🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៥៩

5.2K 238 6
                                    


«អ្ហឹកៗ»
«ឆាប់ឈប់យំភ្លាមអាមនុស្សត្រចៀកស!!ឆាប់ឈប់យំឥឡូវនេះ!! អ្ហឹកៗ»
«ទៅវិញជាមួយបងណា៎៎ អ្ហឹក»
ប្រអប់ដៃក្រាស់ក្រសោបប្រអប់ដៃតូចស្ដើងពោរពេញ
ដោយស្លាកស្នាមមកអង្អែលថើរៗ រួចដាក់លើផ្ទៃមុខ
សង្ហារហួសដល់ចុងច្រមុះស្រួចស្លេមហើយក៏ថើបខ្សឺតៗជាច្រើនដងតាមសេចក្ដីនឹករឭក។

«ទេ!»មួយម៉ាត់យ៉ាងខ្លី បន្លឺឡើងទាំងមុខមាំត្រជាក់
ស្រេងដូចអាកាសធាតុនាពេលនេះ ធ្វើឲ្យអ្នកដែល
ស្ដាប់ឭហើយក៏គ្រវីក្បាលដោយក្ដីមិនសុខចិត្ត ទើប
លុតជង្គង់ចុះពោលពាក្យអង្វរកជាលើកទីពីរ។

«ទៅវិញជាមួយបងណា៎៎កូនឆ្កែ អ្ហឹកៗ»កូនឆ្កែ?កូនឆ្កែ
ហ្អ៎៎េស? ក្រែងគេអ្នកនិយាយខ្លួនឯងតើ ថាឈប់ចាត់
ទុក គីម ថេយ៉ុង ជាកូនឆ្កែមហាសែនរពឹសសំណព្វ
ចិត្តទៀតហើយ ក្មេងដែលគេតែងតែហៅថាកូនឆ្កែ គេប្ដូរនាមហៅក្មេងថាសម្អប់ហើយ ឫមួយក៏គេភ្លេចសម្ដីដែលធ្លាប់និយាយ?

«លោកសម្រេចចិត្តដេញខ្ញុំហើយ មកតាមខ្ញុំឲ្យទៅ
វិញធ្វើអី?ឫមួយមិនទាន់ធ្វើបាបខ្ញុំអស់ចិត្ត?
ទើបចង់យកទៅវិញដើម្បីឲ្យអ្នកបម្រើស្រីស្នេហ៍លោក
នាំគ្នាព្រួតធ្វើបាបខ្ញុំទៀត?»ពិតជាអាក្រក់បំផុតហើយ
បើសិនជាប្រុសម្នាក់នេះមកតាមខ្លួន ព្រោះតែដូចអ្វី
ដែលខ្លួនកំពុងតែគិត។



«អ្នកណាធ្វើបាបអូន?ឆាប់ប្រាប់បងភ្លាមមកថេយ៍!ឫមួយ...?»និយាយដល់ចំណុចនេះ គេក៏នឹកឃើញរាល់
ទង្វើដែល ស៊ូឈី ស្រីបម្រើក្នុងផ្ទះតែងតែធ្វើ មិនថាការឲ្យដៃឫក៏ការទាស់ពាក្យសម្ដីជាមួយក្មេងគេទេ។

«សួរធ្វើអី?បើពេលខ្ញុំខំបកស្រាយការពិតលោកមិន
ដែលយកត្រចៀកមកស្ដាប់ផង លោកចេះតែម៉្យាងគឺខឹងច្រឡោតហើយស្រែកដាក់ខ្ញុំខ្លាំងៗ អ្ហឹកៗ ទាំង
ដែលលោកមិនធ្លាប់និយាយសម្ដីធ្ងន់ដាក់ខ្ញុំពីមុនមក»ពីមុនគេល្អខ្លាំងណាស់ តាមផ្គាប់ចិត្តគ្រប់បែប
យ៉ាង រហូតដល់ថ្នាក់មានមោទនភាពលើខ្លួនឯង
ដែលកើតមកសំណាងប៉ះមនុស្សល្អៗដូចជា ចន
ជុងហ្គុក ស្រឡាញ់ថ្នាក់ថ្នមដូចជាគ្រាប់ពេជ្យដ៏មាន
តម្លៃ ប៉ុន្តែរយៈពេលថ្មីៗដែលទើបតែកន្លងផុតនេះ
ទើបដឹងច្បាស់ថាខ្លួនមិនមែនជាមនុស្សសំណាងបំ
ផុតនៅក្នុងលោកនេះទេ តែជាមនុស្សអភ័ព្វបំផុត អាចនិយាយបានថា អភ័ព្វជាងសត្វទៅទៀត។

កែវភ្នែក ចន ជុងហ្គុក(ចប់)Where stories live. Discover now