🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី១៤

4.5K 292 0
                                    

«មិនជឿថាឈប់ឈ្លើយ»
«ជឿតិចទៅណា៎៎...ណា៎៎ៗ»
«សម្ដីកូនឆ្កែ ជឿមិនបាន»
«ចន ជុងហ្គុក អ្ហុ៎៎ស!ជុង ហៅគេកូនឆ្កែទៀតហើយ»
ថេយ៉ុង ភ្លាត់មាត់ហៅឈ្មោះ ជុងហ្គុក ទាំងត្រកូល
តែក៏កែប្រែមកផ្អែមល្ហែមវិញ ត្រឹមតែមួយវិនាទី។

«ឃើញទេ?និយាយមិនទាន់ផុតមាត់ផង ក៏ហៅ
ឈ្មោះខ្ញុំទាំងត្រកូលទៀតហើយ ឯងនេះទុកជឿចិត្ត
មិនបានពិតមែន»គិតថាគេទុកចិត្តព្រមជឿជាក់ថាឈប់ឈ្លើយងាយៗហ្អ៎៎េស?ស្រមៃខ្ពស់ពេកហើយ ចរិត ថេយ៉ុង បែបណាគេដឹងទាំងអស់ ចង់មកនិយាយបូរបាច់បញ្ចុះបញ្ចូល១ម៉ោងទៀត ក៏មិនជ្រាបខួរក្បាលគេដែរ។

«ហ៎៎ូយ!!!មកពីមុននេះច្រឡំមាត់ ខ្ញុំពិតជាគ្មានចេតនាហៅឈ្មោះលោកទាំងត្រកូលពិតមែន តែមក
ពីមាត់ខ្ញុំនេះវាចង្រៃកែប្រែមិនឡើង»ថេយ៉ុង និយាយ
បង្អូសសំឡេងនៅដើមប្រយោគ ធ្វើចរិតញិកញ៉ក់
យកចិត្តគេ ហើយក៏មិនភ្លេចធ្វើជានិយាយបន្ទោស
មាត់ខ្លួនឯងដែរ ទាំងដែលការពិតកំពុងតែលួចជេរពីភាពផ្តាច់ការនៅក្នុងចិត្ត។

«ឈប់និយាយទៅ សាំុខ្លាំងណាស់»ជុងហ្គុក ធ្វើជា
ទាញរាងកាយតូចល្អិតរបស់ ថេយ៉ុង ចេញពីខ្លួន ហើយពោលថាសាំុពេញៗមាត់ មិនខ្លាចក្រែងក្មេងឈរក្បែរ អន់ចិត្តអន់ថ្លើមបន្ដិចសោះ។

«លោកពិតជាបង្អត់បាយខ្ញុំមែនហ្អ៎៎េស?»រាងល្អិតឈរនៅឆ្ងាយពីគេប្រហែលជាពីរជំហាន ហើយឱនមុខចុះ
ឆ្កឹះក្រចកដៃ បន្លឺសំណួរទៅគេស្របទឹកភ្នែករៀបនឹង
ស្រក់ តែក៏ស្រក់ចុះពិតមែន ពេលទទួលបានចម្លើយ
ពីមាត់មនុស្សប្រុសចិត្តឃោឃៅ ផ្ដាច់ការ៖

«ប្រាកដហើយ»







«គិតថាខ្ញុំចង់ញាុំបាយមនុស្សប្រុសចិត្តខ្មៅដូចជា
លោកខ្លាំងណាស់ហ្អ៎៎េស?បង្អត់១ខែទៀតក៏មនុស្សដូចជាគីម ថេយ៉ុង មិនខ្ចីព្រឺដែរ ប្រាប់ឲ្យដឹងទៅ អាមនុស្សថ្លើមខ្មៅ ចន ជុងហ្គុក! អ្ហឹកៗ»មាត់ស្រែកជេរ
គេ ស្របទឹកភ្នែកប្រដេញគ្នាស្រក់មិនឈប់ ព្រោះតែ
ខឹងខ្លាំងពេក ទើបទើបសម្រេចចិត្តបញ្ចេញពាក្យពិតក្នុងចិត្តឲ្យគេបានដឹង។ទាំងអង្វរ ទាំងថើប ទាំងលួងលោម គ្រប់យ៉ាងធ្វើអស់ហើយ ចម្លើយគេគឺនៅ
ដដែល គិតទៅអ្នកមានគំរិះអាចម៍ក្ដាប់ដូចគេថាមែន។

កែវភ្នែក ចន ជុងហ្គុក(ចប់)Where stories live. Discover now