🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៥០

3.8K 216 12
                                    

សំឡេងស្រទន់ពីរោះផ្អែមបន្លឺឡើងស្រាលៗដាក់ត្រ
ចៀកអ្នកគេងមមើមមាយមិននឹកខ្យល់អី ខុសពីសម្ដី
ត្រជាក់រឹងកំព្រឹសដូចថ្មកាលពីព្រឹក ស្របផ្ទៃមុខសង្ហារ
លោខិតជិតមុខតូចច្រមិចម្ដងបន្តិចៗរហូតដល់៖

«សឺត...»បបូតមាត់ក្រាស់សិចសីុទម្លាក់លើបបូរមាត់
ស្ដើងទន់ល្មើយៗថើរៗ រួចក្រេបជញ្ជក់តិចៗដោយ
សេចក្ដីនឹករលឹក។ ប្រមាណជាប្រាំនាទីក្រោយទើប
ដកបបូរមាត់ចេញមកវិញសន្សឹមៗ ហើយក៏ទម្រេត
ខ្លួនគេងក្បែរទាំងមិនដោះសម្លៀកបំពាក់ធ្វើការចេញ
នោះទេ។

«បើអូនមិនក្បត់បង ប្រហែលជាពេលនេះពួកយើង
ទាំងពីរ...»ដល់ត្រឹមនេះគេក៏ទាញរាងកាយតូចល្អិត
មកក្រសោបជាប់ដើមទ្រូងមាំ ប្រើបាតដៃក្រាស់លូក
អង្អែលសរសៃសក់ទន់ល្វើយពីខាងក្រោយតិចៗ ទើប
បន្លឺបន្ត៖

«មិនឈានដល់កំណាក់កាលមើលមុខគ្នាលែងចំបែប
នេះទេ!»បើមិនក្បត់គេហើយលួចទាក់ទងជាមួយ
ក្មេងប្រុសសិស្សសាលានោះទេ ម្ល៉េះពេលនេះគេស្រឡាញ់រហូតលេបចូលក្នុងពោះបាត់ទៅហើយ។

ប៉ុន្តែគួរឲ្យស្ដាយដែលក្មេងម្នាក់នេះធ្វើឲ្យចិត្តស្អប់របស់គេលេចចេញឡើងដោយខ្លួនឯង ទាំងដែលគេ
ខំខាំមាត់សង្កត់ចិត្តមិនឲ្យសេចក្ដីស្អប់មកលុបបំបាត់
សេចក្ដីស្រឡាញ់ដែលមានចំពោះគ្នានឹងគ្នា តែទោះបី
ជាយ៉ាងណាក៏ទប់មិនឈ្នះ ពេលនេះគេស្អប់ក្មេងកំ
ពុងតែឱបជាប់ទ្រូងហើយ ថែមទាំងខ្ពើមរអើមរាង
កាយដែលធ្លាប់តែត្រកងបីទៀតផង ប៉ុន្តែមិនថាស្អប់
ហើយខ្ពើមយ៉ាងណាក៏គេមិនអាចទប់ចិត្តមិនឲ្យស្រ
ឡាញ់ មិនឲ្យខ្វាយខ្វល់ មិនចង់ប៉ះ មិនចង់ក្បែរបាន
ឡើយ ដូចជាពេលនេះអ៊ីចឹង គេហាមខ្លួនឯងណាស់
តែហាមមិនបាន នៅតែរឹងចចេសឱបក្មេងផិតក្បត់នេះជាប់ដើមទ្រូងដដែល។








«ពូ...អ្ហឹកៗ ពូជួយអូនផង!! អឹ្ហក គេធ្វើបាបអូន...»
ស្មារតីដែលអណ្ដែតអណ្ដូងលើផ្ទៃវេហាក៏ស្រាប់តែរត់
ចូលក្នុងប្រព័ន្ធប្រសាទវិញភ្លាមៗ បន្ទាប់ពីឭសំឡេង
ក្មេងយំយ៉ាងគួរឲ្យអាសូរ។

«ថេយ៍...ៗ»កាយមាំក្រោកក្រេស ខិតខ្លួនទៅផ្អែកនឹង
ក្បាលគ្រែហើយក៏ទាញអ្នកដែលយំរង៉ូវៗ បែកញើស
ជោកសស្រាក់ពាសពេញផ្ទៃមុខរហូតហូរធ្លាក់ដល់
ដើមទ្រូង មកឱបលួងលោមដោយមិនភ្លេចដាស់ឲ្យ
ភ្ញាក់ ប៉ុន្តែទោះបីជាអង្រួនរហូតដល់ជ្រុះក្បាលចេញ
ពី.កទៀត ក៏គ្មានបានការអ្វីដែរ។



កែវភ្នែក ចន ជុងហ្គុក(ចប់)Where stories live. Discover now