🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី២៤

4K 263 0
                                    





គេខឹង គេស្អប់ខ្លាំងណាស់ ស្អប់ដែលតែងតែធ្វើឲ្យគេ
ចុះចាញ់ក្រោមទឹកភ្នែកចេញពីប្រឡង់ភ្នែកមួយគូ
នោះ រឹតតែស្អប់ ស្អប់ខ្លាំងព្រោះតែស្រឡាញ់ជ្រុលពេក
ទើបគេក្លាយជាមនុស្សគ្មានហេតុផលបែបនេះ។

«អ្ហឹកៗ»ដៃតូចៗលើកខ្ទប់មាត់យំដង្ហក់ ព្រោះតែប្រឹង
ទប់ខ្លាំងពេក ស្របអារម្មណ៍រំជើបរំជួលលាយអារម្មណ៍ឈឺចាប់ប្រាប់មិនត្រូវបុកកម្សួលឡើងមក។ គេថាស្អប់ព្រោះតែបារម្ភ ស្អប់ព្រោះពូកែយំ ស្អប់ព្រោះពូកែលាក់បាំង ចុះបើដឹងហើយខំប្រឹងធ្វើឲ្យយំធ្វើអី?ម៉េចមិនយល់ពីគ្នាខ្លះផង?ពេលជាក៏ល្អ ពេលខឹងក៏កាចក៏កម្រោលចូលលែងខ្វល់ពីអ្វីទាំងអស់ នេះឫដែលគេហៅថាស្អប់ព្រោះស្រឡាញ់?

«មានរឿងអ្វីក៏និយាយមកមិនបាច់លាក់បាំងទេ បង
ចាំស្ដាប់»ជុងហ្គុក ឈរសម្រួលអារម្មណ៍ងើយក្បាល
សម្លឹងមើលពិដានដើម្បីឃាត់ទឹកភ្នែកកុំឲ្យហូរ ទើប
សួរទៅអ្នកម្ខាងទៀតជាលើកទី៣។

«គ្មានទេ»ថេយ៉ុង គ្រវីក្បាលតតាត់ពោលឡើងច្បាស់
ៗថាគ្មានអ្វីដែលខ្លួនលាក់បាំងគេទេ ខណៈជើងខ្លីៗ
បោះជំហានទៅរកគ្រែ។

«ទៅណា?»
«គេង»ប្រអប់ដៃក្រាស់ស្រវាចាប់កដៃស្ដើងយ៉ាងលឿន ពេលឃើញបម្រុងដើរចេញទៅណាមិនដឹង ហើយក៏អត់មិនបាននឹងសួរ ហើយក៏ទទួលបានចម្លើយមួយម៉ាត់យ៉ាងខ្លីចេញពីបបូរមាត់ក្រៀមស្វិត។

«កុំអាលទៅ»ជុងហ្គុក ឃាត់ដំណើរក្មេង ព្រោះតែមានចម្ងល់ចង់សួរពីប្រយោគដែលនិយាយប៉ុន្មាន
នាទីមុននោះថាពិតឫអត់។

«.....?»ថេយ៉ុង មិនមាត់តែក៏ព្រមនៅស្ងៀមរង់ចាំមើលថាគេនឹងធ្វើអ្វីបន្តទៀត ហេតុអ្វីចាំបាច់ឃាត់ខ្លួន?ក្រែងស្អប់ មិនចង់ឲ្យនៅក្បែរណាស់មិនអ៊ីចឹង?

«មុននេះអូ-ឯង...និយាយពិតទេ?»សម្ដីរដាក់រដុប
បន្លឺឡើងយ៉ាងលំបាក ព្រោះតែម្ចាស់វាពុំសូវមាន
ភាពក្លាហានក្នុងការសួរ ខ្លាចពេលដែលសួរហើយ
ចម្លើយដែលទទួលបានខុសពីអ្វីដែលខ្លួនត្រូវការ។





«និយាយស្អី?»
«ឯងស្រឡាញ់ខ្ញុំពិតទេ?»

«ហឹុស!រឿងនោះហ្អ៎៎េស?ខ្ញុំចេះតែនិយាយចោលទេ លោកមិនបាច់បារម្ភថាមនុស្សឥតកេរិ៍ខ្មាសដូចជាខ្ញុំទៅស្រឡាញ់លោកនោះទេ ចន ជុងហ្គុក»

កែវភ្នែក ចន ជុងហ្គុក(ចប់)Kde žijí příběhy. Začni objevovat