🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៥៤+៥៥

4.1K 214 13
                                    

«អ្នក​ដែល​គួរឲ្យសង្វេគបំផុតគឺ ចន ជុង
ហ្គុក ម្ចាស់ក្រុមហ៊ុនចនគ្រុប!»
ផាំង! មួយប្រយោគនេះ ធ្វើឲ្យលោកអគ្គនាយកដ៏
សែនឈ្លាសវៃគ្រប់រឿង ហាក់ដូចត្រូវគេយកកាំភ្លើងមកបាញ់ចំកណ្ដាលក្បាលឲ្យធ្លាយខួរចេញមកក្រៅដើម្បីលាងទឹកហើយដាក់ចូលក្នុងក្បាលវិញសារថ្មី។ ត្រូវហើយគេពូកែណាស់! ឆ្លាតណាស់! សង្ហារណាស់ អាយុក៏ច្រើនណាស់ដែរ !តែក៏ឲ្យក្មេងវិទ្យាល័យដែលខ្លួនខំលួចចិញ្ចើមអស់រយៈពេលប្រាំឆ្នាំ ដៀលក្បាលបាន វាពិតជាសង្វេគខ្លាំងណាស់ គួរឲ្យអស់សំណើចខ្លាំងណាស់ដែរទេ?

«ឯងកាន់តែខ្លាំងដៃឡើងពីមួយថ្ងៃទៅមួយថ្ងៃហើយ
មានដឹងខ្លួនទេ?»ពីមួយថ្ងៃទៅមួយថ្ងៃ ចរិតកាន់តែ
យ៉ាប់ គេពិបាកប្រដៅខ្លាំងណាស់ សឹងតែបណ្ដោយ
ទៅតាមចិត្តទៅហើយ តែព្រោះតែស្រឡាញ់ ទើបខំ
និយាយ ខំណែនាំប្រាប់ឲ្យល្អ ខំធ្វើការ រកលុយឲ្យ
រៀន គេមិនហ៊ានប្រើឲ្យធ្វើអ្វីនោះទេ ក្រៅពីដេកសីុ
ហើយរៀនឲ្យបានពូកែ គ្រាន់តែមួយមុខប៉ុណ្ណឹងក៏ធ្វើ
មិនបានល្អ តើទៅមុខសង្ឃឹមអ្វីទៀត?ចង់ឲ្យគេចិញ្ចើមរហូតដល់ស្លាប់មែនទេ? រឿងចិញ្ចឹម ប្រាកដជា
ចិញ្ចើមហើយ តែគេបារម្ភ ខ្លាចពេលគេស្លាប់ទៅ គ្មាន
អ្នកណាចិញ្ចើមជំនួស គ្មានអ្នកមើលថែ គ្មានទីពឹង
ទើបខំឲ្យរៀន ដើម្បីថ្ងៃអនាគតក្លាយជាអ្នកគ្រប់គ្រង
ក្រុមហ៊ុនបន្តវេនពីគេទេ តែនេះអត់ទេ រៀនក៏មិន
រៀន ក្បាលកាន់តែរឹង ចេះដើរយប់ ចេះលួចមានប្រុស
ចេះដៀលក្បាលគេ ចុះពេលគេចាស់ទៅ លែងធ្វើអ្វីកើត មិនដាក់ថ្នាំបំពុលគេឲ្យស្លាប់ទៅហើយទេហ្អ៎៎េស?

«ខ្ញុំដឹង!ដឹងគ្រប់យ៉ាងទាំងអស់ បើជ្រុលជាត្រូវគេ
ចោទប្រកាន់ឲ្យអាក្រក់ទៅហើយ ខំប្រឹងធ្វើល្អបន្ត
ទៀតក៏គ្មានន័យ»ខ្នងដែលខិតកៀកជាប់នឹងជញ្ជាំង
មុននេះក៏ស្រាប់តែបង្ហើបម្ដងបន្តិចៗ ដើរសន្សឹមៗ
ជំទឺតជើងខ្លីៗ ងើយក្បាលស្រែកតតាំងដាក់គេវិញ
មិនឲ្យចាញ់គ្នា។





«គ្មានអ្នកណាមកចោទឯងបានទេ បើឯងមិនល្ងង់ឲ្យ
គេចោទ»ពាក្យ"ចោទ"នេះ ស្ដាប់យូរៗទៅ គេមាន
អារម្មណ៍ថាខ្លួនឯងអាត្មានិយមណាស់ គួរណាតែ
ស្ដាប់ពាក្យក្មេងបកស្រាយសិន តែអត់ទេ ព្រោះតែចង់
ឈ្នះសុខចិត្តឲ្យខ្លួនមានអារម្មណ៍ខុសជាញឹកញយ
ដូចជាពេលនេះអ៊ីចឹង គេគួរតែសួរហេតុផលសិនថា
ហេតុអ្វីក៏រៀនធ្លាក់ បើរាល់យប់ថ្ងៃខំរៀនមិនដែលបាន
ដេក?គេគួរតែឆ្ងល់ថា មនុស្សធ្លាប់រៀនពូកែសុខៗទោះបីជាធ្លាក់មធ្យមភាគក៏មិនធ្លាក់ដល់បាតបែប
នេះឡើយ យ៉ាងហោចណាស់ក៏បានលេខ១០ទៅ២០
ដែរ។

កែវភ្នែក ចន ជុងហ្គុក(ចប់)Where stories live. Discover now