🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៥

5.1K 305 1
                                    

«នេះបាយឆារបស់លោក ខ្ញុំទុកនៅលើតុនេះណ៎៎ា»
រាងតូច ដើរសសៀៗដាក់ប្រអប់បាយលើតុក្រោយ
ខ្នងគេ រួចឈានជើងថយក្រោយពីរជំហាន ឈរយ៉ាង
ស្ងៀមស្ងាត់ ឆ្កឹះក្រចកដៃលេង រង់ចាំការឆ្លើយតបពី
គេបន្តទៀត។

«ហឹុម»គេគ្រាន់តែគ្រហឹមក្នុងដើមក បញ្ជាក់ថាទទួលដឹង តែមិនបែរមកនិយាយគ្នាឫគិតគូរលុយ
កាក់ឲ្យអ្នកលក់សោះ ធ្វើឲ្យអ្នកដែលចាំយកលុយ ដាច់ចិត្តឈានជើងទៅមុខក្បែរកៅអីគេអង្គុយ ហើយ
យកចុងចង្អុលដៃកេះខ្នងគេតិចៗ មុននឹងហៅ៖

«លោក!លោក!»
«ស្អីទៀតហើយ?»
«សុំលុយ...»










មាត់បង្ហើរឡើងនិយាយសុំលុយថ្លៃបាយពីគេ តែមុខ
បែរជាឱនចុះមើលម្រាមជើងខ្លួនឯង ខណៈដែលដឹង
ថាគេកំពុងតែបែរមកហើយនិយាយពាក្យមួយម៉ាត់
យ៉ាងខ្លី ដែលមានឥទ្ធិពលខ្លាំងក្លា រហូតធ្វើឲ្យមនុស្ស
ពូកែភ័យខ្លាច ដូចជា ថេយ៉ុង ហ៊ានងើបមុខសម្លក់គេ
ទាំងគ្រឺតក្នាញ់៖

«គ្មានលុយទេ»គេឆ្លើយហីៗ ស្របជើងទាំង
សងខាងលើកគងលើតុធ្វើការយ៉ាងក្អេងក្អាង ដៃទាំងសងខាងស៊កខ្វែងចូលគ្នាត្រឹមដើមទ្រូង ចំណែកមាត់វិញបៀមជញ្ជក់ស្ករគ្រាប់ឭសូរជីបជុប ឫកពាគេពេលនេះ មិនខុសពីពួកក្មេងពាលញៀនថ្នាំតាមចិញ្ចើមផ្លូវទេ។

«លោក?ត្រូវហើយគឺលោក! លោក ជុងហ្គុក»ថេយ៉ុង
ឧទានឡើងទាំងបើកភ្នែកធំៗភ្ញាក់ផ្អើលនឹងវត្តមានមនុស្សប្រុសម្នាក់ដែលកម្ម៉ង់បាយឆាម្រះព្រៅគេហើយ ស្រែកកោកៗថាគ្មានលុយឲ្យទាំងហួសចិត្ត
ហើយក៏រំភើបចិត្តលាយឡំគ្នា ព្រោះតែបានជួបមុខគេ
ម្ដងទៀតបន្ទាប់ពីខានឃើញមុខគ្នាអស់រយៈពេល
៣ខែ។










«ហៅនុះហៅ!ហៅមិនចេះហត់»មិនដឹងជាហៅរកដោះមឹមអីទេ បានជាមួយភ្លែតហៅចង់មួយរយដង
រកតែតាំងសមាធិធ្វើការមិនបាន។

«ខ្ញុំក៏មិនចង់ហៅលោកដែរ តែ...តែមកពីវាគ្មានជម្រើស»មុននេះខ្លាចគេឡើងញ័រខ្លួន តែកុំុមើលសម្ដី
ពេលនេះគ្មានអារម្មណ៍ថាខ្លាចរអា ជុងហ្គុក សូម្បីតែ
បន្ដិច។

«អ៊ីចឹង?»គេធ្វើជាញាក់ស្មាបែបឌឺដងផ្ចាញ់ផ្ចាល់ សែនសប្បាយចិត្តពេលញ៉ោះអ្នកខ្លះ ឲ្យខឹង
បែកផ្សែងបានសម្រេច។

កែវភ្នែក ចន ជុងហ្គុក(ចប់)Where stories live. Discover now