🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៧

5K 316 3
                                    


«ម៉េចបានយំ?»
«អឹ្ហក...គឺ...គឺ..»
«គឺស្អី?»
«គឺខ្លាចលោកវ៉ៃ អ្ហឹកៗ»

«បើខ្លាច ខំលួចធ្វើអី?»ពេលគេតាមទាន់ជាន់កែង ក៏
ទឹកភ្នែកល្ហេមល្ហាមខ្លាចគេវ៉ៃ ចុះបើខ្លាចប្រឹងលួងធ្វើ
អី?មាត់មាន ម៉េចមិនសុំ?

«មកពីឃ្លានពេក អ្ហឹក»មនុស្សម្នាក់ៗគ្មានអ្នកណាចង់ក្លាយខ្លួនជាចោរទេ តែមកពីគ្មានជម្រើស ព្រោះតែ
តម្រូវការនៃសេចក្ដីស្រេកឃ្លាន ទើបហ៊ានប្រថុយ
ប្រថានលួចរបស់គេញាុំ ដើម្បីចម្អែតក្រពះមួយគ្រា
សិន ដូច ថេយ៉ុង ពេលនេះអ៊ីចឹង។








«មាត់មានម្ដេចមិនសុំ?»គេមិនមែនគំរិះ ដល់ថ្នាក់ខឹង
រឿងបាយពីរប្រអប់ទេ តែគេខឹងៗនឹងក្មេងខូច យក
របស់គេញាុំ មិនចេះសុំ បើមិនកាច់ធ្មុងពីឥឡូវទេ ខ្លាចថាកាន់តែធំនឹងពិបាកប្រដៅ។

«ឃើញលោករវល់ មិនហ៊ានរំខាន ទើប..ទើបលួចយកតែម្ដងទៅ តាមពិតខ្ញុំគ្មានបំណងលួចបាយលោកទេ គ្រាន់តែខ្ចីមកញាំុសិនប៉ុណ្ណោះ កុំកាត់លុយ
ខ្ញុំអីណា៎៎»ថេយ៉ុង ធ្វើមាត់ស្រួចៗយកចិត្តគេ ខ្លាចថាគេខឹង ហើយកាត់លុយថ្លៃដេកនិងថ្លៃបាយអស់ បើ
បែបនោះមែន ឈឺចិត្តស្លាប់ហើយ។

«មិនកាត់ទេ តែលែងឲ្យ»ថាចប់ ជុងហ្គុក ក៏ដើរទៅ
អង្គុយលើកៅអីធ្វើការវិញ ស្របទឹកមុខមាំមិនប្ដូរ
ឃើញហើយអត់នឹងញញើតមិនបានពិតមែន។

ថេយ៉ុង បើកភ្នែកធំៗ ភ័យស្លន់ស្លោដូចមាន់រកពង
ពេលឭ ជុងហ្គុក ប្រាប់ថាលែងឲ្យលុយ ខណៈនោះ
ក៏ងើបពីឥដ្ឋការ៉ូ រត់ទៅអង្គុយលើភ្លៅមាំភ្លែត។










«លោកកុំខឹងអីណា៎៎! ថ្ងៃក្រោយលែងលួចរបស់លោក
ញាំុទៀតហើយ លើកលែងទោសឲ្យខ្ញុំម្ដងទៅណា៎៎ ណា៎៎ៗ»កំលោះតូច លោតចុះពីភ្លៅមាំ ហើយឡើងអង្គុយច្រកគាវទល់មុខជាមួយគេម្ដង មាត់តូចច្រមិចនៅជាប់គ្រាប់បាយនៅគែមមាត់ សសៀៗជញ្ជក់កគេតិចៗ។

«ងើបចេញ!ស្អុយខ្លួនណាស់»ជុងហ្គុក ធ្វើជាខ្ទប់
ច្រមុះរបៀបខ្ពើមរអើមអ្នកអង្គុយលើភ្លៅខ្លួន ទាំងដែលការពិតកំពុងតែលួចរំភើបចង់គាំងបេះដូង។

កែវភ្នែក ចន ជុងហ្គុក(ចប់)Where stories live. Discover now