កំហឹងស្នេហ៍ចងគំនុំ ភាគ 2+3

749 13 0
                                        

+skip/ព្រឹកថ្ងៃថ្មី

    ជាថ្ងៃដែលនាងតូចសេយ៉ុនចេញទៅធ្វេីការ  ដូចរាល់ដល់កំពុងតែរៀបដំណេីបោះជំហ៊ានចេញទៅហេីយ  ក៏ត្រូវអាក់សម្ដីប៉ារបស់នាងស្រែកហៅ

"នាងសេយ៉ុន មានលុយខ្លះទេអោយយេីងមក លឿនឡេីងស្មាលនេះ ប្រហែលជាគេលេងអស់ច្រេីនក្ដាហេីយក៏មិនដឹងដែរ"
"ប៉ាខ្ញុំមានតែប៉ុណ្ណឹងទេ"នាងតូចសេយ៉ុនបានយកលុយចេញពីកាបូបអោយទៅប៉ារបស់នាង  តែនាងមិនបានអោយលុយទាំងអស់នោះទេ  នាងទុកលុយខ្លះដេីម្បីជិះឡានក្រុងទៅធ្វេីការ
"ស្អីគេ  មានតែប៉ុណ្ណឹងទេ ឯងអោយលុយតែប៉ុណ្ណឹងទៅធ្វេីស្អីកេីត ឆាប់អោយកាបូបឯងមកនេះភ្លាម.."
"អត់ទេខ្ញុំមិនអោយទេលុយនេះខ្ញុំជិឡានក្រុងទៅធ្វេីការទេប៉ា"
"នាងក្មេងចង្រៃឯងអោយមកយេីងទេ"  លោកបានស្រែកទៅកូនស្រី  ហេីយក៏កញ្ឆក់កាបូបពីដៃនាងតូចបានយកទៅអស់ ហេីយក៏ដេីរចេញទៅក្រៅ...
"ប៉ា....ហ្ហឹក"នាងតូចបានយំនៅពេលបា៉របស់នាងទៅជាបែបនេះតាំងម្ដាយរបស់នាងស្លាប់ទៅ  នាងតូចបោះជំហ៊ានដេីរចេញទៅក្រៅមិនទាន់បានប៉ុន្មានផងក៏  បានឮសំលេងស្រែករបស់ប៉ារបស់នាង

ឌឹប !!  អូយ!!!

"ប៉ា ... នេះពួកលោកជាអ្នកណា  បានហា៊នវៃធ្វេីបាបប៉ាខ្ញុំបែបនេះ  "  សេយ៉ុនបានស្រែកសួរទៅបុរសមាឌមាំទាំង5នាក់នោះ
" អរ នេះមែនទេជាកូនស្រីរបស់ឯង  wowពិតជាស្អាតដែលតេី "  គេបាននិយាយហេីយក៏ដេីរទៅជិត
"  ពួកឯងចង់បានអី "
"  គឺលុយ ប៉ារបស់នាងបានជំពាក់លុយនៅកាសុីណូរបស់ចៅហ្វាយយេីង " 
"  ប៉ាហេតុអីក៏ធ្វេីបែបនេះ "
"  គឺ !!! យេីង "
"  ហេីយប៉ាយេីងជំពាក់លុយចៅហ្វាយឯងប៉ុន្មាន ? "  នាងតូចស្រែកកំហកទៅបុរសមាឌមាំទាំង5នាកនោះ
"  នេះនាងមេីលទន្នីយខ្លួនឯងទៅ " នាយលូកាសបានហុចក្រដាសទន្នីយដែលប៉ារបស់នាងបានជំពាក់គេនោះ  ទាំងភ្លឹកគាំងនិយាយអ្វីលែងចេញ
"  ប៉ាហេតុអីក៏ជំពាក់គេច្រេីនម្លេះ  តេីខ្ញុំមានលុយមកពីណាសងគេទៅប៉ា ? " សេយ៉ុននិយាយអ្វីក៏មិនចេញ តេីហេតុអីក៏ប៉ារបស់នាងជំពាក់គេច្រេីនយ៉ាងនឹង ? មិនមែនតិចទេណា 5000ពាន់លានដុរលា រកសងគេមួយជាតិក៏មិនអស់ផង....
"  តែកុំភ័យអីនាងតូច  ពួកឯងឆាប់ចាប់នាងដាក់ឡានភ្លាម " លូកាសស្រែកប្រាប់គ្នាគេ2អោយចាប់សេយ៉ុនដាក់ឡាន  ចំណែកគ្នាគេ2នាក់ទៀតបានចាប់ប៉ារបស់សេយ៉ុន
"  លែងយេីងភ្លាម ពួកឯងចង់ធ្វេីយេីង " សេយ៉ុនបានកញ្ជ្រោលស្រែកអោយអ្នកម្ខាងទៀតអោយលែង
"   បាទលោកបង ហេីយចុះអាញ្ចាស់នេះ "
"  យកទៅដាក់នៅក្នុងបន្ទប់ក្រោមដីទៅ ហេីយទុកអោយចៅហ្វាយជាអ្នកចាត់ការ " 

កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END) Where stories live. Discover now