65

491 8 0
                                        

" សេយ៉ុន ហ្ហឹក ហ្ហឹក ត្រឡប់មកវិញបានទេ? បងចង់អោបអូន បងនឹកអូន បងចង់និយាយថា បងសុំទោស ហ្ហឹក សុំទោសគ្រប់យ៉ាងដែលបងធ្វើមកលើអូន ត្រឡប់មកវិញមក សេយ៉ុន ហ្ហឹក " ថេយ៉ុងនៅតែស្រកដង្ហោយហៅកាយតូចដដែល ពេលនេះវេលានេះ នាយពិតជានឹកនាងតូចខ្លាំងណាស់ អារម្មណ៍របស់គេពិតជាចង់ថយពេលវេលាត្រឡប់ថយក្រោយវិញណាស់ គេមិនចង់យកកំហឹងមកបាំងមុខនោះទេ។ នាយស្ដាយខ្លាំងណាស់ បើសិនពេលកន្លងមកបើនាយទប់អារម្មណ៍កំហឹងខឹងតែបន្តិច វាមិនមានរឿងបែបនេះកើតឡើងនោះទេ ប៉ុន្តែវាហួសពេលអស់ទៅហើយ....
" ហ្ហឹក ត្រឡប់មកវិញមក បងសុំទោស ហ្ហឹក " ពាក្យសម្ដីនិយាយងូ៉វតែម្នាក់ឯង ដៃកាន់ដកស្រា លើកអកផឹកដូចជាទឹកហើយ នាយយំផងផឹកផង ដើម្បីអោយគេងលក់ ងើបមកវិញវាអាធូស្បើយ ប៉ុន្តែវាមិនងាយទេ ផឹកកាន់តែខ្លាំងយំកាន់ច្រើន ពីមួយថ្ងៃនាយយំ មិននហត់ឡើយ....

រីង..!!រីង...!!!

សម្លេងរ៉ោទូរស័ព្ទរបស់នាយកម្លោះបានបន្លឺឡេីង គ្រាន់តែឮភ្លាម ប្រញាប់លើកភ្លាម
" អាឡូ " ថេយ៉ុង
( អាឡូ ចៅហ្វាយ ខ្ញុំបានចាប់អ្នកនាងសេយ៉ុនបានហើយ ) នាយកម្លោះគ្រាន់តែឮអ្នកកូនចៅនិយាយបែបនេះភ្លាមស្វាងចេស ដូចគេទះបួនដប់កំផ្លៀងចឹង។
  ស្នាមញញឹមស្រស់បានលើកឡើងនៅលើផ្ទៃមុខ របស់អ្នកកម្លោះ ឡើងរីកដូចគ្រាប់ជីហើយ នេះគេយល់សប្តិ ឬក៏ជាការពិតទៅ
( ចៅហ្វាយ  ចៅហ្វាយ ឮខ្ញុំនិយាយហៅទេ ) គ្រីស ហៅនាយកម្លោះស្របពេលដែលមិនឮនាយឆ្លើយតប នឹងគេ
( គ្រីស ឯងនិយាយថាមិច យើងមានស្ដាប់ច្រឡំទេ )
ថេយ៉ុងនិយាយទាំងអាក់អួល ភ័យអររំភើបហើយ
( ចៅហ្វាយ ស្ដាប់ខ្ញុំម្ដងទៀតណា ថាខ្ញុំបានយកអ្នកនាងសេយ៉ុនមកវិញហើយ ចៅហ្វាយសប្បាយចិត្តហើយនៅ ) គ្រីសនិយាយមួយៗហើយច្បាស់ៗ ខ្លាចចៅហ្វាយខ្លួនស្ដាប់ច្រឡំ។
  អារម្មណ៍របស់នាយពេលនេះពិតជារំភើបខ្លាំងណាស់ មនុស្សស្រីដែលគេទទឹងរងចាំអស់រយ:1ខែហើយ ឥឡូវនាងបានមកនៅក្បែនាយម្ដងទៀតហើយ ចាប់ពីពេលនេះទៅគេមិនអោយនាងទៅណាទៀតទេ ហើយគេមិនធ្វើបាបនាងទៀតទេ  គេនឹងមើលថែនាងអោយល្អបំផុត។
( ចៅហ្វាយ...!! មានឮខ្ញុំហៅទេ? ចៅហ្វាយ.. ចៅ..ទឺត..!!ទឺត..!! អញ! បិទបាត់ហើយ )
  ថេយ៉ុង គ្រាន់តែឮភ្លាម ឆាប់បិទទូរស័ព្ទគ្រីស ហើយក៏ទម្លាក់ដបស្រាចុះ រត់សំដៅទៅបន្ទប់ទឹក ដើម្បីសម្អាតខ្លួន ព្រោះគេខានសម្អាតខ្លួនជាង1អាទិត្យហើយ។

កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END) Where stories live. Discover now