កែវភ្នែក ចន ជុងហ្គុក(ចប់)

By Dahafa

301K 16.7K 160

អូន​គឺ​ជា​ជីវិត​ ជា​ដង្ហើម​ ជាកែវភ្នែក​ ជា​ពិភព​លោក​របស់​បង​ កូនឆ្កែ​​ គីម​ ថេយ៉ុង​! More

🥀កែវភ្នែក ចន ជុងហ្គុក🥀: ផ្ដើមរឿង
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី១
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី២
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៣
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៤
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៥
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៦
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៧
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៨
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៩
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី១០
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី១១
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី១២
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី១៣
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី១៤
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី១៥
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី១៦
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី១៨
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី១៩
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី២០
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី២១
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី២២
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី២៣
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី២៤
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី២៥
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី២៦
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី២៧
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី២៨
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី២៩
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាកទី៣០
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៣១
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៣២
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៣៣
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៣៤
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៣៥
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៣៦
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៣៧
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៣៨
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៣៩
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៤០
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៤១
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៤២
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៤៣
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៤៤+៤៥
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៤៦
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៤៧
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៤៨
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៤៩
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៥០
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៥១
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៥២+៥៣
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៥៤+៥៥
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៥៦
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៥៧+៥៨
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៥៩
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៦០+៦១
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៦២
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៦៣
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៦៤
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៦៥
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៦៦
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៦៧
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគបញ្ចប់

🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី១៧

4.7K 277 0
By Dahafa

«ងូតមិនកើត ព្រោះមានចម្ងល់ចង់សួរលោក»
«ចង់សួរអីក៏សួរមក ទាន់នៅទប់អារម្មណ៍បាន»
«លោកឲ្យខ្ញុំទៅរៀនមែនហ្អ៎៎េស?»
«អឹម»
«ខ្ញុំចង់ទៅណាស់ តែ...តែគ្មានស្អីជិះទៅរៀនទេ កង់នៅឯផ្ទះហ្អ៎៎ក»

«គិតថាខ្ញុំឲ្យឯងដើរទៅរៀន?»គេឲ្យទៅរៀន ប្រាកដ
ជារៀបចំគ្រប់យ៉ាងរួចរាល់អស់ហើយ មិនថា សម្លៀក
បំពាក់ មធ្យោបាយក្នុងការធ្វើដំណើរ ប៊ិក សៀវភៅ
កុំព្យូរទ័រ និងរបស់សំខាន់ៗមួយចំនួនទៀត គ្មានអ្នក
ណាគេឲ្យទៅរៀនស្រាតឫក៏ដើរទៅទេ កុំឆ្ងល់ច្រើន
ពេក។

«ក៏មិនទៀងដែរ មនុស្សប្រុសចិត្តខ្មៅដូចជាលោក»
មនុស្សប្រុសចិត្តខ្មៅ ពូកែគំរាម ពូកែធ្វើបាប ពូកែវ៉ៃ
កំប៉េះគូទដូចជា ចន ជុងហ្គុក នេះណ៎៎ាទុកចិត្តមិន
បានទេ បើមិនឆាប់សួរនាំ អាចនឹងឲ្យខ្លួនដើរទៅរៀន
ពិតមែនក៏ថាបាន។

«ឯងបន្លំជេរយើង?»
«មានបានជេរពីពេលណា?អាក្រក់ខ្លួនឯង គិតច្រើនដោយខ្លួនឯងសោះ»

«គីម ថេយ៉ុង!!!»ពេលនេះគេខំទប់ណាស់ ទប់រហូត
ខឹងបែកផ្សែងចេញតាមត្រចៀកទៅហើយ មិននឹក
ស្មានថាក្មេងម្នាក់នេះ មិនត្រឹមតែពូកែឆ្ងល់នោះទេ ក៏
ពូកែអាខាងសកសៀតឲ្យខឹងញ័រសាច់មិនណយដែរ។





«ខ្ញុំចាប់ផ្ដើមឆ្ងល់ទៀតហើយ ឆ្ងល់ខ្លាំងណាស់ថាហេតុអ្វីក៏លោកចូលចិត្តហៅឈ្មោះខ្ញុំខ្លាំងៗរបៀប
សម្លុតទារលុយបែបនេះ?»មិនថាពេលណាក៏ដោយ
ឲ្យតែធ្វើឲ្យគេខឹង ដឹងតែគំហកហៅឈ្មោះខ្លួនដូចពួក
ជនពាលជម្រិតក្មេងទារប្រាក់យកទៅទិញគ្រឿងញៀនសេពមិនខុស។

«សួរខ្លួនឯងទៅ»បើចង់ដឹងសួរខ្លួនឯងទៅថាបានធ្វើ
អ្វីខ្លះ? រហូតដល់ថ្នាក់គេហៅឈ្មោះរបៀបសម្លុត?បើ
នៅសុខៗស្ងៀមៗមិនធ្វើអ្វីដែលខុសគេក៏មិនហៅបែប
នោះដែរ។

«ឈប់ចង់ដឹងហើយ ងូតទឹកទៅរៀនវិញល្អជាងហិហិ»ថេយ៉ុង ធ្វើជាសើចបន្លប់ស្ថានការណ៍ដ៏សែនអួរអាប់ ដោយធ្វើជាដើរគ្រវីគូទចូលក្នុងបន្ទប់ទឹកក្នុងបំណងងូតទឹកដើម្បីទៅរៀន។

«មិនបាច់ទៅរៀនទៅស្អីទាំងអស់ ហើយក៏មិនបាច់ងូតទឹកដែរ ទៅកាត់ស្មៅភ្លាមទៅ»ជុងហ្គុក និយាយ
ដូច្នោះ ព្រោះតែមានបំណងបំភ័យអ្នកខ្លះឲ្យចុះញោម
ខ្លាចរអានឹងគេខ្លះ មិនមែនចង់តមាត់ក៏ត ចង់ហៅស្មើក៏ហៅ ចង់ហៅទាំងនាមត្រកូលក៏មិនខ្ចីខ្លាចក្បាលអា
ណានោះទេ។

«លោកនិយាយស្អី?មិនឲ្យខ្ញុំទៅរៀន?ដឹងទេ លោក
កំពុងតែស្ដោះទឹកមាត់ទៅលើដីហើយលិឍវិញហើយ
ណា៎៎»ថេយ៉ុង ឈរគាំងស្ដូកមួយស្របក់ក្រោយឭប្រ
យោគ ជុងហ្គុក ទើបបែរមុខយឺតៗទៅប្រសព្វនឹងគេ
ហើយក៏មិនភ្លេចសួរទៅគេទាំងហួសចិត្ត។

«និយាយអ្វីដែលឯងបានឭ»តបតែប៉ុណ្ណោះ គេក៏ដើរ
បំបុកស្មា ថេយ៉ុង ហួសចូលក្នុងបន្ទប់ទឹក រួចបិទទ្វារ
លាន់ឭសូរគ្រាំង។

«អាក្រក់ខ្លាំងណាស់!សែនអាក្រក់ជូរជាតិបំផុតហើយ
លោកកំពុងតែយកក្ដីសង្ឃឹមដ៏ធំធេងរបស់ខ្ញុំមកលេងសើចហើយ តើដឹងទេ?»ថេយ៉ុង ឈរស្រែកដាក់ ជុងហ្គុក ខាងមុខបន្ទប់ទឹកទាំងខឹងដៃញ័រខ្លួនទទ្រើក ព្រោះអំណាចនៃកំហឹងចូលសណ្ឋិតនៅក្នុងខ្លួន។គេនិយាយស្រួលណាស់ ចង់ឲ្យរៀនក៏រៀន ចង់បញ្ឈប់ក៏ហាមាត់បញ្ឈប់ភ្លាម!តើគេដែលយល់ពីទ្រូងក្មេងប្រុសម្នាក់នេះអត់ ថាមានអារម្មណ៍យ៉ាងណានៅពេលត្រូវបានគេយកក្ដីសង្ឃឹមដ៏ធំធេងរបស់ខ្លួនមកលេងសើច?


ឈូ...

រាងកាយហាប់ណែនសុទ្ធតែសាច់ដុំស្ថិតក្រោមតំណក់
ទឹកផ្កាឈូកយ៉ាងសិចសីុ ដោយម្ចាស់រាងកាយគិតតែ
ឈរដុសខ្លួនញញឹមយ៉ាងស្រស់ស្ដាប់អ្នកខាងក្រៅស្រែកថាឲ្យខ្លួនដោយគ្មានឈឺក្បាលហាលថ្ងៃអ្វីសោះឡើយ។

អ្នកណាថាគេបញ្ឈប់មិនឲ្យរៀន?អ្នកណាប្រាប់ថាគេ
និយាយហើយលេបសម្ដីទៅវិញ?គេប្រាប់មិនឲ្យទៅ
រៀនព្រោះតែហួសម៉ោងរៀនហើយ បើរវល់តែនិយាយ
នេះនិយាយនោះ ឆ្ងល់អញ្ចេះឆ្ងល់អញ្ជោះមិនឈប់ សួរថាម៉ោងវានៅចាំយើងទេ? ប្រាកដណាស់គឺទេ។
ពេលវាលាមិនអាចរង់ចាំមនុស្សឡើយតែមនុស្សទេ
ដែលរង់ចាំពេលវេលា និងត្រូងធ្វើអ្វីមួយកុំឲ្យពេលវេលារំលងទៅអត់ប្រយោជន៍ ប្រយ័ត្នហួសពេល
តាំងស្ដាយក្រោយហើយយំស្រែកដូច ថេយ៉ុង នៅពេលនេះ។

«អ៎៎េពូ!ពូហ៎៎ា កន្រ្តៃកាត់ស្មៅនៅឯណា?»ចុះមកដល់
ខាងក្រោម ថេយ៉ុង ក៏បានជួបនឹងបុរសម្នាក់ដែលគេចាំយ៉ាងច្បាស់ថាប្រុសម្នាក់នេះហើយគឺជាអ្នកបើក
ឡានជូន ជុងហ្គុក មកយកខ្លួននៅថ្ងៃនោះ។

រាងល្អិតហៅ ឃីង ថាពូ មិនមែនមកពីគេចាស់ទេ តែមកពីស្អប់មុខច្រើនជាង នរណាក៏ដោយឲ្យតែគ្នី
គ្នាជាដៃជាជើង ជុងហ្គុក ថេយ៉ុង ស្អប់មុខនិងហៅពូ
ទាំងអស់រួមទាំងពូហ្គុកដែរ ខឹកខឹក។

«ទៅធ្វើស្អីឲ្យចៅហ្វាយខឹងទៀតហើយ ទើបហ៊ានដាច់ចិត្តប្រើឲ្យកាត់ស្មៅបែបនេះ?»
«មិនមែនរឿងពូ ប្រាប់តែកន្លែងទុកកន្ត្រៃកាត់ស្មៅមក»ឃីង ខំតែឆ្ងល់ហើយសួររបៀបលេងសើច ព្រោះដឹងច្បាស់ក្នុងចិត្ត បើសិនជាមិនបានធ្វើអ្វីឲ្យចៅហ្វាយគេខឹងទេ គេមិនជឿដាច់ខាតថា ជុងហ្គុក ហ៊ានប្រើ ថេយ៉ុង តូចឲ្យធ្វើការងារហាលថ្ងៃនោះឡើយ តែក្រោយពេលទទួលបានចម្លើយពីមាត់តូចច្រមិចនិយាយមិនដឹងមុខនេះហើយ គេក៏អាចទាយបានដែរថា ជុងហ្គុក ប្រាកដជាខឹងដោយសារមាត់គ្មានគម្របរបស់ ថេយ៉ុង នេះឯង។




«មកតាមខ្ញុំមក»ឃីង ដើរនាំផ្លូវ ថេយ៉ុង ដើរតាមពី
ក្រោយរហូតដល់កន្លែងទុកឧបករណ៍រោងជាងជា
ច្រើនក្នុងនោះក៏មានកន្ដ្រៃកាត់ស្មៅផងដែរ។

«អរគុណ»ពេលទទួលបានរបស់ដែលត្រូវការហើយ
ថេយ៉ុង ក៏មិនភ្លេចអរគុណដល់ ឃីង ដែលបានជួយ
នាំមកនោះទេ ទោះបីស្អប់មុខយ៉ាងណាក៏មិនភ្លេចរឿងសីលធម៌ដែលត្រូវតែមានក្នុងខ្លួនគ្រប់ពេលវេលា
ដែរ។

«ចេះអរគុណទៀត»ឃីង បន្លឺឡើងតិចៗព្រមទាំងទះដៃមានមោទនភាព ចំពោះអ្នកប្រុសតូចរបស់េគេ
ជាខ្លាំង ទោះបីជាឈ្លើយបន្ដិចមែនតែក៏មានសីលធម៌ហើយគួរឲ្យស្រឡាញ់មិនតិចដែរ អ៊ីចឹងតើបានជាចៅហ្វាយធំហ៊ានចំណាយលុយអស់រាប់លានដុល្លារទៅលើ ថេយ៉ុងដោយមិនស្ដាយស្រណោះសូម្បីបន្ដិច។

«ស្មៅខៀវស្រងាត់គួរគយគន់ តែម្ចាស់លោភលន់
ប្រើឲ្យកាត់ កាត់បោះកាត់បោយកម្ចាយបាត់ ខ្យល់
បក់រសាត់នាំចូលភ្នែក»

«ណ្ហើយចុះ!ធ្វើម៉េចយើងអ្នកបម្រើ ទោះម្ចាស់គេប្រើ
កុំអល់អែក ស៊ូទ្រាំខាំមាត់មិនវែកញែក តែហ៊ានប្រកែកនឹងដាច់បាយ»កាត់ស្មៅបណ្ដើរ ថេយ៉ុង សូត្រ
កំណាព្យដែលនិពន្ធដោយខ្លួនឯងបណ្ដើរយ៉ាងមានក្ដី
សុខហាក់មិនបានខ្វល់ខ្វាយអ្វីទាំងអស់ សំខាន់
ពេលនេះកំពុងតែជក់ចិត្តដាក់អារម្មណ៍អន្លង់អន្លោច
តាមអត្ថន័យនៃកំណាព្យរបស់គេ។

រវល់តែបណ្តែតអារម្មណ៍ ថេយ៉ុង មិនបានចាប់អារម្ម
ណ៍ពីវត្តមានសត្វពស់ដែលកំពុងតែអើតក្បាលកក្អក់
មើលមកខ្លួនពីលើគុម្ពស្មៅនោះទេ ទើបបណ្ដាលឲ្យ
អ្នកដែលមិនបានដឹងថាមានសត្វពស់នៅទីនោះក៏ដើរជាន់ក្បាលពស់ប៉ាច់ៗតែម្ដង។

«ស្អីនេះ?»ថេយ៉ុង ចាប់ផ្ដើមមានអារម្មណ៍ថាជើងខ្លួន
កំពុងតែសង្កត់ទៅលើអ្វីម៉្យាងដែលមានរាងវែង សាច់
ទន់ៗ រលោងដូចជាប្រភេទសត្វល្មូន។ដោយការចង់
ដឹង រាងល្អិតក៏ឱនក្បាលចុះ ហើយបង្ហើបស្បែកជើង
បន្ដិចក៏ឃើញសត្វពស់ដូចអ្វីដែលខ្លួនគិតទុកពិតមែន។






«ពស់តើនេះ»ថេយ៉ុង មិនបានភ្ញាក់ផ្អើលរឹតតែមិនភ័យខ្លាចស្រែកឆោឡោពេលដឹងថាខ្លួនជាន់សត្វពស់
នោះទេ មានតែញញឹមចុងមាត់ហាក់មានគំនួចអ្វី
មួយដែលពិបាកស្មានដល់។

«សុំខ្ចីឯងយកទៅលេងក្នុងភូមិគ្រឹះបន្ដិចណា៎៎ក្មេងតូច»ថេយ៉ុង ចាប់កពស់ជាប់ដៃ លើកមកដាក់ជិត
មុខ ទើបសុំអនុញ្ញាតយកវាទៅលេងក្នុងភូមិគ្រឹះបន្តិច ព្រោះដូចជាអផ្សុកខ្លាំងណាស់។

ពស់ដែល ថេយ៉ុង កាន់វាមានឈ្មោះថាពស់ខ្សែគោ
វាជាប្រភេទពស់ស្លូតមិនចេះចឹក វាមានពណ៌សបែក
ក្រឡាខ្មៅ និងផ្សេងពីនេះ វាមានប្រវែងប្រហែលជាកន្លះម៉ែត្របើគិតជាមធ្យមនិងមានក្បាលរាងធំតែខ្លួនតូចហើយវែង។

«មុខឯងខ្ជូតខ្លាំងណាស់ មិនគួរមនុស្សមួយចំនួន
ខ្លាចឯងសោះ»ពស់មុខខ្ជូតៗបែបនេះសមតែទទួល
បានការស្រឡាញ់ថ្នាក់ថ្នមពីមនុស្សមិនគួរណាបែរជាទទួលបានការភ័យខ្លាចរអាពីគេទៅវិញនោះទេ វាមិនសមសោះ។

ខណៈកំពុងតែដើរនិយាយសាសងជាមួយពស់ ថេយ៉ុង ក៏ដាក់ភ្នែកប៉ះចំអ្នកបម្រើស្រីៗបីនាក់ដែលធ្លាប់
លួចនំ ជុងហ្គុក ញាុំជាមួយគ្នាកាលពីថ្ងៃមុន ទើប
ក្ដាប់កូនពស់ចូលក្នុងដៃយ៉ាងណែនរួចហៅពួកនាង។

«បងៗមកនេះមកបន្ដិច»ឭហើយពួកនាងក៏ទម្លាក់ផ្កាទុកលើកន្រ្តក រួចសំដៅទៅរក ថេយ៉ុង ដែលកំពុងតែ
ឈរញញឹមស្ញេញមកកាន់ខ្លួន។

«មានការអ្វីឫអ្នកប្រុស?»
«លាដៃមក»គេមិនឆ្លើយ តែបង្គាប់ឲ្យពួកនាងលាដៃ
ចាំទទួលរបស់ពិសេសដែលគេនឹងប្រគល់ជូនបន្ដិចទៀតនេះ។

«ទាំងអស់គ្នា»ថេយ៉ុង បញ្ជាក់ម្ដងទៀតថាពួកនាងត្រូវតែលាដៃទាំងអស់គ្នា ហើយពួកនាងក៏ធ្វើតាម
ទៀត។





«បិទភ្នែកទៅ»
«ចាស/ចា៎៎»ពេលពួកនាងបិទភ្នែក ថេយ៉ុង ក៏ទាញដៃពួកគេដាក់ជិតគ្នា ហើយយកពស់ទៅដាក់លើនោះ ពេលដាក់រួចរាល់ក៏ប្រាប់ឲ្យពួកនាងបើកភ្នែក។

«បើកភ្នែកបានហើយ តែនៗមុខអូនខ្ជូតទេបងៗចែៗ»
«អ្ហា៎៎យយយយ...ជួយផងៗៗ អ្នកប្រុសតូចជួយផង»
ពេលបើកភ្នែកឡើង អ្វីដែលបានឃើញធ្វើឲ្យពួកនាង
ចង់ខ្យល់ចាប់ដួលសន្លប់លើដីភ្លាមៗទៅហើយ។

បន្ទាប់ពីត្រូវបានពួកអ្នកបម្រើស្រីទាំងបីនាក់នោះគ្រវាត់ពស់ចេញពីលើដៃទាំងភាពភ័យខ្លាច ថេយ៉ុង ក៏រត់ទៅចាប់យកវាមកឱបជាប់ទ្រូងហើយអង្អែលក្បាលថ្នមៗ។

សម្រែកស្រែករបស់មនុស្សស្រីបីនាក់ធ្វើឲ្យភូមិគ្រឹះទាំងមូលខ្ទ័រសំឡេងឭគ្មានសល់ចន្លោះ បណ្ដាលឲ្យ
មនុស្សគ្រប់គ្នារត់ត្រហេបត្រហបមកមើលក្នុងនោះក៏មាន ជុងហ្គុក ម្នាក់ផងដែរ គេមកព្រោះតែបារម្ភខ្លាច
ក្រែង ថេយ៉ុង កើតអីទៅវិញទេ ដោយសារតែគេជា
អ្នកប្រើឲ្យមកកាត់ស្មៅនៅសួន។

«កើតរឿងអី?»សំឡេងគ្រលមាំចោតសួរឡើង បណ្ដាលឲ្យអ្នកជាដើមហេតុចាំផ្ដើមធ្វើភ្នែកឡេមឡាមទាំងភ័យបុកពោះផឹបៗ។

Continue Reading

You'll Also Like

17.4K 1.2K 14
ស្នេហាតាំងពីក្មេងៗរវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងរូបសង្ហាស្មោះស្នេហ៍ជាមួយស្ត្របឺរីមាត់ឆៅពូកែដៀលព្រមទាំងដៃដល់ត្រូវទះៗ ត្រូវចាក់ៗ ត្រូវបាញ់ៗ ...
2M 110K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
63.1K 3.5K 52
ហេតុតែស្រឡាញ់បងស្រីសុខចិត្តមកបម្រីម៉ាហ្វៀដែរមានចិត្តឃោឃៅចំនួសបងស្រីដោយដឹងហើយថានិងមានរឿងអ្វីកើតឡើងក៏ប៉ុន្តែដែរធ្វើដើម្បីបងស្រី។តើនិងមានរឿងអ្វីបន្ទាប់ព...
72.6K 5.4K 18
គ្រាន់តែជួបគ្នាដំបូង គេក៏អាចធ្វើអោយបេះដូងបុរសឈាមត្រជាក់ រង្គោះរង្គើបានយ៉ាងងាយ ។ ជុងហ្គុក អាដាមសៀរីស៍Xថេហ្យុង អេលីសសៀរ៍