80

382 7 0
                                        

" មានឮទេបងប្រាប់ថាអោយក្រោបឡើងឮទេ? ហ្ហឹក ហ៉ឺ បងបញ្ជាអោយក្រោបឡើងណា ក្មេងល្ងង់់ ហ្ហឹកៗ " ថេយ៉ុងអោបក្រសោបកាយតូចដែរទន់ល្អូក គ្មានកម្រើកាយសូម្បីតែបន្តិច វិនាទីនេះថេយ៉ុងសឹងតែគ្មានដង្ហើមដកទៅហើយ នាយស្រែកដាល់អង្រួន តែលិទ្ធផលចេញមក គឺវាបានផលពិតមែន  កាយតូចបានបើកភ្នែកសន្សឹមៗ ហើយលើកដៃទៅប៉ះថ្ពាល់របស់ថេយ៉ុង រួចញញឹម
" ថេយ៍ ជាលោកថេយ៉ុងមែនទេ? " សេយ៉ុននិយាយពាក្យដាច់ៗ បបូរមាត់ស្លេកស្លាំងគ្មានឈាមខំប្រឹងបង្ហើបនិយាយ ថេយ៉ុងក៏ងក់ក្បាលញញឹមទាំងទឹកភ្នែក ប៉ុន្តែដៃតូចញីញ័រត្រូវបានថេយ៉ុងចាប់ជាប់អោយទៅប៉ះមុខរបស់ខ្លួន រីឯសេយ៉ុនបន្ទាប់ពីញញឹមហើយប៉ះថ្ពាល់គេបានបន្តិច ស្រាប់តែលែងមានចលនា ត្របកភ្នែកស្ដើងត្រូវបានបិទម្ដងទៀត។ ថេយ៉ុងឃើញបែបនេះ ស្នាមញញឹមទាំងប៉ុន្មានត្រូវរលាយអស់ហើយរឹតតែយំថែម នាងចង់អោយគេកើតឆ្កួតមែនទេ?
" សេយ៉ុន  បើកភ្នែកឡើង ឆាប់មកនិយាយជាមួយបង បងមិនអនុញ្ញាតអោយអូនបិទភ្នែកទេ បើកវិញមក ហ្ហឹក " ថេយ៉ុងសឹងតែគ្មានដង្ហើមទៅហើយ គេស្រែកយំលេងខ្មាសអ្នកណាហើយ
" ហ្ហឹក មិនអីទេ..!!អូនទ្រាំណា៎..ចាំបងនាំអូនទៅពេទ្យណា អូនច្បាស់ជាមិនអី " ថេយ៉ុងនិយាយទាំងទឹកភ្នែកហូរមិនដាច់មុននិងដាក់ដៃលើកត្រកងរាងកាយនាង ប៉ុន្តែរំពេចនោះដៃមាំគេក៏ទទួលដឹងសំណើមខាប់ចេញពីក្រោមខ្លួននាងមក...ទើបអ្នកកម្លោះប្រញាប់ដកដៃញ័រទទ្រើកគេចេញមកវិញយឺតៗក៏ឃើញថាវាជាលោហិតក្រហមស្រស់ប្រលាក់ពេញដៃគេ ថេយ៉ុងចោលភ្នែកយឺតៗសម្លឹងមើលក្រោមខ្លួននាងប្រដេញទៅលើផ្លូវ វាគ្មានអ្វីក្រៅពីឈាមក្រហមឆ្អិនហូរដាបគួរអោយរន្ធត់ ជាហេតុធ្វើអោយប្រុសកម្លោះកំពុងសម្លឹង មើលឃើញហើយគាំងអណ្តាតនិយាយអ្វីមិនចេញ មានតែទឹកភ្នែកហូរស្រក់តក់ៗប្រណាំងគ្នាចេញពីកែវភ្នែកទាំងមិនព្រិចសូម្បីបន្តិច
" ឈាម..!! ឈាមច្រើនណាស់រឺអូនមានកូន " ថេយ៉ុងចាប់ផ្ដើមញ័របបូរមាត់និយាយមិនចង់កើតនាយសម្លឹងមើលទៅផ្នែកក្រោមឃើញមានលោហិតស្រស់ចុះឥតឈប់ឈរ កូនមែនទេ? គិតត្រឹមនេះ នាយគិតអ្វីមិនចេញវាគាំងចរលនា រឹងអណ្តាតនិយាយមិនចេញ ក្នុងប្រអប់ទ្រូងចាប់ផ្តើមញាប់ញ័រ ក្ដីកើតទុក្ខបូកផ្សំជាមួយក្ដីរំភើប
" កូន កូនប៉ា " សម្លរងញរត្រិតបានបន្លឺចេញពីបំពង់ករបស់ថេយ៉ុង នាយនិយាយដោយទឹកភ្នែកច្រាលមកហូរស្រក់កាន់តែខ្លាំង ឈាមទាំងនេះហូរចេញពីខ្លួននាង វាមិនអាចទេ!
" ទេកូនខ្ញុំមិនអាចកើតអីទេ " ថេយុ៉ងគ្រវីក្បាលប្រឆាំងគំនិតឆ្កួតៗដែលខួរកំពុងគិត ទាំងសតិស្ទើលែងនៅខ្លួន ផ្ទៃមុខស្លេកគេមានតែទឹកភ្នែកហូរមាត់ៗចេញពីកែវភ្នែក។ នាទីបន្ទាប់កាយមាំ ចាប់លើកបីត្រកងកាយតូច ហើយរត់សំដៅទៅឡានដែលបុកនឹងបង្គោលភ្លើង  មុននេះ ហើយក៏បើកចេញទៅ ទាំងបេះដូងលោតញាប់ ខណ:ក្នុងពេលនេះគេមិនអាចបាត់បង់នរណាម្នាក់បានទេ មិនថាកូនឬក៏ប្រពន្ធ

កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END) Where stories live. Discover now