76

407 5 0
                                        

"សេយ៉ុន..!! " ថេយ៉ុងបានឮសម្លេងនាងតូចស្រែកហៅខ្លួន ងាករក ហើយក៏ឃើញជើងតូចស្រឡូនសុទ្ធតែស្នាមឈាម ព្រោះកន្លែងនេះមានឈើចាស់ៗងាប់ហើយថែមទាំងមានបន្លាទៀត
" សេយ៉ុន..!! អូនយ៉ាងមិចហើយ វាធ្វើអីអូនទេ "
" ហ្ហឹកៗ លោក អ្អឹក លោកកុំចូលមកប៉ះខ្លួន ខ្ញុំអី ខ្លួនខ្ញុំវាគួរអោខ្ពើមណាស់ " សេយ៉ុន ប្រាប់ទៅអ្នកម្ខាងទៀតទាំងទឹកភ្នែករហាមដែរគេកំពុងតែរកអោបនាង ប៉ុន្តែថេយ៉ុងមាន:ក្បាលរឹង ក៏ទៅអោបនាងទៀត រួចក៏ស្រាយចំណងដែលជាប់នឹងដៃនាងទៀត
" កុំប៉ះ ខ្ញុំ ហ្ហឹក ចេញទៅ ខ្ញុំគគ្រិចណាស់ ខ្លួនខ្ញុំវាស្មោកគ្រោកណាស់ ហ្ហឹក " សេយ៉ុនស្រែកយំខ្សឹបខ្សួលក្នុងប្រអប់ទ្រូងរបស់នាយកម្លោះ ថេយ៉ុងខឹងខ្លាំងណាស់ អាអ្នកដែរធ្វើអោយមនុស្សស្រីជាទីស្រឡាញ់របស់ត្រូវឈឺខ្លួនបែបនេះ តែគួរអោយស្ដាយគេបានបាញ់សម្លាប់អាម្នាក់នោះបាត់ហើយ
" វាធ្វើអីអូន " ថេយ៉ុងទាញនាងពីការអោបហើយក៏សម្លឹងមើលមុខនាងតូច តាមភ្លើងឡានគេបានបញ្ចាំងមកប៉ះ នឹងរាងកាយសុទ្ធតែស្នាមរលាត់ហើយ លើផ្ទៃមុខមានស្នាមបាតដៃទៀត អ្វីដែលគួរអោយខឹងខ្លាំងជាងគេនោះគឺស្នាមក្រហមត្រង់ករនាងបន្តិច រាងកាយមួយនេះគេហួសហែងណាស់មិនអោយអ្នកណាមកប៉ះបានដោយងាយនោះទេ ។
" ថេយ៍ ហ្ហឹក  គឺ..គឺ វាចាប់បង្ខំខ្ញុំរំលោភណា៎ លោក ហ្ហឹក ខ្ញុំខ្លាចណាស់ ថេយ៍ ខ្ញុំខ្លាច " សេយ៉ុនស្ទុះទៅអោបកាយមាំឡើងណែនហើយ យំខ្សឹបខ្សួលដាក់ប្រអប់ទ្រូងនាយទៀត ថេយ៉ុងខឹងឈឺចិត្តមិនស្មើនាងប៉ុន្មានដែរ
" អស់អីហើយ កុំខ្លាច មានបងនៅក្បែហើយ កុំខ្លាច បងបានសម្លាប់អាម្នាក់នោះចោលហើយ កុំយំមោះត្រឡប់ទៅផ្ទះយើងវិញ កុំយំ " ថេយ៉ុងជូតស្អាតទឹកភ្នែកនាងស្អាតរួចក៏ដោះអាវធំពីលើខ្លួនមកគ្របលើខ្លួននាងតូច ហើយក៏លើកបីនាងដើរទៅឡាន ប៉ុន្តែសេយ៉ុននៅមិនទាន់បាត់យំនោះទេ នាងរឹតតែយំខ្លាំងឡើងពេលគេនិយាយពាក្យនេះ
" ហ្ហឹក លោក ហ្ហឹក " សេយ៉ុនបែរខ្លួនទៅអោប អ្នកដែលកុំពុងតែបើកឡាននោះរឹតតែខ្លាំង
" មិនអីទេ បើអូនចង់យំក៏យំចេញមក បងសុំទោសបងគួរតែរកអូនអោយឃើញលឿនជាងនេះទៀត " ថេយ៉ុងនិយាយលួងលោម ហើយក៏រៀងខឹងនឹងខ្លួនឯងបន្តិចដែរ បើរកនាងឃើញមុខនេះបន្តិចច្បាស់ជាមិនមានរឿងអាក្រក់បែបននេះកើតឡើងនោះទេ...
    មិនយូរប៉ុន្មាន ឡានរបស់ថេយ៉ុងបានមកដល់ ហើយចតនៅនឹងមុខភូមិគ្រឹះរបស់ខ្លួន ហើយបោះសោរអោយគ្រីស ដើម្បីយកឡានទៅទុក រីឯថេយ៉ុងក៏លើកបីនាងតូច ដើរចូលទៅខាងក្នុង នាទីបន្ទាប់សេយ៉ុនក៏ប្រាប់ថេយ៉ុងថា÷
" លោក ដាក់ខ្ញុំចុះទៅ ខ្ញុំដើរខ្លួនឯងបាន " នាងតូចបានបង្ហើបសម្លេងស្រាលៗអោយ ល្មមអាចស្ដាប់បាន
" អូនដើររួចទេ? " ថេយ៉ុងសួរទៅនាងតូច
" រួច ដាក់ខ្ញុំចុះ " ថេយ៉ុងក៏ធ្វើតាមអ្វីដែលនាងប្រាប់ ព្រោះមិនហ៊ានជំទាស់នោះទេ ខ្លាចអារម្មណ៍របស់នាងមិនសូវល្អរ។ សេយ៉ុន គ្រាន់តែគេដាក់ចុះភ្លាម ហើយរហ័សចូលទៅក្នុង ក៏បានជួបនឹងអ៊ុំស្រីដែលឈរចាំពួកគេត្រឡប់មកវិញ បន្ទាប់មកគាត់ក៏ដើរចូលទៅរកនាងតូចចង់សួរនាំ ថាត្រូវនឹងអ្វីមកបានជារាងកាយសុទ្ធតែស្នាមឈាម ហើយផ្ទៃមុខ ក៏មានស្នាមបាតដៃមនុស្សដូចជាទើបតែទះហើយ
" ក្មួយ..!! ខ្លួនត្រូវនឹងអីបានជា-" អ៊ុំសាយបានដើរទៅហើយសួរនាងតូចដោយក្ដីបារម្ភរពេញទ្រូង ពេលដែលរកយកដៃទៅប៉ះ តែសេយ៉ុនបែរជៀសចេញមិនអោយគាត់ប៉ះទៅវិញ
" អ៊ុំ កុំប៉ះខ្ញុំអី រាងកាយមួយនេះ វាមិនស្អាតទេ វាស្មោកគ្រោកណាស់ យល់ល្អអ៊ុំកុំប៉ះវាអី " សេយ៉ុននិយាយហើយក៏ដើរទៅខាងលើ រីឯអ៊ុំសាយក៏គាំងសម្ដី ហើយក៏ងាកទៅមើលមុខថេយ៉ុងរួចសួរ
" លោកប្រុសមានរឿងអីកើតឡើងទៅ ហេតុអីក៏លើខ្លួនរបស់សេយ៉ុនសុទ្ធតែរបួសបែបនេះ " អ៊ុំសាយគាត់សួរ
" គឺរឿងវាច្រើនណាស់អ៊ុំ ខ្ញុំទៅខាងលើសិនហើយ " គេថារួចក៏ដើរទៅខាងលើ រួចចូលឈៀងទៅក្នុងបន្ទប់របស់ គេ រួចក៏ងាកមើលឆ្វេងស្ដាំ មិនឃើញស្រមោលនាងនោះទេ ឈូរ...!!! សុខៗស្រាប់តែឮសូរសម្លេងបើកទឹក នាយដឹងថាកាយតូចនៅក្នុងបន្ទប់ទឹក រួចនាយក៏ដើរសំដៅនៅបន្ទប់ទឹក...
   ងាកមកមើលកាយតូចនៅក្នុងបន្ទប់ទឹកនេះវិញ នាងត្រាំខ្លួនក្នុងអាងហើយ ក្នុងអាងទឹកសុទ្ធតែពុះសាប៊ូ កាយតូចយកដៃតូចស្រឡូនដុលខ្លួនខ្លាំងៗ នាងពិតជាខ្ពើមរអើមខ្លាំងណាស់ នាងខំប្រឹងដុសស្នាមដ៏គគ្រិចនេះចោលប៉ុន្តែវាមិនជ្រះសោះ នាងតូចដុសបណ្ដើរយំបណ្ដើរ ស្បែកសររលោងប្រែជាចេញឈាម កន្លែងខ្លះក៏មានស្នាមក្រហមជាំ សម្លេងយំអណ្ដឺតអណ្ដក រឹតតែខ្លាំង
  ក្រាក..ក្រាក.. កាយមាំបានបើកទ្វាបន្ទប់ទឹក រួចបង្ហាញអោយឃើញ កាយតូចកំពុងតែដុសខាត់ខ្លួនឯងខ្លាំងៗ បូកផ្សំទាំងសម្លេងយំមិនដាច់ ថេយ៉ុងមិនបានគិតអីច្រើនក៏បោះជំហ៊ាន ចូលទៅកាយតូចរួចក៏ឈានជើងចូលក្នុងអាងជាមួយនាងតូច
" ហ្ហឹក លោកចូលមកធ្វើអី ហ្ហឹក ហុឺ ចេញទៅ " ដៃតូចស្រឡូនបានរួញច្រាញទ្រូងមាំចេញប៉ុន្តែមិនបានផលសោះ សេយ៉ុនមិនត្រឹមតែរុញនោះទេថែមទាំងគក់ទ្រូងគេឌឹបៗខ្លាំងៗទៀតផង
" ឈឺខ្លាំងទេ? បងសុំទោស បងគួរតែរកអូនអោយលឿនជាងនេះ " ថេយ៉ុងចាប់ដៃនាងជាប់ហើយអង្អែលកន្លែងរលាត់នោះតិចៗ ប៉ុន្តែសេយ៉ុនប្រឹងរមួលដៃចេញពីនាយ ដើម្បីមកដុលស្នាមនោះបន្ត
" ចេញទៅ លោកមិនខ្ពើមខ្ញុំទេឬ? ដែលខ្លួនរបស់ខ្ញុំទៅប៉ះមនុស្សបែបនោះ ហ្ហឹក " នាងស្រែកខ្លាំងៗ ហើយប្រឹងដុលខ្លួននាងបន្ត
" ហេតុអី ក៏ដុសមិនដាច់សោះចឹង អុ៊ប " នាងយំផងដុលផង ថេយ៉ុងទ្រាំមើលសភាពនាងបែបនេះលែងបាន ក៏ស្ទុះទៅចាប់កញ្ចឹងករបស់នាង អោនចុះបន្តិចហើយទម្លាក់បបូរមាត់ក្រាសទៅថើបបឺតជញ្ជក់មាត់នាងថើរៗរួចបានបណ្ដេញចុះមកត្រង់ស្នាមក្រហមនោះ នាយបឺតខាំស្នាមនោះតិចៗ ល្មមអោយអ្នកខាងក្រោមឈឺបាន
" ឈប់ខ្ពើមហើយឬនៅ? មិនថារាងកាយមួយនេះទៅជាយ៉ាងណា៎ បងមិនខ្ពើមនោះទេ រាងកាយអូនជារបស់បងតាំងពីថ្ងៃដំបូងដែលបងបានរាងកាយអូន បងជាបុរសទីមួយរបស់អូនហើយ  ឈប់ដុសទៅរលាត់សាច់អស់ហើយ អ្ហឹមម៎ " នាយអោនមកជិតនឹងបបូមាត់តូចច្រមិច និយាយដោយពាក្យលួងលោម រួចក៏ទៅថើបមាត់តូចច្រមិចដោយការថ្នាក់ថ្នមបំផុត ដៃមាំបានអង្អែលខ្នងនាងចុះឡើង តែមាត់ទៅបន្តបឺតជញ្ជក់បានមួយសន្ទុះនាយក៏ដកមាត់ចេញហើយនិយាយពាក្យដែលគេចង់និយាយខ្លាំងណាស់ថា÷
" បងស្រឡាញ់អូន? ស្រឡាញ់ខ្លាំងណាស់ បងមិនដឹងថាវាអាចចាប់ផ្ដើមពីពេលណាទេ " ថេយ៉ុងនិយាយពាក្យក្នុងចិត្តហើយ ក៏ថើបនាងបន្តទៀត យ៉ាងរោលរាល សេយ៉ុនមិនបានប្រកែកឬបដិសេធជាមួយនឹងគេ នាងក៏តបស្នាមថើបទៅគេវិញ ទាំងបេះដូងលោកញាប់ គ្រាន់តែឮគេនិយាយថាស្រឡាញ់នាង...!!! ព្រះអើយនាងសេយ៉ុន ឯងយល់សប្ដិមែនទេរឺ? ឮទេគេសារភាពថាគេស្រឡាញ់ឯងហើយ ភ្ញាក់ឡើង ឯងមិនអាចដេកយូរយ៉ាងនេះទេ...!!! មែនហើយវាមិនមែនជាការយល់សប្ដិ វាគឺជាការពិត ។សេយ៉ុនលើកដៃតូចស្រឡូនទៅតោងករនាយកម្លោះវិញ
" អ្ហាស៎ " ថេយ៉ុងបានចាប់ប្របាច់ដើមទ្រូងស្រាលៗ ប្ដូរពីម្ខាងទៅម្ខាងរហូតដល់បង្កើតភ្លើងស្នេហ៍ដ៏ររោលរាលមួយនេះ ម្នាក់ៗថ្ងូរមិនដាច់សម្លេងនោះទេ ភ្លើងស្នេហ៍ចេះតែបន្តៗរហូតដល់ម៉ោង3ទាលភ្លឺទើបគេបានសម្រាក.....

+រយៈពេល3ខែក្រោយមក

ចាប់តាំងពីរឿងដែលកើតឡើងមក ថេយ៉ុងមិនដែលនាំនាងចេញទៅក្រៅបរិវេណផ្ទះនោះទេ គេមិនអោយនាងចេញជាដាច់ខាត បើចង់ចេញទាន់តែមានគេជាអ្នកនាំនាង។

សេយ៉ុន កំពុងតែឈរនៅមុខបន្ទប់ទឹកនេះត្រឹមតែមួយពព្រិចភ្នែកសោះ 3ខែបាត់ហើយ នាងឈរមើលរាងកាយតូច នៅក្នុងកញ្ចក់ នាងសម្លឹងពោះរបស់នាង ដោយមិនដាក់ភ្នែកនោះទេ នាទីបន្ទាប់នាងតូចក៏លើកម្រាមដៃតូចរបស់ខ្លួនហើយទៅអង្អែលពោះថ្នមៗ ដោយស្នាមញញឹមមិនរលុប។ សេយ៉ុន មានផ្ទៃពោះរយៈពេលរាងយូរដែលហើយ នាងមិនដែលប្រាប់ថេយ៉ុងនោះទេ ព្រោះនាងខ្លាចគេមិនទទួលស្គាស់ថាជាកូនរបស់គេ ហើយអ្វីដែលនាងបារម្ភជាងគេនោះគឺ ពោះរបស់នាងពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែរីងធំម្ដងបន្តិចៗ នាងខ្លាចគេចាប់បានថានាងមានផ្ទៃពោះ គិតត្រឹមនេះប្រឡង់ភ្នែកខ្មៅមានដំណក់ទឹកដក់ជាប់ក្នុងរង្វង់ភ្នែករបស់នាង។
" ម៉ាកខ្លាចណាស់ ថាថ្ងៃណាមួយ គេដឹងថាមានកូននោះ អោយម៉ាក់គិតយ៉ាងមិចទៅ " ដំណក់ទឹកថ្លាបានស្រក់កាត់ផែនថ្ពាល់។ សេយ៉ុន ឈរសញ្ចឹងហើយ ក៏ជូតវាសទឹកភ្នែកចេញរួច ក៏ដើរទៅបើកទទូរខោអាវ ដើម្បីរកអាវណាដែលពាក់មិនឃើញពោះប៉ោងៗតិចៗ នាងឈរវែកមួយសន្ទុះ ក៏ឃើញរ៉ូបមួយវារាងធំជាងខ្លួននាងបន្តិច តែក៏ល្អដែរមិនអាចអោយអ្នកណាដឹងទេថានាងមានផ្ទៃពោះនោះ។ នាទីបន្ទាប់ សេយ៉ុន បានស្លៀកពាក់រួចក៏ដើរចេញមកវិញ ហើយចូលជិតអ្នកដែរគេងលក់ នៅមិនទាន់ដឹងខ្លួនទៀត
" តោះកូនចុះទៅក្រោម កំុំរំខានប៉ាកូនអី " សេយ៉ុននិយាយម្នាក់ឯងតិចៗ ហើយដើរចុះទៅក្រោម រួចក៏ឈៀងហួសទៅផ្ទះបាយ ដើម្បីទៅមើលថាថ្ងៃនេះអ៊ុំសាយគាត់ធ្វើអាហារអ្វីខ្លះ
" អ៊ុំសាយ ធ្វើអីម្ហូប ខ្លះនឹង " សេយ៉ុន បានសួរទៅស្រីចំណាស់ ហើយក៏ឈៀងយកអៀមមកពាក់នឹងខ្លួន
" អរ..!! គឺឆ្អឹងជំនីជ្រូកបំពង ហើយនឹងអារហារ ដែលលោកប្រុសចូលចិត្តតែប៉ុណ្ណឹងទេ " គាត់ឆ្លើយទៅនាងតូច ដោយស្នាមញញឹមស្រស់
" ចាស៎..!! អោយខ្ញុំជួយទេអ៊ុំ "
" អឺ..!! គឺ..!! "
" គ្មានគឺអីទេ មោះខ្ញុំជួយ " នាងថាហើយ ជួយធ្វើម្ហូបគាត់អោយឆាប់រួច...។ នាទីបន្ទាប់ អារហារទាំងប៉ុន្មានកំរៀបលើតុកយ៉ាងមានរបៀបរៀបរយ ហើយនាងតូចក៏អង្គុយសុខចាំបុរសម្នាក់នោះមក ស្មាលនេះហើយនៅមិនទាន់ចុះមកទៀត គេមិនគិតទៅធ្វើការទេឬ? នេះមិនមែនជាថ្ងៃអាទិត្យនោះទេ?
" អោយអ៊ុំទៅហៅលោកប្រុសចុះមកទេ? " ស្រីចំណាស់សួរ  ព្រោះឃើញនាងអង្គុយចាំយូរហើយនាងក្រាបនឹងតុកផង យកដៃច្រតចង្ការផង
" ហុឹម...!! មិនទេអ៊ុំទុកអោយខ្ញុំទៅហៅគេដោយខ្លួនឯង "

កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END) Where stories live. Discover now