🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៥៧+៥៨

5K 269 7
                                    

«ថេយ៍...»សំឡេងគ្រលរមាំបន្លឺឡើងស្រាលៗឭល្មម
ស្ដាប់តែឯង ពោលឡើងហៅឈ្មោះក្មេងម្នាក់នោះជាប់
មាត់ ដោយសង្ឃឹមក្នុងចិត្តថាពេលខ្លួនវិលមករកនៅ
ក្នុងផ្ទះតូចនេះវិញ ប្រាកដជាបានឃើញ ព្រោះ ថេយ៍
គ្មានលុយ គ្មានបងប្អូនសាច់ញាត្តិណាដែលត្រូវធ្វើជាទីពឹងនោះទេ បើអត់ពីម្ដាយទៅ។

«ថេយ៍ហ៎៎ាៗ»ជំហានវែងៗបោះពួយចូលក្នុងកូនបន្ទប់
តូចដែលគេបានមកជូតសម្អាតកាលពីយប់ និង បាន
គេងនៅក្នុងនេះរហូតដល់ម៉ោងបួនទៀបភ្លឺទើបងើប
ជិះឡានដើររកម្ចាស់បេះដូងនៅតាមជិតៗនោះ តែរក
យ៉ាងណាក៏រកមិនឃើញ ទើបសម្រេចចិត្តត្រឡប់មក
ផ្ទះតូចម្ដងទៀត តែគេមិនដឹងឡើយថាមនុស្សដែល
គេចង់រកស្ទើតែស្លរឈាមស្លាប់ បានចេញផុតមុនគេមកដល់តែប៉ុន្មាននាទីប៉ុណ្ណោះ។

ក្រាកកក....

«ថេយ៍ អូនកុំពួនបងណា៎៎»ចូលមកដល់ក្នុងបន្ទប់ភ្លាមគេក៏កើតចិត្តត្រេកអរជាពន់ពេកភ្លែត ក្រោយក្រឡេក
ឃើញបាយឆាម្រះពៅដែលគេខំធ្វើឲ្យតាំងពីភូមិគ្រឹះ
យកមកទុកនៅលើតុ ស្រាប់តែអស់គ្មានសល់ សល់
ត្រឹមតែសំបកប្រអប់ នេះបញ្ជាក់យ៉ាងច្បាស់ថា ក្មេង
របស់គេប្រាកដជាពួននៅក្នុងបន្ទប់នេះ គ្រាន់តែនៅខឹងដែលគេដេញចេញពីភូមិគ្រឹះ ទើបមិនព្រមចេញមកជួប។





«ឆាប់ចេញមកភ្លាម ថេយ៍!!ចាំមើលតែបងរកឃើញ
បងវ៉ៃហើយណា៎៎»គេនៅតែមិនអស់ចិត្ត ហើយក៏ធ្វើ
ជានិយាយគំរាមថាវ៉ៃ ទាំងដែលការពិតកំពុងតែបុក
ពោះផឹបៗ ព្រោះតែដឹងច្បាស់ថាខ្លួនកំពុងនិយាយ
តែឯង ក្នុងបន្ទប់នេះគ្មានអ្នកណាផ្សេងទៀត ក្រៅពី
ចន ជុងហ្គុក ឡើយ ព្រោះម្នាក់ទៀត ចេញទៅបាត់
ហើយ។

«អូននៅឯណា ថេយ៍ ?ឆាប់ចេញមករកបងវិញណា៎៎
បាត់អូនមួយយប់ បងស្ទើតែឆ្កួតទៅហើយ»សំឡេង
មាំពោរពេញដោយថាមពល ប្រែជាល្វើយ ស្រាលដូច
ខ្យល់ ស្ដាប់សឹងតែមិនបាន បើពិនិត្យមើលអាការៈ
អ្នកនិយាយធ្ងន់ធ្ងរជាសំឡេងមួយពាន់ដងឯណោះ។

ត្រឡប់ទៅភូមិគ្រឹះត្រកូលចន កាលពីយប់មិញ៖

«ហេតុអ្វីនៅតែមិនព្រមចូលមកខាងក្នុងទៀត?»កាយ
សង្ហារដើរទៅមកៗពេញក្នុងបន្ទប់ ទាំងខួរក្បាលនៅ
ខាងក្រៅដើរហាលភ្លៀងជាមួយមនុស្សម្នាក់ដែលគេ
ដេញចេញយ៉ាងឈាមត្រជាក់។គ្រប់វិនាទីនៃដង្ហើម
ចេញចូល គេបារម្ភ គេនឹក គេគិត ស្ទើតែស្ទះខ្យល់ស្លាប់ទៅហើយ ពេលបិទភ្លើងអំពូលដែលបំភ្លឺខាងមុខភូមិគ្រឹះ ក្មេងរបស់គេនៅតែមិនព្រមចូលមកខាងក្នុងទៀត នេះប្រហែលជាគេត្រូវទៅចាប់លើកមកវិញដោយខ្លួនឯងហើយទើបបាន។





កែវភ្នែក ចន ជុងហ្គុក(ចប់)Where stories live. Discover now