" ខ្ញុំ....ខ្ញុំធ្វេីការងារនេះតែម្នាក់ឯងមែនទេ ?"
" មែនហើយភូមិគ្រឹះនេះពិតជាធំខ្លាំងណាស់ បេីអោយនាងធ្វេីតែម្នាក់ឯងនោះ1ថ្ងៃនេះក៏ធ្វេីមិនហេីយដែរ
" មែនហេីយ នាងត្រូវតែធ្វេីការងារនេះតែម្នាក់ឯង ហេីយបេីមានអ្នកណាចង់ជួយនាងម្នាក់នេះនោះ បេីយេីងដឹងថាអ្នកណាត្រៀមឈឺខ្លួនអោយហេីយទៅ " ថេយ៉ុង
" ចាស៎ / បាទអ្នកប្រុស " អ្នកបម្រេីទាំងអស់ក៏ឆ្លេីយព្រមគា្ន ហេីយបាននាយកម្លោះក៏ដេីរចេញសំដៅទៅឡានដែលមនុស្សជំនិតអោយគេត្រៀមរួច ហេីយក៏បេីកចេញទៅ

កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END) Donde viven las historias. Descúbrelo ahora