🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៤១

3.1K 189 1
                                    


«ខ្ញុំគ្មានទោសឲ្យនាងទេ លែងដៃទៅ»គេគ្មានទោសឲ្យនាងទេ ព្រោះនាងមិនបានខុស គេទេ
ជាអ្នកខុស ខុសដែលលង់ស្រឡាញ់នាងតាំងពីប៉ុន្មាន
ឆ្នាំមុន ពេលនាងចូលធ្វើការជាលេខារបស់លោកអគ្គ
នាយក ចន ជុងហ្គុក លើកដំបូង។ ខុសដែលស្គាល់
សន្ដានពិតរបស់នាងហើយនៅតែស្រឡាញ់ ខុសដែលដឹងបំណងរបស់នាងតាំងពីដំបូងហើយព្រមធ្វើ
ជាភ្លើឲ្យនាងចងខ្សែដឹកដូចក្របីបន្ត ខុស គេខុស
គ្រប់យ៉ាង។

«អ្ហឹកៗ ឃីង...»ទឹកភ្នែកនារីឆ្មើងឆ្មៃ ធ្លាប់តែមានអំនួតអួតអាងបែរជាស្រក់ហូរចុះឥតល្ហែ ក្រោយពេលប្រអប់
ដៃមួយគូ ទាញដៃនាងចេញលែងឲ្យឱបចង្កេះ ឃាត់
គេទៀត។ នេះមានន័យថាគេទៅមែនទែនហើយ ទៅ
លែងត្រឡប់ធ្វើភ្លើឲ្យនាងបោកទៀតហើយ។

«ហឹុម»សំឡេងមាំគ្រហឹមក្នុងដើមកបន្លឺឡើង ស្រប
ផ្ទៃមុខសង្ហារងាកមើលមុខនារីជាទីស្រឡាញ់បន្ដិច ទើបងាកចេញទម្លាក់ទឹកភ្នែកមួយតំណក់ មុននឹងដើរចេញទៅបាត់ ដោយមិនស្រណោះស្រណោក អាឡោះអាល័យមនុស្សស្រីដែលយំដង្ហក់ខ្យល់នៅខាងក្រោយខ្នងឡើយ។

«អ្ហឹកៗ អ្ហ៎៎ា...អ្ហាយ...!!!»




ព្រឹកថ្ងៃថ្មី

ព្រះអាទិត្យរះពីទិសខាងកើតចាំងចូលក្នុងបន្ទប់ធំទូ
លាយតាមរយៈបង្អួចកញ្ចក់ បានជះពន្លឺទៅកាន់
មនុស្សប្រុសពីរនាក់ដែលកំពុងតែគេងឱបគ្នាយ៉ាង
ស្អិតរមួត ជាហេតុធ្វើឲ្យម្ចាស់រាងកាយតូចល្អិតដែលស្ថិតក្នុងដើមទ្រូងធំមាំ យកដៃតូចៗញីភ្នែកតិចៗឲ្យ
សាំុនឹងពន្លឺថ្ងៃ មុននឹងបើកភ្នែកសន្សឹមៗរហូតដល់អស់ អាចមើលឃើញអ្វីៗគ្រប់យ៉ាងនៅក្នុងបន្ទប់នេះបាន។

រាងល្អិត លើកដៃមាំរបស់ ជុងហ្គុក ដាក់ទៅម្ខាង រួច
នាំរាងកាយស្ដើងល្ហិតល្ហៃក្រោកចេញពីលើពូកសំដៅ
ទៅរកបន្ទប់ទឹកយ៉ាងថ្នមជើងបំផុត ព្រោះខ្លាចរំខាន
ដំណេកដល់អ្នកដែលកំពុងតែគេងលក់យ៉ាងស្រណុកសុខស្រួលនៅលើគ្រែ។

ក្រោយពេលចេញពេលចេញពីបន្ទប់ទឹក ថេយ៉ុង ក៏
ស្លៀកពាក់រៀបចំសៀវភៅដាក់កាបូប ទើបដឹងថា
កាលពីយប់មិញ ជុងហ្គុក បានទុកដាក់សៀវភៅឲ្យ
ខ្លួន។

កែវភ្នែក ចន ជុងហ្គុក(ចប់)Unde poveștirile trăiesc. Descoperă acum