🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៦២

4.8K 245 5
                                    

«ពូ..!»
«ថេយ៍...»

«ពូជាអ្នកបាញ់នាងមែនទេ?ពូសម្លាប់មនុស្សមែនទេ?
អ្ហឹកៗ ឆាប់ឆ្លើយសំណួរអូនភ្លាមមក!!!អ្ហឹកៗ»វត្តមាន
របស់ក្មេងប្រុសម្នាក់នោះ ធ្វើឲ្យអ្នកដែលញញឹមសម
ចិត្តដែលបានសម្លាប់ស្រីបម្រើមុននេះ ក៏ស្រាប់តែ
ហាក់ស្រឡាំងកាំងធ្វើអ្វីមិនត្រូវ បានត្រៀមតែឈរ
ភ្លឹករង់ចាំក្មេងរត់មករកទាំងទ្រហ៊ោយំ។

ថេយ៍ យំស្រែកខ្លាំងៗសួរគេទៅទាំងក្នុងចិត្តបុណ្យ
ស្រន់សុំឲ្យវាត្រឹមតែជាការស្រម៉ៃ ប៉ុន្តែការរពិតនៅតែ
ជាការពិត មិនអាចប្រកែកបានឡើយ។

«មែន!បងសម្លាប់នាង»ដល់ដំណាក់កាលនេះហើយ
គេមិនអាចបដិសេដបានទេ បានត្រឹមតែបិទភ្នែកព្រម
ទទួលនូវអ្វីដែលខ្លួនបានធ្វើ។

«ផាច់..!!!»សំឡេងមាំបន្លឺចប់ ស្របដៃតូចស្រឡូន
ក៏វាត់មួយអស់កម្លាំងលើថ្ពាល់ខាងឆ្វេងរបស់គេតាម
អារម្មណ៍ខកចិត្ត ហួសចិត្ត និង ឈឺចិត្តក្នុងពេលតែ
មួយ ហើយក៏វាត់ថែមមួយកំផ្លៀងទៀតនៅពេល
ដែលគេងើបមុខឡើង។

«ផាច់...!!!»ប្រអប់ដៃមាំលើកឡើងសន្សឹមប៉ះមុខ
ខ្លួនឯងដែលចាប់ផ្ដើមមានអារម្មណ៍ថាក្ដៅស្ពឹក ខុស
ពីធម្មតា បន្តិចក្រោយមកក៏ដកដៃចេញពីមុខហើយ
លូករកក្រសោបដៃតូចស្ដើង តែត្រូវម្ចាស់ដៃគ្រលាស់
ចេញមិនឲ្យប៉ះ រួចក៏រត់ឡើងទៅខាងលើទាំងទឹកភ្នែក
ហូរសស្រាក់សស្រាំ។





«ថេយ៍ ស្ដាប់បងសិន...ថេយ៍ៗ កុំបែបនេះបានទេ?»
ស្របសម្ដី ជើងមាំទាំងគូក៏រត់ឡើងទៅខាងលើដើម្បី
សុំធ្វើការបកស្រាយឲ្យអ្នកម្ខាងទៀតបានយល់ តែក៏
មិនអាចរត់ទាន់ក្មេងជើងខ្លីៗបានឡើយ។

តុក!តុក!

«ថេយ៍...សុំអង្វរបើកទ្វារឲ្យបងបន្តិចមកអូនសម្លាញ់
បងសុំពេលអូនត្រឹមតែប្រាំនាទីប៉ុណ្ណោះ សម្រាប់បកស្រាយរឿងគ្រប់យ៉ាង»គេនៅតែឈរគោះទ្វារហៅ
ថេយ៉ុង ឲ្យបើកទ្វាររហូត ទាំងក្នុងទ្រូងអន្ទះសារចង់
តែទម្លុះទ្វារសម្រុកចូលភ្លាមៗ តែគេមិនអាចធ្វើបែប
នេះបានឡើយ បើមិនសម្រួលតាមសន្តិវិធី ថេយ៍
អាចនឹងកាន់តែខឹងលើសដើមក៏ថាបាន។

កែវភ្នែក ចន ជុងហ្គុក(ចប់)Where stories live. Discover now