🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី១១

4.4K 288 2
                                    

លុះនិយាយផ្ដែផ្ដាំសល់លោកស្រីហារី រួចរាល់ ជុងហ្គុក ក៏ដើរសំដៅទៅរកឡាន ដែលមាន ឃីង អង្គុយចាំនៅកន្លែងបញ្ជាចង្កូត។

«ឯងគិតថា ថេយ៉ុង ស្អប់យើងទេ?»ពេលដាក់បង្គុយ
លើឡាន ជុងហ្គុក បន្លឺសំឡេងសួរជំនិតតែម្ដង មិនរង់
ចាំយូរ ព្រោះគេចង់ដឹងចម្លើយឡើងចង់ស្ទះដើមទ្រូង
ស្លាប់ទៅហើយ។

«មនុស្សល្អដូចចៅហ្វាយ អ្នកប្រុសតូចស្អប់មិនបាន
យូរទេ»អ្វីដែល ឃីង និយាយសុទ្ធតែចេញពីការពិត
នៅក្នុងចិត្ត ពេលនេះ ថេយ៉ុង កំពុងតែខឹងខ្លាំងអាច
នឹងមិនយល់ពីអ្វីដែល ជុងហ្គុក និង លោកស្រីគីម ធ្វើ
តែពេលណាគេស្ងប់ចិត្ត ស្ងប់អារម្មណ៍ បើកចិត្តរៀន
ទទួលយកការពិត ប្រាកដណាស់គេនឹងជាពីយល់វាដោយខ្លួនឯងមិនខាន។







«ហឹុម!ចេញឡានទៅ»ជុងហ្គុក បញ្ជា ឃីង ឲ្យចេញ
ឡានស្របទម្រេតខ្លួនទៅលើពូកឡានហើយបិទ
ភ្នែកគេងទាំងនឿយហត់អស់ចិត្ត នឿយហត់បេះដូង
និងកាយ តែឆន្ទៈមិនដែលនឿយហត់ឡើយ។

ឃីង មិនមាត់តែក៏បើកឡានចេញទៅ។មួយសន្ទុះធំ
ក្រោយមក កង់ឡានក៏វារលូនចូលក្នុងរោងចំណត
ដ៏ធំមួយក្បែរភូមិគ្រឹះ។

*ភូមិគ្រឹះត្រកូលចន...

ជុងហ្គុក ឈានជើងចុះពីលើឡានស្ព័រពណ៌ក្រហមក្រម៉ៅ នាំរាងកាយសង្ហារដើរចូលក្នុងភូមិគ្រឹះផ្ទាល់ខ្លួនដែលមានតែគេម្នាក់ប៉ុណ្ណោះក្នុងគ្រួសារដែលរស់នៅ
រួមជាមួយជំនិត និងអ្នកបម្រើមួយចំនួនទៀត ព្រោះគេជាកូនទោល គ្មានបងឫប្អូនឡើយ។ចំណែកលោកប៉ា និង អ្នកម៉ាក់ រស់នៅភូមិគ្រឹះមួយផ្សេងទៀតដែលស្ថិតនៅក្នុងទីក្រុងសេអ៊ូលដូចគ្នាតែនៅឆ្ងាយពីទីនេះ។

ក្រាកកកក













«ត្រូវតែបកចេញ មុនពេលម្ចាស់វាមកឃើញ»ចូល
ដល់ក្នុងបន្ទប់ អ្វីដែលឃើញមុនគេគឺរូបថតក្មេងប្រុស
រូបរាងតូចច្រឡឹងម្នាក់ មានអាយុចន្លោះពី១៣ឆ្នាំ
រហូតដល់អាយុ១៨ឆ្នាំ បិទពាសពេញកញ្ជាំងបន្ទប់។អ្នកកំលោះជាម្ចាស់បន្ទប់ឈរសញ្ជឹងគិតមួយស្របក់ទើបសម្រេចចិត្តបករូបទាំងនោះចេញហើយយកទៅដាក់ក្នុងហិបរួចយកទៅដាក់លើដំបូលទូរចៀសវាង ថេយ៉ុង ឃើញ។

កែវភ្នែក ចន ជុងហ្គុក(ចប់)Where stories live. Discover now