ចំណែកឯសេយ៉ុនវិញ ថេយ៉ុងបានចេញទៅផុតក៏អោនរេីសចានដែរគេបោកទៅលេីឥដ្ឋ រួចក៏រអ៊ូង៉ូវៗម្នាក់ឯងតិចៗ
" បេីមិនចេះញុាំហេតុអីចាំបាច់ធ្វេីបែបនេះ មិចមិនអោយមកខ្ញុំមក បេីបាយមួយគ្រាប់មិនទាន់ចូសពោះផង អោយមានកម្លាំងឯងណាមកធ្វេីការងារនោះ " នាងរអ៊ូតិចៗបណ្ដេីររេីសចានបណ្ដេីរ
" តេីអ្នកនាងញុាំអីហេីយឬនៅ ? បេីសិនជានៅទេចាំអ៊ុំយកអាហារអោយ ? " អ៊ុំសាយដែលជាស្រ្ដីមេផ្ទះ បានសួរទៅនាងតូច
" ចាស៎...អ៊ុំគឺខ្ញុំមិនទាន់បានញុាំអីទេ " កាយតូចនិយាយដោយញញឹមមិនសូវសម ព្រោះនាងនៅខ្លាចអ្នកផ្ទះនេះខ្លាំងណាស់
" អ៊ុំដូចជានៅសល់ម្ហូបកាលពីព្រឹកមិញ បេីអ្នកនាងអាចញុាំបានចាំអ៊ុំយកមកអោយ មិនចាំបាច់ធ្វើម្ហូបថ្មីទេ "
" អរ...ចាស៎ខ្ញុំអគុណហេីយអ៊ុំស្រីដែលអោយអាហារមកអោយខ្ញុំញុាំ " នាងសប្បាយចិត្តណាស់ ព្រោះនាងបានអាហារញុាំហេីយ ព្រោះថាតាំងពីនាងមកនៅផ្ទះនេះភ្លាមបាយមួយគ្រាប់ក៏នាងមិនបានញុាំផង ហេីយឃ្លានស្ទេីតែដាច់ខ្យល់ស្លាប់ទៅហេីយ
" ចាស៎...មិនអីទេអ៊ុំថាក្មួយចាំនៅទីនេះហេីយ អ៊ុំទៅយកអាហារអោយ " អ៊ុំសាយគាត់និយាយចប់ក៏ដេីរចូលទៅផ្ទះបាយ ដេីម្បីយកអាហារខ្លះមកអោយនាងតូចញុាំ
+skip / នៅក្នុងក្លឹប
" ថេយ៉ុងឯងដូចជាខានមកក្លឹបយេីងយូរហេីយ តែថ្ងៃនេះឯងកេីតអីបានជាមកបបួលយេីងផឹកបែបនេះ " ជីមីន ដែលជាមិត្តភក្តិជិតស្និទ្ធិរបស់ថេយ៉ុង ដែលពួកគេស្គាល់គា្នយូឆ្នាំហេីយ តែពួកគេស្រឡាញ់គ្នាដូចជាបងប្អូនចឹង
" វាគ្មានស្អីទេ គ្រាន់តែយេីងធុញតែប៉ុណ្ណឹងទេ " ថេយ៉ុង
" អឺ ហេីយថ្ងៃនេះឯងត្រូវការស្រីកំដរទេ បេីយកយេីងទៅប្រាប់ថៅកែហាង អោយឯងរេីសស្រីណាល្អអោយឯងតែម្ដង" ជីមីន
" មិនបាច់យេីងគ្មានអារម្មណ៍ អឹម !! យេីងចង់ទៅបន្ទប់ទឹកមួយភ្លេត " ថេយ៉ុង
" អឺ !! តាមស្រួលចុះ " ជីមីន
ថេយ៉ុងគេនិយាយហេីយក៏ដេីរចេញទៅសំដៅបន្ទប់ទឹក រួចមិនប្រយ័ត្នក៏ដេីរទៅបុកនឹងនារីរត់តុម្នាក់ធ្វើអោយស្រាក្រពប់លេីខ្លួនគេតែនាយមិនបានចាប់អារម្មណ៍ទេ ដែលធ្វើអោយនាងតូចត្រូវដួលផ្ងាកក្រោយតែត្រូវថេយ៉ុងជួយទ្រទាន់ ហេីយកែវភ្នែករបស់ថេយ៉ុងប្រទាក់នឹងកែវភ្នែកស្រទន់សុិចសុី នឹងបបូរមាត់ក្រហមព្រឿងៗគួអោយចង់ណែបនិត្យ បូកផ្សំជាមួយអមរាងតូចច្រឡឹងជាមួយនាងតូចម្នាក់នេះ ថេយ៉ុងក៏បិទភ្នែកស្រួបក្លិនក្រអូបប្រហេីរ របស់នារីដែលគេទ្រនឹងដៃ
" អោយខ្ញុំសុំទោសផងលោក ដែលខ្ញុំដេីរមិនបានមេីលលោក ធ្វើអោយស្រាកំពប់លេីខ្លួនរបស់លោក "
" អរ បាទគឺ មិនអីទេអ្នកនាង ខ្ញុំទេដែលជាអ្នកដេីរមិនមេីលផ្លូវដោយខ្លួនឯង ហេីយទេីបទៅបុកអ្នកនាងទេ តេីអ្នកនាងធ្វេីការនៅទីនេះមែនទេ ? " ថេយ៉ុងសួរទៅនាងតូច ហេីយញញឹមដាក់នាងយ៉ាងគួរអោយស្រឡាញ់ រួចធ្វេីអោយអ្នកម្ខាងទៀតបាក់ចិត្តស្រឡាញ់គេតែម្ដង
" អរ !! ចាស៎...មែនហេីយលោកគឺខ្ញុំធ្វេីការនៅទីនេះ បេីអស់អីហេីយខ្ញុំឈប់ទៅធ្វេីការបន្តហេីយ "
" ធ្វេីការហេីយចាំខ្ញុំជូនអ្នកនាងទៅផ្ទះផងបានដែរទេ ? " ថេយ៉ុង
" អគុណលោក...ខ្ញុំថាមិនចាំបាច់ទេ បេីអញ្ចឹងខ្ញុំសុំទៅធ្វេីការតរហេីយ " នាងតូចនិយាយចប់ក៏ប្រញាប់រត់ទៅយ៉ាងលឿន រួចធ្វេីអោយនាយកម្លោះឈរមេីលសម្លឹង នាងតូចមិនដាច់សោះ ប្រហែលជាគេធ្លាក់ចូលអន្លង់ស្នេហ៍នារីរត់តុម្នាក់នេះទេដឹង
+skip /ភូមិគ្រឹះគីម
ងឺត....ឡានម៉ាកស្ព័រទំនេីបបានចាប់ហ្រ្វាំងនៅមុខភូមិភូមិគ្រឹះដ៏ស្គឹមស្គៃ ហេីយនាយកម្លោះបានដេីរចូលភូមិគ្រឹះ ហេីយស្រែកហៅឈ្មោះនាងតូចសេយ៉ុនខ្លាំងៗ
" សេយ៉ុន " សម្លេងគ្រលរធំមួយបានបន្លឺឡេីងស្រែកហៅឈ្មោះរបស់នាងតូច ដែលកំពុងគេងយ៉ាងស្គប់ស្គល់ ព្រោះវេលានេះគឺម៉ោង12 យប់ហេីយ ដោយសារតែមិនឃេីញអ្នកដែលគេស្រែកហៅអម្បិញមិញទេ គេក៏សម្រេចចិត្តបោះជំហ៊ានសំដៅបន្ទប់នាងតូច
ក្រាក!!
សម្លេងទ្វារក៏បានបេីកឡេីងដោយដៃរបស់រាងក្រាស ពេលគេបេីកទ្វារភ្លាមក៏បានឃេីញជេីងតូចស្រឡូន ដែលកំពុងតែគេងនៅលេីពូកទន់របស់នាង
" នាងធ្វេីការមិនទានើនឹងហេីយផង នៅមានមុខមកដេកទៀតរឺ ? " គេនិយាយតិចៗទាំងគ្រឺតជេីងធ្មេញ ហេីយក៏ដេីរសំដៅទៅបន្ទប់ទឹក រួចបានគេចេញមកវិញមានទឹកមួយកែវជះកណ្ដាលមុខនាងតូចធ្វេីអោយនាងភ្ញាក់ទាំងងីងេី
ឈូ !!
" លោក...តេីលោកកេីតឆ្កួតអីបានជាមកជះទឹកដាក់មុខរបស់ខ្ញុំបែបនេះ " នាងបានស្រែកអោយគេទាំងក្នុងចិត្តខឹងសម្បាយ៉ាងខ្លាំង
" នាងនៅមានមុខមកសួរយេីងទៀតមែនទេ ការងារយេីងអោយនាងធ្វេីអោយហេីយ តែនាងមិនធ្វេីអោយហេីយទេបែរមកដេកទៅវិញ " ថេយ៉ុង
" តែខ្ញុំបានធ្វេីតាមបញ្ជារបស់ហេីយតេី គ្រាន់តែតែខ្ញុំធ្វេីមិនទាន់ហេីយ ព្រោះអីខ្ញុំបានឃេីញថាវាយប់ហេីយបានខ្ញុំសម្រាកហេីយនឹងទុកធ្វេីព្រឹកស្អែកបន្ត " សេយ៉ុន
" តែយេីងអោយនាងធ្វេីអោយហេីយនៅក្នុងថ្ងៃនេះ ហេីយវាគឺជាបញ្ជារបស់យេីង "
" លោក... តែនេះជាម៉ោង12ហេីយ ខ្ញុំក៏ត្រូវការសម្រាកខ្លះដែរ "
" នាងមិនស្ដាប់តាមបញ្ជារបស់យេីងមែនទេ ? នាងមានដឹងដែលទេថា អ្នកណាដែលជំទាស់បញ្ជារបស់យេីងនឹងទទួលល្ធិទផលអ្វីខ្លះ ? " គេនិយាយដោយបញ្ចេញសម្លេងមកយ៉ាងគួអោយខ្លាច
" ខ្ញុំមិនធ្វេី ហេីយក៏មិនធ្វេីតាមបញ្ជាលោកដែល ព្រោះថាវាជាយប់ហេីយខ្ញុំខ្លាច " សេយ៉ុន
" នាងមិនធ្វេីមែនទេ " គេសួរនាងម្ដងទៀត
" មែនហេីយខ្ញុំមិនធ្វេីទេ " នាងតូចពេីងទ្រូងអោយគេថាអោយគេទាំងទឹកភ្នែក
" បាននាងជាអ្នករេីសដោយខ្លួនឯងទេណា ហេីយយប់នេះកុំសង្ឃឹមថានាងបានដេកអោយសោះ " គេនិយាយចប់ក៏ឡេីងទៅលេីពូក ហេីយបានទ្រោបនាងតូចពីលេី ធ្វើអោយនាងតូចចាប់ផ្តើមភ័យស្លល់ស្លោ
" លោ...លោកចង់ធ្វេីអីខ្ញុំ " កាយតូចនិយាយដោយភិតភ័យ
" គឺយេីងចង់ធ្វេីនាងនឹងហេីយ " ថេយ៉ុង
" ហ្ហឹក...លោ..លោកលែងខ្ញុំទៅណា ខ្ញុំសុំអង្វរ " សេយ៉ុននិយាយដោយទឹកភ្នែក នឹងលេីកដៃសំពះគេកុំអោយគេធ្វេីបែបនេះ......
-------
ទ្រាំសិនទៅ😔
ESTÁS LEYENDO
កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END)
Romanceដោយសារតែគំនុំបាំងមុខ ធ្វើអោយអ្វីៗគ្រប់យ៉ាងនឹងត្រូវបាត់បង់ បានធ្វើអោយមនុស្សស្រីស្លូតត្រង់ម្នាក់ រងនូវការឈឺចាប់ គ្រប់រាងកាយ ត្រូវរងសម្ពាធ ការប្រមាណម៉ាកងាយគ្រប់សាររពើ មាត់និយាយថាស្អប់ណាស់ខ្ពើមណាស់មិនចង់ប៉ះ ប៉ុន្តែពេលដែលនាងនៅជាមួយអ្នកផ្សេង គេបែរជាខ...
ភាគ 6+7
Comenzar desde el principio
