14

572 9 0
                                        

រីករាយក្នុងកាអាន.....

+ព្រឹកថ្ងៃថ្មី

ព្រះអាទិត្យបានបញ្ចេញពន្លឺមកជះតាមបង្អួច ធ្វើអោយកាយតូចទទួលរំខានពីព្រះអាទិត្យ កាយតូចបានបម្រាសខ្លួនចេញពីការអោបរបស់ នាយកម្លោះយ៉ាងស្ងៀមស្ងាត់។
  ពេលបានរេីចេញពីវង្វង់ដៃបុរសកំណាចរួច  នាងបានអោបក្បាលជង្គុងសម្រក់ទឹកភ្នែក...
" ហ្ហឹក...ហុឺ..." សម្លេងយំអណ្ដឺកអណ្ដក ខ្ទ័រពេញបន្ទប់លឺទ្រហឹងផ្សាយឮដល់ត្រចៀកនាយកម្លោះដែលគេងក្បែរនោះ ធ្វើអោយមានការរំខានដំណេក នឹងមានការធុញទ្រាន់យ៉ាងខ្លាំង។
" នែ ! នាងមកយំស្អីនៅទីនេះ យេីងថ្លង់ណាស់ " ថេយ៉ុងបានបេីកភ្នែកមកស្ដីអោយនាងតូចតែម្ដង ទាំងមិនអស់ងងុយ
" លោកអាក្រក់ណាស់...ហ្ហឹក...ខ្ញុំស្អប់លោកឯងណាស់...ហុឺ.."  កាយស្រែអោយគេទាំងឈឺចាប់ ហេតុអីបានជាធ្វេីបែបនេះដាក់នាងម្ដងហេីយម្ដងទៀត  គេពិតជាអាក្រក់ខ្លាំងណាស់។
" នាងថាយេីងអាក្រក់មែនទេ ? ស្អប់យេីងណាស់មែនទេ ? ហេីយចុះយេីងមានអោយនាងមកស្រឡាញ់យេីងឯណា ? ឬក៏នាងលង់ស្រឡាញ់យេីងហេីយ ព្រោះតែ..."

ផាច់!!...

ថេយ៉ុងនិយាយមិនទាន់ចប់ប្រយោគផង  ដៃស្រឡូនរបស់នាងតូចបានទះកំផ្លៀងគេមួយទំហឹងដៃ បានធ្វើអោយថ្ពាល់សររលោងប្រែទៅជាក្រហមដោយមានស្នាមម្រាមដៃនាងតូច ថេយ៉ុងបានបែរមកមេីលអ្នកដែលទះគេអម្បិញមិននេះ ធ្វើអោយនាយកម្លោះខឹងឡេីងក្ដៅរាប់អង្សារ
" នាងហ៊ានទះយេីងផងមែនទេ ? នាងចង់ស្លាប់មែនទេហាស៎ ? " គេបានស្រែកសម្លុតនាង ហេីយបានចាប់កដៃនាងទាញអោយមកបុកទ្រូងហាប់ណែនរបស់គេ  នាងហ៊ានណាស់  តាំងពីតូចដល់ធំគ្មានអ្នកណាគេហ៊ានទះគេទេ ប៉ុន្តែនាងពិតជាណាស់ ប្រហែសជាចង់ស្លាប់ខ្លាំងហេីយ
"....." នាងមិនមាត់មិនចង់និយាយជាមួយ ទោះជាគេច្របាច់កដៃនាងឈឺប៉ុណ្ណាក៏នាងមិនហា៊នស្រែក នាងខ្លាចគេខ្លាំងណាស់
នាងអោនមុខចុះមិនហ៊ានសម្លឹងមេីលគេទេ
" ហេតុអីក៏ស្ងាត់នាងចង់ងាប់ណាស់មែនទេ ? តែកុំភ្លេចយេីង  មិនអោយនាងងាប់ដោយស្រួលទេនាងត្រូវជួបរឿងជាច្រេីនទៀតដែលយេីងធ្វេី ហេីយនាងចាំទទួលផងទៅ ?អ!! យេីងភ្លេច ថាយេីងមានអារម្មណ៍ជាប់ចិត្តនឹងខ្លួនប្រាណរបស់នាងណាស់ ចាំយេីងមានអារម្មណ៍ល្អចាំធ្វេីវាជាមួយគ្នាទៀត...ជុប!!.. " គេនិយាយដោយបញ្ចេញស្នាមញញឹមយ៉ាងសមចិត្ត។ ទោះនៅក្នុងគេខឹងនឹងនាងតូចប៉ុណ្ណាគេប្រឹងទប់កំហឹង រួចក៏ទះស្មានាងតិចៗថែមទាំងបោះស្នាមថេីបនៅលេីថ្ពាល់របស់នាងរួចក៏ងេីបនឹងដេីរចេញទៅ។
" អាយ!!..ហ្ហឹក..ហុឺ...ហេតុអីទៅទេវតាមកដាក់ទោសខ្ញុំនេះ ? ហេតុអីសម្លាប់ខ្ញុំអោយផុតៗទៅ ? ខ្ញុំមិនចង់នៅរស់ទាំងសភាពបែបនេះទេ ? ហ្ហឹក...ហុឺ...តេីខ្ញុំត្រូវរស់នៅទាំងសភពបែបនេះរហូតដល់ស្លាប់មែនទេ...ហ្ហឹក..." ពេលថេយ៉ុងចេញទៅផុត  កាយតូចក៏ស្រែយំអង្គុយអាណិតខ្លួនឯងដែលមកជួបរឿងបែបនេះ ទេវតាពិតជាដាក់ទោសនាងណាស់ នាងមិនជួបរឿងបែបនឹងទេ

[ 20m..]

នាយសង្ហាបានចេញពីបន្ទប់នឹងបម្រុងដេីចេញទៅក្រៅតែក៏បានបង្អាក់ដំណេីរបានឮសម្លេងទូរសព្ទរោទ៍ឡើង  ថេយ៉ុងបានលេីកទទួល

" អាឡូ ចៅហ្វាយ "
" ឯងការស្អី ឆាប់និយាយមក "
" មនុស្សដែរចៅហ្វាយអោយខ្ញុំតាមមកនោះ ឥឡូវនាងមកហេីយទាន "
" អឹម!!...ឯងមេីលនាងអោយនាងអោយជាប់ទៅ  បន្តិចទៀតយេីងទៅដល់ " គេនិយាយចប់ក៏ដាក់ទូរស័ព្ទចុះ ហេីយនិយាយបន្ត÷
" តែបន្តិចទៀតមានរឿងល្អមេីលហេីយ " គេឧទានតិចៗញោចស្នាមញញឹមកំណាច ក្នុងរបស់កុំពុងតែគិតមានផែនការអ្វីហេីយ....

ប្រហែជ20នាទីគេបានបេីកឡានទំនេីបម៉ាកស្ព័របែបទំនេីបពណ៌ខ្មៅ មួយបានឈប់នៅនឹងមុខហាងភោជនីយដ្ឋានមួយកន្លែង នាយកម្លោះបានបោះជំហ៊ានចូលទៅក្នុងយ៉ាងប្រញាប់ រីឯភ្នែកវិញដូចជាកំពុងតែសម្លឹងរកអ្នកចឹង...
" ចៅហ្វាយ " កូនចៅរបស់គេបានស្រែកហៅពីចម្ងាយ
" សុំទោសផងចៅហ្វាយដែលអោយតាមរកខ្ញុំ "
" អឹម!!..កុំនិយាយច្រេីនពេកពេលនេះនាងនៅឯងណា? "
" នៅតុខាងនោះទាន នាងពាក់អាវពណ៌លឿងសំពត់ពណ៌សរទាន "
" អឺ!!..យេីងឃេីញហេីយ ពួកឯងទៅចាំនៅក្រៅមុនទៅ " ថេយ៉ុងនិយាយចប់ក៏បានដេីសំដៅទៅតុរាងស្ដេីងដែល នៅតុខាងមុខនេះ...
" សួស្ដីអ្នកនាងស៊ូណា" ថេយ៉ុងបានហៅឈ្មោះនាងយ៉ាងសុភាពបុរស
" អ!!..នេះលោក...ខ្ញុំចាំបានថាលោកគឺបុរសម្នាក់ដែលខ្ញុំបានធ្វេីកំពប់ស្រាលេីនោះមែនទេគឺលោកមែនទេ " ស៊ូណាបាននិយាយដោយភាពភ្ញាក់ផ្អើលនឹងអវត្តមានរបស់ថេយ៉ុង
" បាទ គឺខ្ញុំនឹងហេីយអ្នកនាង "
" តេីលោកមានការអីជាមួយនឹងខ្ញុំមែនទេ "
" គឺអត់មានការអីទេ ខ្ញុំចង់មកញុាំអាហារមួយពេលជាមួយអ្នកនាងស៊ូណានឹងហេីយបាទ " គេនិយាយឡេីងសុភាពទៅកាន់រាងតូចរួចនិយាយបន្ត÷
" ហេីយខ្ញុំក៏មានរឿងចង់និយាយជាមួយនឹងអ្នកនាងដែល "
" តេីលោកមានរឿងអីទៅ "
" អឺ!!..គឺខ្ញុំមានចិត្តលួចស្រឡាញ់អ្នកនាងយូរហេីយ  ខ្ញុំបានបញ្ជាអោយមនុស្សរបស់ខ្ញុំតាមដានអ្នកនាងរាល់ថ្ងៃ  ប៉ុន្តែថ្ងៃនេះខ្ញុំដាច់ចិត្តសារភាពប្រាប់អ្នកនាងតែម្ដងទៅ " ថេយ៉ុងនិយាយដោយស្នាមញញឹមគួរអោយស្រឡាញ់
" នេះលោកស្រឡាញ់ខ្ញុំមែនទេ " ស៊ូណាគ្រាន់តែគេសារភាពភ្លាមនាងភ្ញាក់ផ្អេីងមិនស្ទេីទេ។ ព្រះអេីយ តាំងពីកេីតមកមិនដែលមានអ្នកណាសារភាពប្រាប់ថាស្រឡាញ់នាងទេ....ប៉ុន្តែគេសង្ហាណាស់ ទេីបតែជួយគ្នាតែមួយដងនៅក្នុងក្លឹបសោះគេលង់ស្រឡាញ់នាងបែបនេះមែនទេ...?
----
By elen nana😊💜

កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END) Where stories live. Discover now