🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៦៥

4.9K 204 0
                                    


«យកកូនជ្រូកនិងខោអាវមកក៏ព្រោះតែគិតថាទៅរក
ម៉ែអាចនឹងយូរថ្ងៃទម្រាំជួបគាត់ ណាមួយអូននឹក
គាត់ខ្លាំង ដាក់វាមកនឹងស្រួលមិនខាន តែយ៉ាប់ត្រង់
ថាអូនមិនហ៊ានវាយវាទេ អាណិតវាណាស់ ទើបសុខ
ចិត្តទ្រាំអត់បាយ ចាំពូយកបាយមកឲ្យញាំុ ព្រោះពូ
មានលុយច្រើនជាងអូន ហិហិ»

«កូនឆ្កែអើយ..!នៅតែកេងចំណេញលើបងដូចដើម»
«តែ...តែអូននឹកម៉ែណាស់ពូ អ្ហឹកៗ នឹកស្ទើដាច់ខ្យល់
ស្លាប់ទៅហើយ ប៉ុន្តែអូនមិនហ៊ានប្រាប់ពូ ព្រោះខ្លាចពូ
មិនព្រមឲ្យអូនទៅជួបម៉ែ អ្ហឹកៗ»
«ហើយមករកដោយមិនប្រាប់បង អូនរកម៉ែឃើញ
ទេ?»
«អត់ទេ អ្ហឹកៗ»
គេស្ងាត់បន្តិច ទើបធ្វើពើជាសួរថារកម៉ែឃើញឫអត់
ទាំងដែលដឹងក្នុងចិត្តច្បាស់ថា ចម្លើយបែបណា។រីឯ
ថេយ៉ុង វិញ ពេលត្រូវប្រុសចាស់សួរចំចំណុចក៏ដាក់
ទឹកមុខចុះ គ្រវីក្បាលបង្ហូរទឹកភ្នែកទាំងតូចចិត្តនឹង
ខ្លួនឯង។

«អូនមិនអាចរកគាត់ឃើញឡើយ ព្រោះគាត់មិនបាន
រស់នៅប្រទេសកូរ៉េនោះទេ»ប្រអប់ដៃក្រាស់ឃ្មឹក
លើកអង្អែលក្បាលក្មេងតិចៗក្នុងន័យលួងលោមឲ្យ
ស្ងប់អារម្មណ៍ មុននឹងដាច់ចិត្តបន្លឺប្រាប់ការពិត ព្រោះគេមិនអាចលាក់បាំងតទៅទៀតបានទេ គេអាណិត ថេយ៍ ណាស់។

«ពូថាម៉េច?»អាល្អិត បើកភ្នែកធំៗសួរបញ្ជាក់ទៅកាន់
គេទាំងមិនជឿត្រចៀកខ្លួនឯង នេះខ្លួនរកម៉ែមិន
ឃើញក៏ព្រោះតែគាត់មិនបាននៅប្រទេសកូរ៉េមែនទេ?
បើមិនរស់នៅប្រទេសកូរ៉េខាងត្បូង តើគាត់ទៅរស់នៅឯណា?ចុះហេតុអ្វីក៏ប្រុសមម្នាក់នេះដឹងរឿងច្បាស់
ម្ល៉េះ?សុំសរសេរដោយចិត្តស្មោះ គេដឹងច្រើនជាងខ្លួន
ដែលជាកូនបង្កើតទៅទៀត។





«ម៉ែមិនបាននៅប្រទេសយើងទៀតទេ គាត់ទៅនៅ
ឆ្ងាយណាស់ អូនមិនអាចរកគាត់ឃើញទេ ប្រសិនបើ
គ្មានជំនួសពីបង»

«អូនមិនយល់ទេ! វិលវល់ខ្លាំងណាស់ ពូជួយនិយាយ
ឲ្យច្បាស់ៗបានទេ?»កែវភ្នែកមុតថ្លាសម្លឹងចាក់ចូល
ជ្រៅប៉ះកែវភ្នែកពណ៌ត្នោតស្រាល ខណៈប្រអប់ដៃ
ស្រឡូនស្រឡៅអង្អែលម្រាមដៃក្រាស់ថ្នមៗ បំណង
ធ្វើឲ្យគេទោទន់ ព្រមប្រាប់រឿងរ៉ាវគ្រប់យ៉ាងមកកាន់
ខ្លួន ហើយវាពិតជាបានផលមែន។

កែវភ្នែក ចន ជុងហ្គុក(ចប់)Where stories live. Discover now