🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី១៥

4.7K 272 0
                                    


«អង្គុយធ្វើអី?»
«អង្គុយញ៉ែគ្នាទេដឹង»
«ឆ្កួត...!»
«ឆ្កួតមិនដល់ឯងទេ»គេទទួលស្គាល់ថាគេឆ្កួត គឺឆ្គួតព្រោះតែអ្នកខ្លះហ្នឹងហើយ តែយ៉ាងណាក៏គេមិនមែនឆ្កួតតលក្ខណៈខ្នាតធំហៅលែងឭ កែលែងឡើង ដូចអ្នកថាឲ្យគេនោះទេ។

«ហឹុស!»ថេយ៉ុង ស្ងាត់មាត់ដូចគេចុក ពេលត្រូវប្រុស
ថ្លើមខ្មៅចាក់ចំចំណុចរើបម្រះមិនរួច ទើបខាំមាត់សម្លក់មុខគេបន្ដិច មុននឹងដើរទៅអង្គុយលើដើមភ្លៅក្រាស់ សាច់ដុំធំហើយណែនក្ដុំរបស់ ជុងហ្គុក ព្រមទាំងបញ្ចេញសំឡេងជ្រេញឫកដាក់គេ រួចបែរមុខទៅមើលទេសភាពខាងក្រៅភូមិគ្រឹះធ្វើមិនដឹង។

«សាច់បង្កងថ្ងៃនេះផ្អែមឆ្ងាញ់ជាប់មាត់បំផុតហើយ»
ដៃក្រាស់រុំព័ទ្ធដោយសសៃរវាម លូកឱបក្រសោបខ្លួន
តូចមកកៀកនឹងចង្កេះ ទើបប្រើដៃម្ខាងទៀតចាប់
សាច់បង្កងដែលទើបបកសំបកហើយ យកមកដាក់ចូលក្នុងមាត់ ទំពារបន្ដិច រួចបន្លឺឡើងយ៉ាងភ្ញាក់ផ្អើលអំពីរសជាតិដ៏សែនឆ្អាញ់របស់សាច់បង្កងយក្សឲ្យអ្នកអង្គុយលើភ្លៅបានឭ ហើយក៏ធ្វើមុខស្អុយមិនព្រមមាត់.កដដែល។

«ឆ្អឹងជំនីរសាច់ជ្រូកបំពង់នេះស្រួយល្អខ្លាំងណាស់»
គេប្រើចង្កឹះចាប់ឆ្អឹងជំនីរសាច់ជ្រូកបំពង់ យកមក
ដាក់ជិតច្រមុះពូកែស្រង់ក្លិនរបស់រាងល្អិត រួចលើក
ហួសដាក់ចូលក្នុងមាត់ដែលហារចាំជាស្រេច។

«ក្អឹក!ក្អឹក!»សំឡេងលេបទឹកមាត់របស់កូនឆ្កែ ធ្វើឲ្យ
អ្នកដែលមានបំណងធ្វើបាប ញោចស្នាមញញឹមខិល
ចេញមក ហើយក៏ធ្វើជាសួរ៖





«សំឡេងអីហ្នឹង?ដូចជាឭចេញពីត្រង់នេះ សឺត»ជុង
ហ្គុក ឱនមុខសង្ហារខាបព្រលឹងសម្លឹងមើលមុខងាប់
របស់ ថេយ៉ុង រួចហួសទៅស្ដាប់សំឡេងដែលឭមុន
នេះត្រង់បំពង់កសខ្ចី ហើយក៏ថើបមួយខ្សឺត។

«តាមពិតចេញពីត្រង់នេះសោះ»គេដកច្រមុះចេញពីបំពង់ក រាងល្អិត ខណះមាត់បន្លឺប្រយោគដៀមដាមទៅអ្នកក្បែរៗនោះឲ្យស្ពឹកមុខដោយសារមាត់គ្មាន
គម្របរបស់គេ។

«លែងទៅ»ពាក្យចាស់លោកពោលថា ការអត់
ធ្មត់តែងតែមានព្រំដែន ដូច ថេយ៉ុង ពេលនេះអ៊ីចឹង
ក្រោយពេលទ្រាំជាមួយការធ្វើបាបផ្លូវចិត្តតាមរយៈ
ការញាុំរបស់ឆ្ងាញ់ៗឲ្យខ្លួនលេបទឹកមាត់តាមមិនបាន ក៏ប្រើម្រាមដៃតូចៗបេះដៃមឹកចេញពីចង្កេះអង្ក្រង តែបេះយ៉ាងណាក៏បេះមិនចេញ កាន់តែបេះគេកាន់តែ
បន្តឹងដៃរឹតចង្កេះកាន់តែខ្លាំង។

កែវភ្នែក ចន ជុងហ្គុក(ចប់)Unde poveștirile trăiesc. Descoperă acum