🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគបញ្ចប់

8.6K 423 22
                                    

៥ឆ្នាំកន្លងផុតទៅ...

ធ្មិចបើកៗរំលងអស់រយៈពេល៥ឆ្នាំទៅហើយ ប៉ុន្តែវាពិតជាលឿនខ្លាំងណាស់សម្រាប់គ្រួសារដ៏កក់ក្ដៅមួយនេះ ព្រោះអ្វីដឹងទេ? ហឹុម!ក៏ព្រោះតែមានអ្នកខ្លះកូនមួយហើយ ទេ!ៗ មិនមែនមួយទេ គឺកូនពីរហើយបើថែមអាល្អិតក្នុងពោះមួយទៀត ប៉ុន្តែកុំច្រឡំថាកូនពីរហើយ ចរិតចាស់ទុំជាងមុនណា!ចង់ប្រាប់ថាគិតខុស
ទាំងស្រុងហើយចា៎៎។

«ថេហ្គូ ទៅអង្គុយជិតម៉ាក់យាយទៅកូន»នេះជាសំ
ឡេងរបស់អាប់ប៉ាវ័យក្មេង បន្លឺប្រាប់កូនប្រុសអាយុ
៤ឆ្នាំឲ្យទៅអង្គុយកៅអីជាមួយម៉ាក់យាយ ព្រោះតែខ្លួនត្រូវការអង្គុយលើភ្លៅស្វាមី។

«អាប់ប៉ាចាស់ហើយ នៅដណ្ដើមកន្លែងកូនអង្គុយ
ដូចកូនក្មេងទៀត»
កូនថាឲ្យមិនខុសទេ មានកូនប្រុសអាយុដល់ទៅ៤ឆ្នាំ
និងកំពុងតែពរពោះកូនប្រុសម្នាក់ទៀតអាយុ៧ខែ តែកុំមើលចរិតជាងក្មេងមួយខួបទៀត ញិកញ៉ក់ ងក់ងរ
ឲ្យប្ដីតាមលួងសឹងតែរាល់ថ្ងៃ។



«ថេយ៉ុងហា៎៎...ល្មមចោលចរិតក្មេងខ្លះហើយកូន»អ្នក
ស្រីហារី ឈោងដៃលើកចៅប្រុសមកដាក់អង្គុយលើ
ដើមភ្លៅ ទើបងាកប្រាប់កូនប្រុសដែលគិតតែតោងក
ស្វាមីជាប់ រកតែញាំុបាយមិនកើត។

ឆ្ងល់ហើយមែនទេ ថាហេតុអ្វី អ្នកស្រីគីម មករស់នៅ
ក្នុងភូមិគ្រឹះចន?ចុះគាត់ជាសះស្បើយហើយឫ?រវាង
គាត់ និង កូនប្រុសវិលមកស្និតស្នាលជាមួយគ្នាវិញ
តាំងពីពេលណា?

គឺវាបែបនេះណា៎៎!កាលពីប្រាំឆ្នាំមុន ក្រោយ ថេយ៉ុង
ប្រឡងបាក់ឌុបចប់ ជុងហ្គុក ក៏បាននាំនាយតូចទៅ
លេងម៉ែតាមសន្យា បើថាទៅលេងម៉ែមួយមុខក៏មិន
ត្រូវ!ព្រោះនាយមានគម្រោងការពិសេសសម្រាប់
ពញាក់អារម្មណ៍មនុស្សជាទីស្រឡាញ់ផងដែរ។

ជំងឺ អ្នកស្រីគីម បានធូរស្រាលច្រើនជាបន្តបន្ទាប់
ក្រោយទទួលបានការមើលថែយ៉ាងកក់ក្ដៅពីសំណាក់
កូនប្រុស និង អនាគតកូនប្រសារ បានធ្វើឲ្យគាត់ជា
ដាច់ស្រេច គ្មានបញ្ហាអ្វីគួរឲ្យបារម្ភទៀតទេ។

រយៈពេលនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ជាច្រើនថ្ងៃ
ទំនាក់ទំនងម្ដាយកូនទាំងពីរក៏ប្រែមកជាល្អប្រសើរ
វិញបន្ទាប់ពីបានសារភាពរឿងក្នុងចិត្ត និង លាងភាព
យល់ច្រឡំឲ្យគ្នា។



កែវភ្នែក ចន ជុងហ្គុក(ចប់)Where stories live. Discover now