🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី១០

4.9K 307 2
                                    

«មិនយក....»
«មិនយកមានតែឆ្កួត លុយទាំងមូល»

ប្រយោគដំបូងធ្វើឲ្យ ជុងហ្គុក ញញឹមយ៉ាងពេញចិត្ត
តែពេលស្ដាប់ប្រយោគចុងក្រោយចប់ ស្ទើតែក្អួត
ឈាមទាំងដុំ។

«មុខលុយផង បើមិនយកលុយមានតែចម្លែក»គេ
និយាយឌឺដងផ្លែផ្កាក្នុងបំណងញ៉ោះ ថេយ៉ុង លេង
ចំណែកមុខអ្នកដែលត្រូវគេនិយាយញ៉ោះញ៉ងតែចាក់ចំចំណុចត្រង់បេះដូងវិញ ឡើងក្រញូវមើលមិន
យល់។

«បើដឹងថាមុខលុយហើយមកសួរច្រើនធ្វើអី?»
«គ្រាន់តែសួរសាកចិត្តតើ ចាំបាច់ខឹង»













«មិនបានខឹង»មាត់ស្រែកប្រកែកញាប់ស្មេរថាមិនបានខឹង ស្របមុខវិញបញ្ជាក់យ៉ាងច្បាស់ថាកំពុងតែខឹង។

«មិនខឹងល្អហើយ»ជុងហ្គុក ដឹងចរិត ក្មេងច្បាស់ដូចថ្ងៃ ប្រឹងងក់ងរ ក៏ព្រោះចង់ឲ្យគេលួងលោម តែ
មនុស្សដូច ចន ជុងហ្គុក មិនលួងហើយនិយាយឲ្យ
កាន់តែឆេះថែមទៀត។

«ខ្ញុំ...ខ្ញុំខឹងហើយក៏អន់ចិត្ត»អ្នកណាខ្លះមិនខឹង?អ្នកណាខ្លះមិនអន់ចិត្ត? ពេលឭគេនិយាយថាខ្លួនជាមនុស្សមុខលុយ?

«ហឹុម!ខ្ញុំនិយាយលេងទេ កុំយកទុកក្នុងចិត្តអី សម្រាប់ឯងម្នាក់ទោះចង់បានប៉ុន្មានរយលានក៏ខ្ញុំឲ្យ
បាន»ជុងហ្គុក ដឹងខ្លួនថាលេងជ្រុលទើបប្រញាប់
លួងលោម ខ្លាចក្មេងកាន់តែតូចចិត្ត។សម្រាប់ ថេយ៉ុង
ម្នាក់គ្មានអ្វីដែល ចន ជុងហ្គុក ឲ្យមិនបានឡើយ សូម្បីតែជីវិត។














«និយាយលេងពិតមែនហ្អ៎៎េស?»ដៃស្រឡូនរបស់
ថេយ៉ុង ស្រវាឱបក ជុងហ្គុក ហើយបន្តឹងដៃបន្ដិចដើម្បីឲ្យដើមទ្រូងខ្លួននិងខ្នងគេស្អិតរមួតប៉ះគ្នាកាន់តែស្និតស្នាល រួចលោមុខទៅខ្សឹបសួរក្បែរត្រចៀកគេស្រាលៗ។

«ហឹុម»ជុងហ្គុក គ្រហឹមក្នុងដើមក បញ្ជាក់ថាគេមិន
បានកុហក គេពិតជានិយាយលេងលេងមែន គ្មាន
បំណងធ្វើឲ្យក្មេងខ្លះតូចចិត្ត តូចថ្លើមទេ។

«យើងទៅៗ»ថេយ៉ុង ដាក់គូទអង្គុយលើរានកង់បាន
ស្រួលបួលវិញ ទើបប្រាប់ ជុងហ្គុក ឲ្យជិះចេញទៅ ព្រោះមេឃកំពុងតែងងឹតសន្សឹមៗហើយ បើមិនប្រញាប់ទៅ មេឃកាន់តែយប់ ច្បាស់ណាស់
នឹងកាន់តែលំបាក ព្រោះកង់គ្មានភ្លើងទេ។

កែវភ្នែក ចន ជុងហ្គុក(ចប់)Tahanan ng mga kuwento. Tumuklas ngayon