🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី២៦

4.3K 279 1
                                    

«មុខលុយ»ជុងហ្គុក បន្លឺឡើងតិចៗស្របដៃម្ខាង
ទៀតបញ្ជាចង្កូតឡានទៅភូមិគ្រឹះវិញ។

«ពូ...»កំពុងតែបើកឡានសុខៗ ក្មេងក្បែរដៃក៏ហៅ ទើបគេងាកមុខទៅមើល ហើយរង់ចាំស្ដាប់តែមិនឆ្លើយតប។

«អូនអវត្តមានមួយថ្ងៃទៀតហើយ ខ្លាចតែ-»
«មិនបាច់បារម្ភទេ»

«ហេតុអ្វី?»
«បងCall និយាយជាមួយគ្រូបន្ទុកថ្នាក់អូនរួចហើយ»
«អរគុណណាស់ ជុប៎៎»

នាយល្អិតញញឹមស្ញេញសែនពេញចិត្តពេលឭគេប្រាប់ថាសុំច្បាប់ឲ្យខ្លួនរួចហើយ ទើបទ្រាំមិនបាននឹង
លោទៅថើបថ្ពាល់គេមួយខ្សឺតទៀត។

«ពូ...»
«......»

«ពូហ្គុក...»
«ស្អីទៀតហើយ?»
«ពូសង្ហារខ្លាំងណាស់»
«ដឹងហើយ មិនបាច់ប្រាប់ទេ»

«អ៊ួក...ជឿជាក់»និយាយខ្លួនឯងសោះថាគេសង្ហារ
ពេលគេប្រាប់ថាដឹងហើយ ក៏ធ្វើជាស្បិតទ្រូងកល
រកក្អួត។

«ចាញ់កូន?»ជុងហ្គុក នឹកអស់សំណើចបន្ដិច ហួស
ចិត្តបន្ដិច។មិនដឹងថារាល់ថ្ងៃគិតស្អីទេ ចរិតខុសគេ
ខុសឯង តាមមិនទាន់ ម្ដងស្លូត ម្ដងកាច ម្ដងរឹងក្បាល
ម្ដងធ្វើចរិតឡើងគួរឲ្យស្រឡាញ់ស្ទើលេប ថ្ងៃខ្លះក៏
ទាក់ទាញបាតដៃទាំងព្រលឹម។ ហឹុម! គ្រាន់តែគិត
ក៏ចង់ខ្យល់គដែរ តែយ៉ាងណាក៏គ្រាន់ ព្រោះមានកូន
ឆ្កែមួយក្បាលតាមរំខានសរសៃប្រសាទបំបាត់ការ
អផ្សុក។





«ចាញ់សម្រស់ពូ»
«ហើុយ...!តាមមិនទាន់ទេ»ជុងហ្គុក គ្រវីក្បាលហើយ
បើកឡានបន្តរហូតដល់ភូមិគ្រឹះ។គ្រាន់តែចូលមក
ដល់ខ្លោងទ្វារភ្លាម អ្នកបម្រើស្រីប្រុសរត់មលទទួល
ស្វាគមន៍ព្រោងព្រៀត ព្រោះតែការធ្វេសប្រហែស
បណ្ដោយឲ្យសំណព្វចិត្តចៅហ្វាយ ជិះកង់ទៅរៀនតែ
ម្នាក់ឯង ទើបធ្វើបែបនេះដើម្បីជាការលាងកំហុស
និងជាការទទួលអ្នកប្រុសតូចដែលមកវិញដោយ
សុវត្ថិភាព។

«ពូ...ពរអូន ហេវបាយណាស់ដើរមិនរួចទេ»
«ហឹុស!មោះ អឹប»

បបូរមាត់សិចសីុមានមន្តស្នេហ៍ញោចស្នាមញញឹម
ចុងមាត់បន្ដិច ទើបស៊កដៃចូលក្លៀកស្ដើងរបស់
ថេយ៉ុង ហើយលើកដាក់់លើចង្កេះពរតម្រង់ទៅតុអាហារ។ពេលដល់ក៏ដាក់ឲ្យអង្គុយលើដើមភ្លៅថ្នមៗ រួចដួសបាយបញ្ចុក ចំណែកអ្នកដែលអង្គុយចាំគេបញ្ចុកវិញ មុខឡើងរីកដូចគ្រាប់ជី ញញឹមហែកមាត់ស្ទើតែស្ងួតជើងធ្មេញ។

កែវភ្នែក ចន ជុងហ្គុក(ចប់)Where stories live. Discover now