🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី១៩

4.3K 260 0
                                    

ថេយ៉ុង ឆ្លើយតបទៅគេវិញទាំងពាក្យសម្ដីឈ្លើយមហាសែនឈ្លើយបូករួមនិឹងពាក្យអូនដ៏សែនផ្អែម
ល្ហែម ធ្វើឲ្យអ្នកដែលបានស្ដាប់ឭហើយ វិលវល់ខួរ
ក្បាលមិនដឹងថាគួរដាក់ទោសអត់ទេ បើឈ្លើយផង
គួរឲ្យស្រឡាញ់ផងបែបនៀក។

«បើឭហើយចាប់ផ្ដើមទៅ»ជុងហ្គុក ប្រាប់ ថេយ៉ុង ឲ្យ
ចាប់ផ្ដើមសូត្រមេលេខស្របប្រះខ្លួនដេកនៅលើពូក
ហើយយកដៃខាងស្ដាំកល់ក្បាលធ្វើជាខ្នើយ ចំណែកដៃខាងឆ្វេងត្រៀមចាប់រាប់លេខដែលកូនឆ្កែនឹងសូត្របន្ដិចទៀតនេះ ព្រោះមិនសូវជាទុកចិត្តកូនឆ្កែរបស់
ខ្លួនប៉ុន្មានទេ ខ្លាចថាមិនបានមើលនឹងបន្លប់ មុខហ្នឹង
ទុកចិត្តមិនបានហើយពូកែបោកស្រាប់ផង។

«ពូបន្ថយមកសល់ត្រឹម៤០ដងបានហើយ ចាំអូនឲ្យពូថើបថ្ពាល់»រាងល្អិតមិនបានចាប់ផ្ដើមសូត្រមេលេខ
តាមអ្វីដែលគេប្រាប់ បែរជាចាប់ផ្ដើមតវ៉ាមកសល់ត្រឹម
តែ៤០ដង ដូរដោះជាមួយសាច់ថ្ពាល់ដ៏ទន់ក្រអូបប្រ
ហើររបស់ខ្លួន។

«មិនបាន!!»
«អ៊ីចឹងចាំអូនទៅថើបថ្ពាល់ពូវិញហ្ន៎៎?»
«អូខេ ឲ្យថើបសាកសិនចុះ»ជុងហ្គុក ញញឹមក្របួចមាត់ពេលឭរាងល្អិតមកសុំថើបថ្ពាល់ខ្លួន អ្នកណាមិនញញឹមមានតែឆ្កួតបំផុតហើយ ព្រោះទម្រាំតែទាញកូនឆ្កែមកឲ្យថើបខ្លួនបានម្ដងៗមិនមែនជារឿងងាយនោះទេ បើមិនចំណាយលុយក៏ត្រូវចំណាយអ្វីផ្សេងមកដោះដូរដូចជាពេល
នេះអ៊ីចឹង។






ទទួលបានការយល់ព្រមពីគេហើយ មិនចាំយូរ ថេយ៉ុង ក៏រត់ឡើងលើពូកហើយជិះលើចង្កេះមាំរួចក្រ
សោបមុខដូចទន្សាយទម្លាក់បបូរមាត់ថែលថើបគ្រប់
សព្វកន្លែងពេញផ្ទៃមុខទាំងមូលមិនឲ្យសល់ចន្លោះ។

«ជុ៎៎ប...ៗៗ សឺតៗ ហឹុម...ថ្ពាល់ពូក្រអូបដ៏ហើយ
អូនចង់ថើបទៀត ពូអនុញ្ញាតទេ?»រាងល្អិត ងើបមុខ
ចេញពីចេញពីមុខទន្សាយ រួចបើកភ្នែកម៉ក់ៗទទូចសុំ
អង្វរថើបគេម្ដងទៀត ព្រោះមុននេះថើបមិនទាន់ឆ្អែតទេ។

«តាមចិត្ត»គេឆ្លើយហីៗទាំងមិនមើលមុខ ថេយ៉ុង ចំ
គេធ្វើឫកពាហាក់ដូចជាត្រូវ កូនឆ្កែចាប់បង្ខំហើយមិនអាចបដិសេធបាន ទើបចេះតែព្រមដោយមិនចង់ ទាំងដែលការពិតនៅក្នុងចិត្តសប្បាយសឹងតែហោះទៅជួបទេវតាបបួលជប់លេងផឹកស្រាបៀរក្លែមសាច់ទាឲ្យ
ផ្អើលឋានព្រះឥន្ទ ព្រះព្រហ្ម ទៅហើយ។

កែវភ្នែក ចន ជុងហ្គុក(ចប់)Where stories live. Discover now