44

429 6 0
                                        

រីករាយក្នុងការអាន....

" បានហើយសេយ៉ុន ហ្ហឹក យើងចង់ទៅវិញហើយ យើងមិនចង់អោយគេមកដេញយើងម្ដងទៀតទេ " ស៊ូណានិយាយហើយក៏ងើបឈរ
" ឯងត្រូវតែកាត់ចិត្ត ហើយឯងត្រូវតែគិតរឿងណាដែលល្អៗ ឯងត្រូវតែឈប់គិតគេឮនៅ ហើយត្រូវធ្វើស៊ូណា ស្រីឆ្នាស់ចូលចិត្តនិយាយច្រើន សើចច្រើន ហើយឯងឈប់គិតពីទៀតទៅ វានាំតែអោយឈឺចិត្តស្អិតទ្រូងទេ " សេយ៉ុន

" ខ្ញុំដឹងហើយឯង សេយ៉ុនឯងត្រូវតែមើលថែខ្លួនអោយល្អណា ខ្ញុំគ្មានថ្ងៃមកជាន់នៅទីនេះទៀតទេ " ស៊ូណាដើរចេញទាំងទឹកភ្នែកដាបថ្ពាល់
" ខ្ញុំមិនអីទេ ឯងទៅចុះហើយត្រូវតែមើលថែខ្លួនអោយបានល្អណា " សេយ៉ុនបន្ទរពីក្រោយខ្នងស៊ូណា
" ខ្ញុំដឹងហើយឯង " ស៊ូណាឆ្លើយនិងសេយ៉ុនរួចក៏ប្រញាប់ដើរចេញពីភូមិគ្រឹះរបស់គេ ហើយក៏ឡើងឡានតាក់សុីទៅបាត់។

ចំណែកឯងថេយ៉ុងវិញក៏ដើរចូលទៅក្នុងភូមិគ្រឹះវិញ រួចនាងក៏ដើរកាត់តុកអាហារ ពេលដែលនាងឃើញជេនឌីនឹងថេយ៉ុង កំពុងតែញុាំអាហារនឹងផ្អែមល្ហែមដាក់គ្នាផង ទើបនាងតូចសម្រេចចិត្តដើរហួសបម្រុងនឹងឡើងទៅបន្ទប់ ប៉ុន្តែនាងត្រូវបង្អាក់ដំណើរពេលដែលនាងបានឮសម្លេងគ្រលរបានបន្លឺឡេីង នៅពីក្រោយខ្នងនាង
" នាងចង់ទៅណា " សម្លេងគ្មានទឹកដមគ្មានរសជាតិបានសួរទៅនាង

" ខ្ញុំចង់ទៅបន្ទប់ " កាយតូចនិយាយពាក្យយ៉ាងខ្លី ប៉ុន្តែនៅក្នុងចិត្តរបស់នាងវិញ សែនជ្រេញសែនខ្ពើម នៅកាយវិការរបស់ថេយ៉ុងនឹងស្រីស្រស់ជេនឌី
" ឈរនៅនឹងហើយ " ថេយ៉ុង
" លោកមានការអីអោយខ្ញុំបម្រើមែនទេ? បើមានក៏ប្រើរមក បើមិនមានខ្ញុំសុំទៅបន្ទប់វិញ "
" នែ៎ យើងបញ្ជានាងអោយឈរនៅទីនេះ មិនមែនអោយនាងមកប្រកែកជាមួយនឹងយើងនោះទេ " ថេយ៉ុងចាប់ផ្តើមច្រឡោចក្ដៅក្រហាយភ្លាមៗ គ្រាន់តែឮនាងប្រកែកជាមួយនឹងនាយភ្លាម
" បងថេយ៍ ឈប់និយាយជាមួយស្រីបម្រើនេះទៅ អូនខូចអារម្មណ៍អស់ហើយ នាងនេះក៏ចឹងដែរបងថេយ៍បញ្ជាអោយធ្វើអីក៏ធ្វើទៅ នៅប្រកែកធ្វើស្អី " ស្រីស្រស់
៊ជេនឌីឆ្លើយតបទៅនាយកម្លោះយ៉ាងធុញទ្រាន់យ៉ាងខ្លាំង
" បាទអូនសម្លាញ់...!! អូនញាំឆ្អែតនៅ"ថេយ៉ុង
" អូនញាំឆ្អែតហើយ អូនគិតថាចង់ទៅវិញហើយ"ជេនឌី
" បើចឹងចាំបងជូនអូនទៅ "
" មិនអីទេអូនទៅខ្លួនឯងបាន បងសម្រាកចុះព្រោះបងហត់ពេញមួយថ្ងៃហើយ "
" បាទអូនសម្លាញ់ សុវត្ថិភាពភាពតាមផ្លូវ " ថេយ៉ុងនិយាយហើយក៏ថើបថ្ងាស់ជេនឌីបន្តិច រីឯស្រីស្រស់ជេនឌីគ្រាន់តែគេធ្វើបែបនេះដាក់នាងភ្លាមសប្បាយចិត្តខ្លាំងណាស់ ចំណែកឯមុខរបស់នាងវិញរីកដូចគ្រាប់ជីទៅហើយ រួចក៏ដើរចេញទៅ

កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END) Where stories live. Discover now