កំហឹងស្នេហ៍ចងគំនុំ ភាគ9

Comenzar desde el principio
                                        

     ពេលមកដល់ក្រោមភ្លាមស្រ្តីចំណាស់ក៏ស្រែកហៅ÷
" សេយ៉ុន "
" ចាស៎អ៊ុំ  " សេយ៉ុនឆ្លេីយទាំងសម្លេងខ្សាវ
" នេះក្មួយកេីតអីបានជាថ្ងៃស្លេកស្លាំងម្លេះ  ក្មួយឈឺមែនទេ? បេីឈឺចាំអ៊ុំយកថ្នាំមកអោយលេប " អ៊ុំសាយគាត់និយាយទាំងក្ដីព្រួយបារម្ភ
" ......." នាងឆ្លេីយមិនចេញទេ ព្រោះនាងបានឃេីញបុរស់មុខងាប់ចុះមកទាំងទឹកមុខកំណាចដាក់នាង
" លូកាស ត្រៀមឡានហេីយនៅ យេីងចង់ទៅក្រៅបន្តិច ព្រោះតែយេីងមិនចង់នៅផ្ទះ  ពេលដែលយេីងឃេីញមុខអ្នកខ្លះភ្លាមយេីងចង់រក្អួតទៅហេីយ  "
" បាទ...ចៅហ្វាយត្រៀមរួចហើយ "  ពេលដែលនាយនិយាយចប់ក៏ដេីរចេញទៅបាត់
" អ៊ុំខ្ញុំទៅធ្វេីការបន្តហេីយ " កាយតូចនិយាយហេីយក៏ចេញទៅម្នាក់ទៀត  ទុកអោយស្រ្ដីចំណាស់ឈរឆ្ងល់ម្នាក់ឯង ម្នាក់ជាចៅហ្វាយរបស់ខ្លួន   ឯម្នាក់ទៀតជាអ្នកបម្រេីថ្មី តេីពួកគេមានរឿងអីនឹងគ្នាមែនទេបានជាឃេីញមុខគ្នាម្ដងៗដូចបានឃេីញសត្រូវនៅនឹងមុខចឹងរឺ ?

--------------
  ពេលវេលាកន្លងផុតទៅប្រហែលជា1ខែហេីយ  ដែលសេយ៉ុនមករស់នៅភូមិគ្រឹះដ៏ធំស្គឹមស្គៃនេះ តែវាហាកដូចជាតូចចង្អៀតណាស់សម្រាប់នាងតូច វាប្រៀបបីដូចជានរកអញ្ជឹង ព្រោះវាមានកាគៀបសង្កត់ បិទសិទ្ធ សិរីភាពរបស់នាង  ព្រោះចិត្តមួយនាងនឹកផ្ទះ នឹកលោកប៉ារបស់នាងដែលស្លាប់ទៅហេីយ កាយតូចមានអារម្មណ៍ថាហត់នឿយខ្លាំងណាស់ ក្នុងការគៀបសង្កត់ជិវិតរបស់នាង  បេីថ្ងណាគេអារម្មណ៍ល្អគេមិននៅរករឿងនាងទេ  តែបេីថ្ងណាគេអារម្មណ៍អត់ល្អ  គេនិយាយម៉ាកងាយនាង ប្រមាថវីជិតមេីលតែនាងដូចជាសត្វធាតុ
នាងខំប្រឹងតស៊ូរស់នៅបន្តជីវីត ទោះបីជានាងចង់រត់គេចពីឋាននរកនេះយ៉ាងណា ក៏នាងរត់មិនរួចដែរ

+skin

[ 7:30...យប់ ]

" អ៊ុំស្រីមានថ្នាំឈឺក្បាលទេ " សេយ៉ុន
" ថ្នាំឈឺក្បាលមែនទេ ? អ៊ុំភ្លេចអោយគេទិញទុកហេីយ តេីក្មួយមានកេីតអីធ្ងន់ធ្ងរទេ ? " គាត់សួរទាំងនាងតូចទាំងព្រួយបារម្ភ ដោយសារឃេីញមុខនាងស្លេកស្លាំងពេក
" ខ្ញុំមិនកេីតអីទេអ៊ុំ គ្រាន់តែឈឺក្បាលនឹងវិលមុខតិចតួចទេ ពេលលេបថ្នាំលែងអីហេីយអ៊ុំ "
" អោយអ៊ុំសុំទោសផងណា  ព្រោះអ៊ំភ្លេចពិតមែន "
" ចាស៎...មិនអីទេអ៊ុំ តេីខ្ញុំអាចចេញទៅទិញបានទេ ? "
" ក្មួយស្ដាល់ផ្លូវដែលឬ ? "
" អ៊ុំគ្រាន់តែបនរាប់ផ្លូវខ្ញុំមក  ខ្ញុំទៅទិញ "
   អ៊ុំបានប្រាប់ផ្លូវនាងតូច  រួចរាល់ហេីយគាត់ក៏បានសួរនាងតូចថា÷
" អ៊ុំថាក្មួយអោយគេទៅទិញអោយក៏បានដែល ព្រោះខ្លាចអ្នកគាត់មិនពេញចិត្តពេលដែលឃេីញក្មួយចេញទៅក្រៅ  "
"  មិនអីទេ ព្រោះខ្ញុំមិនចង់រំខានគេ  តែខ្ញុំទៅតែមួយភ្លេតទេ  នឹងមកវិញហេីយ  ចឹងខ្ញុំសុំទៅសិនហេីយ " សេយ៉ុននិយាយហេីយក៏ញញឹមដាក់អ៊ុំសាយរួយក៏ ប្រញាប់ដេីរចេញទៅ  ពេលដែលនាងដេីរជិតដល់ខ្លោងទ្វាររបងផ្ទះហេីយ  ស្រាប់តែបង្អាកដំណេីរ ហេីយក៏មានសម្លេងបុរសម្នាក់ស្រែកហៅនាងតូចពីចម្ងាយ

" អ្នកនាងសេយ៉ុន " លូកាស បានស្រែកហៅនាងតូច
" ចាស៎...លោកមានការអីមែនទេ  " នាងតូចប្រញាប់ងាកឆ្លេីយភ្លាម
" អ្នកនាងចង់ទៅណាដែរ "
"  ខ្ញុំចង់រកទៅទិញថ្នាំ "
"   អ្នកនាងមិនបាច់ទៅទិញទេ ចាំខ្ញុំទិញមកអោយ "
"  មិនអីទេ  ខ្ញុំចង់ទៅម្នាក់ឯងវិញព្រោះ  ងាយនឹងប្រាប់អាការះដល់អ្នកគ្រូពេទ្យ " សេយ៉ុនក៏បានប្រកែក  ព្រោះនាងមិនចង់រំខានដល់គេទេ
"  អរ!...បេីចឹងចាំខ្ញុំជូនទៅ  ព្រោះបេីអ្នកនាងទៅម្នាក់ឯងនោះ  ចៅហ្វាយរបស់ខ្ញុំប្រាកដជាគិតថាអ្នកនាងលួចរត់ហេីយ  សូមមេត្តាអោយខ្ញុំជូនអ្នកនាងផងទៅណា " លូកាលគេនិយាយដោយបញ្ចេញ  កាយវិការញិកញ៉ក់ ដាក់នាងតូច
"  ប៉ុន្តែ....ខ្ញុំខ្លាចរំខានលោក "
"  អរ!....បាទមិនរំខានទេគឺខ្ញុំទំនេរទេ "  សេយ៉ុនឃេីញបែបនេះក៏ញញឹមហេីយងក់ក្បាល នាងព្រមអោយគេជូនទៅហេីយ  លូកាសក៏ឃេីញបែបក៏នាំគ្នាឡេីងឡាន  រួចក៏បេីចេញទៅ

    បានមួយសន្ទុះ
-----

កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END) Donde viven las historias. Descúbrelo ahora