" មិន..!! " នាយរកនិយាយស្រាប់តែ
ដឹបៗ...!! អូយៗ..!!
" ឈប់និយាយភ្លាមទៅ មនុស្សឆ្កួត " ដោយសាតែទ្រាំស្ដាប់សម្ដីដ៏សែនឈ្លើយរបស់គេមិនបាន ទើបសេយ៉ុនក្ដាប់ដៃវៃទ្រូងមាំដឹបៗខ្លាំងៗ ស្រែកឡើងមួយទំហឹង ខឹងណាស់ យ៉ាងមិចចង់អោយនាងអៀនជាមួយនឹងគេអោយស្លាប់មែនទេ?
" ខ្ញុំនិយាយមែនណា...យប់មិញនាងថ្ងូរពិរោះណាស់ ថ្ងូរពិរោះជាងរាល់ដងទៅទៀត "

អាយ..!! ដឹបៗ...!!!
" ប្រាប់ថាអោយឈប់និយាយភ្លាមទៅ " ភ្លើងកំហឹងរបស់នាងឡើងដល់អតិបរមា សេយ៉ុនស្រែកមួយអស់សម្លេងឡើងជឹះលើខ្លួនរបស់គេ ហើយក៏លើកដៃវៃគេមួយទំហឹងឮសូរ តែដឹបៗ...ខ្នាញ់ណាស់ហេតុក៏និយាយបេះបួយនាងមិនឈប់ គេមិនដឹងទេឬថានាងអៀនគេកម្រិតណានោះ។ កាយវិកានាងបែបនេះធ្វើអោយនាយកម្លោះរឹតតែចង់ញោះនាងបន្ថែម...
" ហាស៎ៗ...ទទួលស្គាល់ទៅថានាងចូលចិត្ត " សេយ៉ុន វៃផងក្ដិចផង តែនាយគ្មានអារម្មណ៍ថាឈឺអីបន្តិច នាយរឹតតែសើចខ្លាំងៗ អស់សំណើចណាស់ ដែលពេលគេធ្វើអោយនាងខឹងបែបនេះ

" មិនបានចូលចិត្តទេ ហ្ហឹក " សេយ៉ុនតបច្រឡោតអោយគេវិញ ទាំងពេបមាត់កលចង់យំទៅហើយ មុខរបស់នាងប្រែទៅជាពណ៌ក្រហម ដូចប៉េងប៉ោះទុំចឹង គួរអោយខឹងណាស់ ខ្លួននាងជាស្រីមិននិយាយអីបែបនេះ ហើយមកថាអោយនាងចូលចិត្តរឿងនៅលើគ្រែបានយ៉ាងមិន វាសម🙂?
" អូ...មិនបានចូលចិត្តថ្ងូរប៉ុណ្ណឹង ចុះទម្រាំតែអាចូលចិត្តទៀតខ្លាំងកម្រិតណាទៅ? "
" អាយ..!!! ខ្ញុំនឹងសម្លាប់អោយស្លាប់ មនុស្សចង្រៃយ៎ " សេយ៉ុនស្រែកឡើងម្ដងទៀត រួចក៏យកខ្នើយមកវាយអ្នកនៅក្រោមខ្លាំងៗទៅតាមអារម្មណ៍ខឹងឡើងចង់ហុយផ្សែងតាមត្រចៀកទៅហើយ តែតាមការពិតនាងអផននឹងគេសោះ អៀនដល់កម្រិតពេលសឹងតែមិនហ៊ាមមើលមុខគេចំផង

" ហាស៎ ហា៎ " ម្នាក់ទៀតដូចជាមិនឈឺសោះ បែរជាសើចចង់រឹងពោះទៅហើយ នៅពេលដែលគេឃើញនាងខឹងច្រឡោតគេបែបនេះ គេទើបតែឃើញទេ ពេលដែលនាងខឹងគេ មិនគួរអោយខ្លាចនោះទេបែរជាគួរអោយខ្នាញ់ ហើយគួរអោយចឹងសើចទៅវិញ។ ធ្លាប់តែឃើញពេលនាយស្ដីអោយតែងតែអោនមុខចុះសម្រក់ទឹកភ្នែកថ្ពាល់ដិតដាបសុទ្ធទឹកភ្នែក តែពេលនោះគ្រាន់តែញោះបន្តិចសោះខឹងកាចដូចខ្ទួយ។ ប៉ុន្តែគេមើលនាងយូរៗគួរអោយស្រឡាញ់ដែលតើ មើលថ្ពាល់ចុះឡើងក្រហម បបូរមាត់តូចច្រមិចស្រែកចាចចង់តែចាប់ក្រញិចអោយណាណីទេ
" លោកសើចអី តើវាគួរអស់សំណើចខ្លាំងណាស់មែនទេ " កាយតូចឈប់វៃហើយស្រែកសួរវិញម្ដង
" គឺសើច អ្នកខ្លះនឹងហើយ ពេលគេនិយាយការពិតខឹងគេដូចកូនក្មេង "
" ខ្ញុំមិនមែនក្មេងទេ "
"  ចង់ដឹងណាស់ថាក្មេងឬអត់ ទាន់តែពិសោធន៍ អ៊ុប..!! " និយាយចប់ថេយ៉ុងក៏ចាប់រាងកាយតូចស្ដើង អោយមកនៅក្រោមទ្រូងរបស់គាវិញម្ដង រួចនាយក៏ទម្លាក់បបូរមាត់ក្រាស់ថើបមាត់តូចដែលគិតពីស្រែលមិនឈប់

សេយ៉ុនខំប្រឹងរើបម្រាសចេញ ប៉ុន្តែដៃមាំបានចាប់ដៃនាងជាប់ ទើបត្រូវគេងអោយគេថើប..!! អេស៎..!! ហេតុអីក៏ទន់ភ្លន់ ផ្អែមល្ហែមបែបនេះឬមួយគេខ្មោចចូលទេដឹង..!! គេថើបផ្អែមល្ហែមរហូតដល់ថ្នាក់មិនអាចបញ្ចេញរាងកាយបានតាមការទោរទន់របស់គេគ្រប់ពេល អោយគេប៉ះពាល់ឬ ទោះខួរក្បាលខំជំនះយ៉ាងណា នៅតែមិនឈ្នះការល្បួងរបស់គេបានដែរ មានតែបណ្ដោយខ្លួនទៀតហើយ
ព្រោះតែស្នាមថើបដ៏សែនកក់ក្ដៅ ទន់ភ្លន់សូម្បីតែនាងក៏ចូលចិត្តដែល..!! អារម្មណ៍ឆ្កួតឡប់អើយ ហេតុអីក៏មានអារម្មណ៍ថាចូលចិត្តស្នាមថើបដ៏សែនផ្អែមល្ហែមរបស់គេទៅវិញ..!!  ថេយ៉ុងបានដកដៃចេញពីចាប់យឺតៗ ខណ:កាយតូចឈប់រើបម្រាស មានតែលើកដៃមកអោបករគេយ៉ាងស្អិតរមួត ហើយចាប់ផ្តើមក្រលាស់អណ្ដាតតូចទន់ មកប្រលែងលេងជាមួយគេយ៉ាងសប្បាយទៅវិញ....

🙂

កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END) Donde viven las historias. Descúbrelo ahora