🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៦៦

5.2K 220 8
                                    





១ខែក្រោយមក

ពេលព្រឹកព្រលឹមស្រាងៗ ព្រះអាទិត្យរះពីទិសខាង
កើតបានជះពន្លឺមកកាន់ភពផែនដី ដែលបានបង្ហាញ
ឲ្យឃើញក្មេងប្រុសតូចច្រឡឹងម្នាក់ កំពុងតែចំកោង
ខ្នង ឱនជីកដី សម្រាប់ដាំផ្កានៅខាងត្បូងបរិវេណភូមិ
គ្រឹះ ទាំងដែលកាលពីមុនលួចមកដាំផ្កានៅខាងមុខ
ភូមិគ្រឹះម្ដងដែរ ហើយក៏ត្រូវ ជុងហ្គុក ស្ដីឲ្យឡើងក្ដៅ
ស្លឹកត្រចៀកងំ ប៉ុណ្ណឹងហើយនៅតែមិនរាងទៀត ឆ្លៀតមកលួចដាំផ្កាពេលគេគេងលក់។

«ត្រង់នេះដាំផ្កាកុលាបចម្រុះពណ៌ ហើយខាងនោះ
ដាំផ្កា-»ក្រោយពីកាប់ដីរួច រាងល្អិត ក៏ឈរក្រព័ទ្ធដៃ
ឱបជាប់ទ្រូង រកនឹកថាគួរដាំផ្កាអ្វីល្អ ខណៈនោះមិន
ទាន់នឹងនិយាយចប់ផង ក៏ត្រូវស្រីបម្រើរត់យ៉ាងត្រ
ហេបត្រហប់ដើម្បីប្រាប់ដំណឹងអាក្រក់។

«អ្នកប្រុសតូចៗ...គឺ អ្នកប្រុស..អ្នកប្រុស...»ព្រោះតែ
រត់ហត់ពេក ហាមាត់បរិយាយលែងរួច ក៏ដាក់គូទ
អង្គុយចុះលើស្មៅ លើកដៃស្បិតដើមទ្រូង ព្រោះខ្លាច
ថានឹងត្រូវស្ទះខ្យល់ស្លាប់។

«ពូ កើតអីមែនទេ?បងឆាប់និយាយមក!»កំពុងតែហត់ស្រាប់ផង បែរមកត្រូវអ្នកប្រុសតូចចាប់ជម្រិតសួរ
ទាំងតក់ក្រហល់ថែមទៀត គ្មានជម្រើសនាងក៏ក្រោក


ក្រោកឈរ ដាក់ដៃទ្រានក្បាលជង្គង់ខ្លួនឯង ទើប
លើកម្រាមដៃចង្អុលៗទៅកាន់បុរសមាឌមាំម្នាក់ ដែល
កំពុងតែដើរកាន់រំពាត់សម្ដៅមកកាន់ពួកគេ ទាំងខាំ
ធ្មេញគ្រឺតក្រតៗហាក់ដូចចង់សីុសាច់អ្នកដែលឈរ
ធ្វើភ្នែកឡេមឡាម រកផ្លូវរត់ តែរកមិនឃើញ ព្រោះរត់
ទៅណាក៏រត់មិនរួច ទើបសុខចិត្តឈរញ័រជើង ស្រាក់
ដៃចូលគ្នាទាំងបែកញើសជោកថ្ងាស។

«ហេតុអ្វីក៏បងមិនរត់មកប្រាប់ខ្ញុំឲ្យលឿនជាងនេះ?»
ជើងតូចស្រឡូនរុលសន្សឹមៗទៅកេះស្មងជើងស្រី
បម្រើ ទាំងខាំមាត់រាងក្ដៅក្រហាយតិចតួចដែរ ព្រោះ
តែនាងមកផ្ដល់ដំណឹងយឺតពេលពេក។មុននឹងលួច
មកដាំផ្កាបានផ្ដាំប្រាប់នាងរួចជាស្រេចហើយ ថាពេល
ដែល ជុងហ្គុក ភ្ញាក់ពីគេង នាងត្រូវតែប្រញាប់រត់មក
ប្រាប់ខ្លួន ដើម្បីកុំឲ្យគេមកទាន់ថាលួចដាំផ្កាទៀត តែ
ចុងក្រោយនៅតែគេចមិនផុតពីក្រញាំុដៃគ្រុឌដដែល។

កែវភ្នែក ចន ជុងហ្គុក(ចប់)Where stories live. Discover now