🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៦

5.1K 309 0
                                    


«អឹ្ហក...រា-រាងហើយ អ្ហឺ....»ក្រោយពេលប្រឹងនិយាយប្រាប់គេថាខ្លួនរាងចាលទាំងអណ្តឺតអណ្តកដកចង្កាមាន់ ថេយ៉ុង ក៏ស្រែកយំខ្លាំងៗ ទឹកភ្នែកហូរដូចបាក់ទំនប់ ខឹងនឹង ជុងហ្គុក ដែលវ៉ៃគូទខ្លួន ហើយ
រឹតតែខឹងនឹងខ្លួនឯងដែលយំក្រោមបាតដៃគេរហូត។

«បើរាងហើយ ក៏ឈប់យំទៅ»ជុងហ្គុក ប្រាប់ក្មេងលើ
ស្មាឲ្យឈប់យំ ស្របជើងដើរឈានចូលក្នុងជណ្ដើរ
យន្ត ចុចលេខជាន់លើគេបង្អស់ ដើម្បីឡើងទៅបន្ទប់
ធ្វើការរបស់ខ្លួន។

«អ្ហឹកៗ»ពេលឭគេប្រាប់ឲ្យឈប់យំ ថេយ៉ុង រឹតតែយំ
លើសដើម មិនដឹងថាមកពីអ្វីឲ្យប្រាកដ ប្រហែលជាចង់ឲ្យគេលួងក៏មិនដឹង។







«ស្ងាត់!»មួយម៉ាត់យ៉ាងខ្លីតែបង្កប់ដោយភាពមឺុងម៉ាត់
និងផ្ដាច់ការ ធ្វើឲ្យអ្នកដែលត្រូវគេសម្លុតចាប់ផ្ដើមខាំ
មាត់ទប់ទឹកភ្នែកទាំងអួលណែនពេញដើមទ្រូង។

«អ្ហឹក!»ទ្រាំអត់យូរពេក ស្ទើស្ទះដង្ហើម ថេយ៉ុង ក៏ធ្លោយបញ្ចេញសំឡេងដង្ហក់ឲ្យគេបានឭ ទើបរហ័សលើកដៃខ្ទប់មាត់លួចសំងំយំដង្ហក់សឺតសកបន្តទៀត
នៅលើស្មាក្រាស់របស់ ជុងហ្គុក។

«ល្ងង់»ជុងហ្គុក គ្រវីក្បាលតិចៗបែបហួសចិត្តនឹងក្មេងនៅលើស្មា អាយុ១៨ឆ្នាំ រៀនទី១២ ឆ្នាំនេះហើយ
ហេតុអីនៅតែឆោតល្ងង់ដូចក្មេងអាយុ២ខួបទៀត ?មិនដែលឃើញទេលោកអើយ នេះគេគ្រាន់តែប្រាប់ឲ្យឈប់យំក៏ប្រឹងអត់មិនយំទាល់តែដង្ហក់ខ្យល់ ស្ទះ
ដង្ហើម ចុះបើគេប្រាប់មិនឲ្យញាំបាយ១ខែ ប្រហែលជាអត់រហូតដល់ដាច់ពោះស្លាប់មិនខាន។

ក្រាក!!!

ជុងហ្គុក យកជើងរុញទ្វារបើកចូលទៅខាងក្នុង ហើយ
ដើរទៅរកសាឡុងដែលនៅកៀនកន្លែងគេអង្គុយធ្វើការ រួចទម្លាក់កាយតូចទៅលើនោះថ្នមៗ ពេលដាក់
ថេយ៉ុង អង្គុយលើសាឡុងបានស្រួលបួល ទើប
និយាយ៖










«អង្គុយនៅឲ្យស្ងៀម! ហាមឡូឡាបើចង់បានលុយ
ថ្លៃបាយ»សម្ដីមួយៗច្បាស់ៗ ដាក់កំហិតទៅលើអ្នក
ដែលអង្គុយបើកភ្នែកម៉ក់ៗនៅលើសាឡុង ចាំស្ដាប់
ខ្លួនប្រាប់ទាំងទឹកភ្នែកនៅដាមពេញថ្ពាល់។

កែវភ្នែក ចន ជុងហ្គុក(ចប់)Where stories live. Discover now