" អឹម..!! ចេះចុះខ្ញុំមិនសួរអ្នកនាងពីរឿងនេះក៏បាន..!! តែពេលនេះអ្នកនាងគិតចង់ទៅណា ខ្ញុំជូនទៅ "
" ខ-ខ្ញុំ? ហ្ហឹក..!! ខ្ញុំគ្មានកន្លែងទៅទេ ផ្ទះរបស់ខ្ញុំត្រូវគេរឹបអូសអស់ហើយ " សេយ៉ុននិយាយទាំងសម្លេងដាច់ៗ ទឹកភ្នែកចេះតែហូរមកមិនដាច់ដំណក់ទេ
" បើកចឹងអ្នកនាងទៅនៅខនដូររបស់ខ្ញុំសិនទៅ ព្រោះខនដូរ របស់ខ្ញុំក៏គ្មានអ្នកណានៅនោះទេ " គ្រាន់តែឮគេនិយាយបែបនេះ នាងតូចស្រាប់តែងើយមុខមកមើលគេម៉ក់ៗ រង្វង់កែវភ្នែកខ្មៅ ដិតដាមសុទ្ធតែទឹកភ្នែក
" ខ្ញុំមិនប្រាប់អ្នកណានោះទេ អ្នកនាងទុក្ខចិត្តចុះ " ជុងហ្គុកសម្លឹងមើលមុខនាងទាំងក្ដីអាណិតពេញប្រអប់ទ្រូងខាងឆ្វេង
" ចាស៎..!! ខ្ញុំអគុណលោកខ្លាំងណាស់ " កាយតូចក៏ លើកដៃមកសំពះនាយ ជុងហ្គុកឃើញក៏ទៅចាប់ដៃមិនអោយមកសំពះគេបែបនេះទេ
" កុំសំពះខ្ញុំអី អ្នកនាងយំទៅ ខ្ញុំនៅក្បែរអ្នកនាងជានិច្ច កុំយំមើលចុះយំបែបនេះ លែងស្អាតហើយឃើញទេ " ជុងហ្គុកនិយាយលួងលោកអ្នកកំពុងតែយំឡើងចង់ខ្សោះខ្លួនទៅហើយ កាយតូចឮគេនិយាយបែបនេះរឹតតែយំខ្លាំងលើសដើម ព្រោះនាងតាំងតូចពីរហូតដល់ធំមិនដែលមាននរណាម្នាក់នៅខាងនាងទេ
" ឈប់យំទៅបានហើយ "
" ខ្ញុំ..ហ្ហឹក..ឈប់យំហើយ..ហិ..ហិ.. " កាយតូចជូតទឹកភ្នែកស្អាតហើយក៏ខិតចេញពីខ្លួននាយកម្លោះ បន្តិច ហើយសើចស្ញេចដាក់គេ ទាំងថ្ពាល់ដាមដោយដំណក់ទឹកភ្នែក

+skip
+ភូមិគ្រឹះគីម

រយ:ពេល1ម៉ោងកន្លះ នាយបានជូនសង្សារបស់ខ្លួនត្រឡប់ទៅផ្ទះវិញរួចរាល់ បន្ទាប់មកនាយកម្លោះក៏ឡើងមកឡើងលើបន្ទប់វិញ ក៏ប្រាស់ខ្លួនដេកទៅលើពូក សុខៗក៏ស្រាប់តែនឹកឃើញដល់ស្រីតូចដែលនាយដេញប៉ុន្មានម៉ោងនេះ
" ចង្រៃអើយ..!! " នាយលើកដៃទះថ្ងាស់ខ្លួនឯងទាំងមួម៉ៅ
" យើងដេញចេញក៏ទៅពិតមែនឬ " នាយឧទានតិចៗតែម្នាក់

ដេកគិតបានមួយយសន្ទះ នាយក៏ស្ទុះក្រោមឡើងហើយក៏ដើរទៅជិតបង្អួច ហើយអើតមើលនៅខាងក្រៅ ក្នុងចិត្តរបស់នាយលួចគិតថា..!!កុំអោយនាងទៅណាឆ្ងាញពីនេះអី..!! ប៉ុន្តែការគិតរបស់នាយបានខុសផ្ទុយស្រឡះ នាងមិនបាននៅជិតនោះទេ នាងបានទៅបាត់ហើយ
" ចង្រៃយ៎..!! ឯងពិតជាល្ងង់ខ្លាំងណាស់អាថេយ៍ នេះឯងធ្វើអីមិនចេះគិតបែបនេះ ឯងដេញនាងចេញដូចឯងបើកដៃអោយនាងទៅរកប្រុសរបស់នាងហើយ " សុខៗស្រាប់តែច្រឡោចឡើង នៅពេលដែលនាយគិតទៅដល់រឿង..!! យាយអោយចប់ទៅនៅក្នុងខួរក្បាលរបស់នាយគិតតែរឿងអវិជ្ជមានតែប៉ុណ្ណោះ
" នាងចាំមើចុះ យើងមិនអោយនាងចេញដោយស្រួលនោះទេ នាងគ្មានសិទ្ធចេញពីដាច់ខាត "
នាយនិយាយទាំងខឹងសម្បា កំហឹងរបស់គេកើតឡើងរាប់រយអង្សារហើយ ថេយ៉ុង បានក្ដាប់ដៃឡើងណែនកែវភ្នែកកំណាចសម្លឹងទៅក្រៅបង្អួចមិនព្រិចឡើង...

ប្រហែលជា2ម៉ោងហើយដែលរាងក្រាសឈររ៉េរ៉ ដើរចុះឡើង ម៨នដឹងជានៅក្នុងខ្លួនរបស់គេកំពុងតែគិតអីនោះទេ ចំណែកឯកែវភ្នែករបស់គេវិញ សម្លឹងមើលនៅខាងក្រៅបង្អួចជាប់រហូចមិនដាច់ពីក្រសែភ្នែកឡើយ មិនដឹងជាមូលហេតុអ្វីទេបានជាធ្វើអោយនាយនៅមិនសុខបែបនេះ

" ហេុីយ..!! នេះម៉ោង11ហើយនៅមិនឃើញនាងមកទៀត នេះនាងទៅណាទៅ " រាងក្រាស់ឈរនៅចំពីមុខបង្អួចទ្វារ សម្លឹងហើយសម្លឹងទៀត ទាំងក្នុងចិត្តក្ដៅក្រហាយ មិនស្ទេីរទេ រីឯមាត់់វិញរអ៊ូរង៉ូវៗមិនដាច់ពីមាត់សោះ នេះនាយបារម្ភពីនាង ឬ ក៏ខ្លាចនាងនៅជាមួយជាផ្សេងអោយប្រាដកទៅ?
កាយមាំហាក់ដូចជាមិនស្រណុកចិត្ត មិនស្រណុកកាយ ទើបសម្រេចចិត្តទាញយកចេញទូរស័ព្ទសេរីទំនើបដែលគេដាក់នៅលើតុកក្បាលដំណេករបស់ខ្លួន ដោយសារតែគេគ្រប់គ្រងអារម្មណ៍ឆ្លេឆ្លារបស់គេបានទើបសម្រេចចិត្តcallទូរស័ព្ទទៅប្ដឹងប៉ូលីស អោយជួយតាមរកនាងតូចសេយ៉ុន

ទឺត..!! ទឺត..!!

" អាឡូ..!! "
( អាឡូ..!! តើលោកមានអ្វីដែលអោយខាងប៉ូលីសយើងជួយមែនទេ? )
" លោកប៉ូលីស ខ្ញុំត្រូវការអោយពួកលោកជួយតាមរកមនុស្ស "
( រកមនុស្សមែនទេ? តើលោកមានដឹងថាមនុស្សដែលលោកអោយតាមរកនោះគេបាត់ខ្លួនតាំងពីម៉ោងប៉ុន្មានដែរ )
" ប្រហែលជាម៉ោង8:30 "
( ម៉ោង8:30..!! អោយខាងយើងសុំទោសផងលោក ! ចាប់តាំងពីម៉ោង8ទៅខាងយើងមិនចេញទៅតាមរកមនុស្សអោយលោកបានទេ )
" លោកប៉ូលីស តែនាងបានបាត់ទៅជាង3ម៉ោងហើយណា " ថេយ៉ុងចាប់ផ្តើមច្រឡោតជាប៉ូលីសហើយ
( ខាងយើងពិតជាសុំទោសពិតមែនលោក ទាន់តែគ្រប់24 ម៉ោងទើបខាងយើងអាចចេញទៅតាមរកបាន )
" ចង្រៃយ៎..!! អើយ..!! តើនាងបានបាត់ទៅណាទៅ កុំអោយយើងរកនាងឃើញអោយសោះណា បើយើងរកនាងឃើញពេលណានាងមិនរួចខ្លួននោះទេ លី សេយ៉ុន " សម្ដីមាំនិយាយទាំងកំហឹងជាប់ខ្លួន កែវភ្នែកប្រែទៅជាក្រហមឆ្អិនឆ្អៅ ដៃវិញរឹតតែក្ដាប់ឡើងណែនស្ទើរចេញមករឹមៗហើយ ក្នុងខ្លួនរបស់គេបានកើនកម្ដៅលើសកំរិតហើយនៅពេលនេះនាយកម្លោះប្រៀបដូចជាបិសាចចូលខ្លួនហើយ...
---

កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END) Where stories live. Discover now