🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី២៨

3.9K 251 0
                                    


«ពូ...»សំឡេងខ្សាវៗបន្លឺឡើងតិចៗ ស្រាលៗ ស្ដាប់មិនចង់បាន ដាស់អារម្មណ៍ម្ចាស់ឈ្មោះ ឲ្យប្រញាប់ទម្លាក់ឯកសារចុះ ចាប់ទាញអាវទម្លាក់ចុះក្រោមយ៉ាងលឿន បន្ទាប់ពីភ្លេចខ្លួនឲ្យ ថេយ៉ុង ឃើញសាក់ តែសំណាងល្អហើយដែលឃើញតែមួយជំហៀងដែលសាក់រូបឆ្កែចចក។

«ខ្នងពូមានសាក់ច្រើនណាស់»នាយតូចក្រោកឈរគ្រវីក្បាលទាំងមិនចង់ជឿលើភ្នែកខ្លួនឯងថាខ្នងបុរស
ដែលផ្អែមល្ហែម មានសន្ដានចិត្តល្អគួរឲ្យគោរព មាន
ស្នាមសាក់ពាសពេញផ្ទៃខ្នងទាំងអស់ គ្រាន់តែមើលមិនសូវច្បាស់ថាមានសាក់រូបស្អីខ្លះប៉ុណ្ណោះ អ្វីដែលឃើញច្បាស់គឺរូបឆ្កែចចក។

«អូនខ្លាច?»ជុងហ្គុក ព្យាយាមរំងាប់អារម្មណ៍ឲ្យបាន
នឹងនរ ធ្វើហាក់ដូចជាមិនបានភ្ញាក់ផ្អើលពេលបណ្ដូលចិត្តឃើញស្នាមសាក់ ទាំងដែលការពិត
នៅភ័យបុកពោះមិនទាន់បាត់ទេ ខ្លាចថាបានឃើញរូបខ្លួនឯងកាលពីអាយុ១៣ឆ្នាំ និងរូបថ្មីដែលទើបតែសាក់បន្ទាប់ពី ថេយ៉ុង ពេញ១៨ឆ្នាំ។

«អត់ទេ»មាត់ប្រកែកថាមិនបានខ្លាច ប៉ុន្តែកាយវិការ
បញ្ជាក់យ៉ាងច្បាស់ណាស់ថាខ្លាច! បើមិនខ្លាចមិនមែនដើរថយក្រោយមិនឲ្យគេចូលជិតនោះទេ។

«មកជិតបង»គេប្រាប់ឲ្យ ថេយ៉ុង មកជិតស្របជើង
ឈានដើរទៅរកសាឡុងហើយអង្គុយនៅលើនោះ ទើបបក់ដៃហៅកូនឆ្កែឲ្យមកក្បែរសារជាថ្មី ប៉ុន្តែទទួល
បានការបដិសេធយ៉ាងលឿន។

«អត់ទេ!»ថេយ៉ុង នៅតែគ្រវីក្បាលមិនព្រមទៅជិតនាយ ព្រោះតែខួរក្បាលនៅតែដិតដាមឃើញស្នាម
សាក់ពាសពេញខ្នងក្រាស់រហូត ហើយក៏អត់នឹងគិត
មិនបានថាគេជាអ្នកលេង។





«ថេយ៍»
«អូ...អូន...»
«មិនមកក៏ហីទៅ បងមិនបង្ខំទេ ព្រោះបងដឹងថាអូន
កំពុងតែខ្លាចរបស់នៅលើខ្នងបង»
«អត់ទេ!អូនមិនបានខ្លាច អូនគ្រាន់តែ...»ជំហាន
តូចៗបោះយឺតៗទៅរកអ្នកដែលអង្គុយលើសាឡុងរង់ចាំ ទាំងមុខស្រពាប់ស្រពោន ខណៈខួរក្បាលចេះតែគិត ចេះតែខ្លាចថាគេជាម៉ាហ្វៀហើយនឹងយកខ្លួនទៅធ្វើទារុណកម្ម ឫបាញ់សម្លាប់ចោលប្រសិនបើធ្វើអ្វីមួយខុសដូចនៅក្នុងប្រលោមលោក ស្របការពិត
ខុសពីអ្វីដែលខ្លួនគិតទាំងស្រុង គេទាំងស្រឡាញ់
ទាំងថ្នាក់ថ្នមយកចិត្ត ហ៊ានចំណាយលុយរាប់លាន
មកលើខ្លួន ម៉េចនឹងអាចមានថ្ងៃនោះទៅ។

កែវភ្នែក ចន ជុងហ្គុក(ចប់)Where stories live. Discover now