🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៣៤

3.6K 217 3
                                    

«បើថ្ងៃស្អែកអូននៅតែមិនភ្ញាក់ បងនឹងនៅគេងជាមួយអូនរហូតតទៅ...»គេទ្រេតក្បាលថ្នមៗដាក់
លើដើមទ្រូងមនុស្សដែលគេងលែងដឹងខ្លួន ទាំងទឹក
ភ្នែកហូរស្រក់តក់ៗ។

«ខឹក...ៗ»គ្រាន់តែដាក់ក្បាលគេងលើដើមទ្រូងតូច
ល្អិត មានសាច់ពើកៗភ្លាម សំឡេងក្អកគឃូសស្រាប់
តែបន្លឺឡើងមកភ្លែត បណ្ដាលឲ្យអ្នកដែលគេងទាំង
អស់សង្ឃឹមក៏ងើបមុខឡើងយឺតៗ សម្លឹងមើលក្មេង
ដែលធ្វើភ្នែកម៉ក់ៗសម្លឹងមើលមុខគេវិញដូចគ្នា ខណៈទឹកហូរចេញពីមាត់វ៉ៗ។

«ថេយ៍...អ្ហឹក ថេយ៍ របស់បងដឹងខ្លួនហើយ»សំឡេង
គ្រលរមាំឧទានឡើងដោយក្ដីរំភើបចិត្ត ស្របដៃហាប់ណែនទាំងគូដាក់លើទ្រូងនាយតូចរួចសង្កត់ខ្លាំងៗ
ដើម្បីឲ្យទឹកចេញមកអស់។

«ខឹកៗ...»កែវភ្នែកធ្លាប់តែមានពន្លឺប្រែក្លាយជាស្រអាប់បាត់រស្មី ប្រៀបដូចក្នុងទ្រូងកំពុងតែបុកកម្សួលភាពឈឺចាប់ឡើងមកឥតឈប់ឈរ បន្ទាប់
ពីដឹងខ្លួនហើយក៏នឹកឃើញកាយវិការនិងពាក្យសម្ដី
របស់មនុស្សប្រុសព្រៃផ្សៃមុននេះ និង កាយវិការ
ពាក្យសម្ដីពេលឥឡូវខុសគ្នាដូចមេឃនិងដី ឃើញ
ហើយអត់ឈឺចិត្តមិនបានពិតមែន នេះគេទៅរៀន
សម្ដែងនៅសាលាណា?ហេតុអីក៏ជំនាញខ្លាំងម្ល៉េះ?
មើលចុះយំឡើងហើមភ្នែកទៅហើយ ម៉េចក៏តស៊ូ
ពុះពារសម្ដែងវាម្ល៉េះ?តើធ្វើហើយបានស្អីមកវិញ?ឫមួយក៏ចង់បានភាពឈឺចាប់ពីអាក្មេងប្រុសដ៏សែនល្ងង់ខ្លៅម្នាក់នេះ ទើបសប្បាយចិត្ត?





«សុំទោសណា៎៎ អូនប្រហែលជាឈឺចាប់ ហើយភ័យ
ខ្លាចខ្លាំងហើយ បងសុំទោសពិតមែនណា៎៎ សូមឈប់
សម្លឹងបងដោយកែវភ្នែកបែបនេះទៅតើបានទេ?»បេះ
ដូងមនុស្សមាឌធំឈឺខ្ទោកៗ ពេលឃើញមនុស្សជាទី
ស្រឡាញ់សម្លឹងមើលមកខ្លួនដោយក្រសែភ្នែកសោះ
កក្រោះ អស់សង្ឃឹម សោកសៅ ឈឺចាប់ និងឆ្អែតចិត្តក្នុងពេលតែមួយ។

«.....»នាយតូចមិនមាត់ដដែល ហើយនៅតែសម្លឹង
មុខដាមដោយទឹកភ្នែករបស់នាយធំដោយក្រសែភ្នែក
ដូចដើម។សម្លឹងបែបនេះមិនមានបំណងឲ្យខ្លាច តែ
សម្លឹងដើម្បីឲ្យដឹងថា អាក្មេងដែលទិញមកនេះ វាអស់សង្ឃឹម អស់សេចក្ដីជឿជាក់លើក្ដីស្នេហារបស់
គេហើយ។

កែវភ្នែក ចន ជុងហ្គុក(ចប់)Where stories live. Discover now