+ខាងក្រោម

" លោកហើយនៅ ខ្ញុំឃ្លានខ្លាំងណាស់ " នាងតូចអង្គុយនៅលើកៅអីអង្គុយចាំថេយ៉ុងធ្វើអីអោយញុាំ
" ចាំបន្តិចទៅហើយឥឡូវហើយ " ថេយ៉ុងកំតែញាប់ដៃជើង ព្រោះប្រញាប់ខ្លាចប្រពន្ធក្មេងខឹង....បានមួយសន្ទុះ អារហាររបស់ថេយ៉ុងក៏ធ្វើរួច ហើយក៏ប្រញាប់ដួសដាក់ចាន នឹងលើកទៅតុក បាយដែលនាងតូចអង្គុយចាំ
" អូរ..!! ទំនងខ្លាំងណាស់...!! មើលទៅញុាំកើតឬអត់ទេនៀក " និយាយដើមប្រយោគដូចជាជឿជាក់ណាស់ ដល់ពេលស្ដាប់ចុងក្រោយបែជាគាំងទៅវិញ ធ្វើរអោយអ្នកកម្លោះដែលឈរស្ញេញបែជាមុខស្រពោនមួយរំពេច
" អូនមិនទាន់បានញុាំផង ហេតុអីក៏ថាមិនកើត " ថេយ៉ុងនិយាយដោយការអាក់អន់ចិត្ត វិនាទីបន្ទាប់ សេយ៉ុនឃើញម្ហូបនៅតុក ហើយក៏សាកដួសមកញុាំ គ្រាន់តែដាក់ចូលមាត់ភ្លាម មានអារម្មណ៍ថាប្លែកព្រោះរស់ជាតិដែលគេធ្វើខុស ពីនាងធ្វើខ្លាំងណាស់ នាងតូចញុាំក៏សម្លឹងមុខថេយ៉ុងរួចក៏ទម្លាក់មុខចុះវិញ 
" យ៉ាងមិចដែលឆ្ងាញ់ទេ " ថេយ៉ុងសួរទៅនាងតូចដែលគិតតែពីញុាំ
" ហ្អឹម..!! អាចទទួលយកបាន " នាងតូចបានងក់ក្បាល ហើយនិយាយទាំងបាយឡើងពេញមាត់ ធ្វើអោយអ្នកដែលឈប់ស្ដាប់អស់សំណើច
" ពេលល្ងាចន្តិចបងនឹងនាំអូនទៅកន្លែងមួយ "
" ទៅកន្លែងណា..!!លោកចង់នាំខ្ញុំទៅណាឬ? " នាងចងចិញ្ចើមទាំងឆ្ងល់ ហើយងឿយសម្លឹងមើលមុខគេម៉ក់ៗ រីឯថេយ៉ុងក្រវីក្បាលទាំងញញឹមខ្ចឹប

+ពេលល្ងាច

ថេយ៉ុងបាននាំនាងតូចសេយ៉ុនដើរផ្សារ នឹងទិតរបស់របរជាច្រើន ថែមទាំងមានសម្លៀកបំពាក់កូនក្មេងរបស់លេងកូនក្មេងទៀតផង។ ពេលទិញរួចថេយ៉ុងអោយរបស់ទាំងនោះអោយទៅកូនចៅរបស់គេយកទៅទុកឯវិមានរបស់គេ...ចំណែកថេយ៉ុងនឹងសេយ៉ុនវិញបានទិញនំជាច្រើន ស្ទើរតែអស់ពីហាងទៅហើយ ពេលទិញរួចពួកគេទាំងពីក៏ឡើងបើកចេញទៅ។
   នៅក្នុងឡានស្ងាត់ជ្រៀប គ្មានអ្នកណានិយាយអ្វីទេ កាយតូចបានងាកសម្លឹងមើលទេសភាពខាងក្រៅយ៉ាងស្ងប់ស្ងាត់បំផុត
" លោក..!! នេះមិនមែនជាផ្លូវទៅផ្ទះទេ? លោកចង់នាំខ្ញុំទៅណា " នាងតូចបាននិយាយ នឹងបាត់ភាពស្ងាត់ស្ងៀម នឹងទៅសួរថេយ៉ុងដែលកំពុងតែកាន់ចង្កូតឡាន
" បងមិនបាននិយាយថា នាំអូនទៅផ្ទះឯណា? " ថេយ៉ុងលើកចិញ្ចើមប្រាប់នាងតូចដោយមិនខ្វល់ម្ខាងទៀត កំពុងតែក្ដាប់ដៃសែនក្នាញ់នឹងសម្ដីរបស់នាយ គេសួរម្ដងណាមិនដែលឆ្លើយប្រាប់អោយត្រង់នោះទេ តែងតែក្បកអោយនាងវិញរហូត រីឯថេយ៉ុងឃើញនាងមុខក្រហមបែបនេះ គេដឹងច្បាស់ណាស់ថានាងកំពុងតែខឹងនឹងគេហើយ
" អូន..!! ខឹងនឹងបងរឺ? "
" ឆឺស...!! " នាងតូចក្រវាសដៃមាំចេញ ហាក់ដូចជាមិនចង់អោយប៉ះយ៉ាងចឹង...បើកឡានបានមួយសន្ទុះ ក៏មកដល់ទីតាំងដែលថេយ៉ុងត្រូវមក នោះគឺជាមណ្ឌលកុមារកំព្រា វាលលើកថេយ៉ុងតែងតែនកទីនេះតែឯងទេ ប៉ុន្តែលើកនេះ គេបាននាំនាងតូចសេយ៉ុនមកជាមួយផងដែល... សេយ៉ុនគ្រាប់តែឃើញភ្លាម ស្នាមញញឹមស្រស់បានបញ្ចេញមក ព្រោះនាងមិនដែលមកនោះទេ នេះជាលើកទីមួយហើយ ហើយថែមទាំងឃើញក្មេងៗជាច្រើនដែលកំពុងលេងប្រឡែងគ្នាទៀតផង
" ចុះមក "
" លោកថេយ៍...!! នេះជាមណ្ឌលកុមារកំព្រាមែនទេ? "
" ត្រូវហើយ ឆាប់ចូលទៅ បងទៅយករបស់នៅគូទឡានសិន " ថេយ៉ុងបញ្ចប់សម្ដីក៏ដើរទៅបើកគូទឡានហើយ ក៏យួរកាន់ដើរមកនាងតូច
" មកអូន នៅឈរធ្វើអី ដើរមក " សម្លរងស្រែករបស់ថេយ៉ុងធ្វើអោយសេយ៉ុនឈរកន្រ្តាក់ខ្លួន ព្រោះភ្ងាក់នឹងសម្កេងរបស់នាយ...វិនាទីបន្ទាប់ ពួកគេទាំងក៏បាននាំគ្នាចូលទៅក្នុង នាទីបន្ទាប់
" អូរ..!! លោកប្រុសថេយ៉ុង ថ្ងៃនេះខ្យល់បានជាបក់លោកមក ដល់ទីនេះ " ស្រ្តីវ័យជ្រេកបន្តិច បានឃើញថេយ៉ុងហើយសេយ៉ុនក៏ទៅទទួលរាក់ទាក់

កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END) Tahanan ng mga kuwento. Tumuklas ngayon