" លោក...អ្ហាស៎..." ដៃក្រាស់បានអង្អែលប្រចាច់ដើមទ្រូងក្រពុំថ្នមៗ ធ្វើអោយនាងតូចបន្លឺសម្លេងថ្ងូរឡើង ដោយភាពស្រើបស្រាស
" បានហើយ យើងទុកពេលអោយនាង15នាទី បើសិនជាលើក15នាទី នាងដឹងថានឹងមានរឿងអីកើតឡើងចំពោះនាងមិនខាន " ថេយ៉ុងថាចប់ក៏ប្រញាប់ចុះពីលើខ្លួននាង
"....." នាងតូចមិនបានតបនឹងថេយ៉ុងទេ ក៏ប្រញាប់រត់ចេញពីបន្ទប់របស់នាយកម្លោះ យ៉ាងរហ័សព្រោះនាងអៀនគេឡើងក្រហមមុខងាំងស្ទើតែខាំអណ្ដាតខ្លួនឯងអោយស្លាប់ទរ មនុស្សប្រុសស្អីសម្ដីឈ្លើយចង់ទះអោយបែកមាត់ទេ។ ថេយ៉ុងក៏ឃើញនាងបែបនេះគេអស់សំណើរមិនស្ទើរទេ ព្រោះនាយមិនដែលឃើញចរិតនាងបែបនេះពីមុនមកទេ តាំងពីនាងចូលមកក្នុងភូមិគ្រឹះគេដំបូងមកម្លេះ។

" តាមពិតចរិតរបស់នាងពេលខ្លះក៏គួរអោយស្រឡាញ់ដែលតើ !! អេស៎...នេះឯងនិយាយអីគេនឹងអាថេយ៍ នាងមិនគួអោយស្រឡាញ់ដូចដែលឯងនិយាយទេ នាងគួរអោយស្អប់ណាស់ នាងជាស្រីពេស្យា នាងអោយដៃប្រុសមិនរើសមុខនាងគួរអោយស្អប់ណាស់ " ពេលសេយ៉ុនរត់ចេញទៅបាត់ក៏ គេក៏បង្កើតប្រយោគនិយាយដោយសម្លេងមាំ តែមិនដឹងនារីម្នាក់កំពុងអង្គុយខ្ទប់មុខយំនៅក្បែបន្ទប់របស់់គេទេ។

" ហ្ហឹក...ហេតុអីក៏ ឈឺត្រង់នេះខ្លាំងម្លេះ ហ្ហឹក..." កាយតូចបានខ្ទប់មុខយំដោយមិនបានឮសម្លេង ហេតុក៏នាងទ្រូងខាងឆ្វេងឈឺខ្លាំងម្លេះ។
 
បន្ទាប់ពីសង្ងំយប់អស់ចិត្តក៏សម្រាចចិត្តដើរទៅបន្ទប់របស់នាងទាំងគ្មានកម្លាំងក្នុងខ្លួន។

15នាទីក្រោយមក.....

កាយតូចបានចេញពីបន្ទប់ ក៏ដើសំដៅចេញទៅក្រៅ ព្រោះនាងបានឃើញឡានម៉ាកស្ពតទំនើប បានចតនៅនឹងមុខភូមិគ្រឹះរបស់ថេយ៉ុង។

" ឡើងឡានទៅ "
"...." នាងមិនបាននិយាយអ្វីទេ ក៏ប្រញាប់ឡើងឡានតាមបញ្ជារបស់ថេយ៉ុង
" នែ៎ !! ឯងគិតចង់ទៅណា "
" ទៅក្រៅ យ៉ាងមិច " ថេយ៉ុងបញ្ចេញប្រយោគយ៉ាងមាំទៅកាន់មិត្តរបស់គេ
" អេស៎...ហើយអ្នកនាងសេយ៉ុនទៅណាដែរ "ជុងហ្គុកឃើញសេយ៉ុននៅក្នុងឡានក៏ចាប់ផ្តើមសួរ
" ទៅលំហែរខួរ " ថេយ៉ុងបោះ យ៉ាងលឿនមិនអោយកាយតូចនិយាយទាន់
" អរ...បើចឹងយើងសុំទៅដែរ "
" ឯង..." ថេយ៉ុងនិយាយមិនចប់ផង  ជុងហ្គុកក៏និយាយកាត់
" កុំនិយាយច្រើនពេកសម្លាញ់ យើងឡើងឡានរួចហើយ "
" ចង្រៃយ៎..!! ហើយវាមកធ្វើឆ្កួតស្អីនឹង " នាយកម្លោះនិយាយតិចៗ ដោយភាពធុញទ្រាន់យ៉ាងខ្លាំង

ក្នុងឡាន.....

" ហេតុអីបានជាឯងមិនអោយកូនចៅរបស់ឯងបើកទៅ  ចាំបាច់មកបើកខ្លួនឯងធ្វើអី " ជុងហ្គុកសួរដោយការងឿងឆ្ងល់
" យើងមិនចូលចិត្តទៅដើរលេងនាំកូនចៅមកតញេ៉ញៃទេ "
" ចឹងឯងងបើកឡានទៅណា "
" ទៅយកស៊ូណា " គេនិយាយតែ ប៉ុន្តែក្រសែរភ្នែកសម្លឹងមើលទៅនាងតូចដែលអង្គុយនៅពីក្រោយនាយ។
" នេះលោកយកស៊ូណាទៅដែរមែនទេ " កាយតូចសួរទៅនាយកម្លោះទាំងភ្ញាក់ផ្អើល ក្នុងអារម្មណ៍របស់នាងចាប់ផ្តើមភ័យបារម្ភនិងមិត្តរបស់នាងទៀតហើយ ក្នុងចិត្តនាងបារម្ភនឹងស៊ូណាណាស់នាងមិនចង់មិត្តរបស់នាងស្និទ្ធស្នាលនឹងថេយ៉ុងទេ ព្រោះនេះគឺជាអន្ទាក់របស់គេប៉ុណ្ណោះ
" មែនហើយ យ៉ាងមិច " គេនិយាយដោយបញ្ចេញស្នាមញញឹមយ៉ាងកំណាច..
----

កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END) Where stories live. Discover now