🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៥៦

4.4K 223 11
                                    





«អ្ហឹកៗ»ចុះកាំជណ្ដើរបណ្ដើរ យំបណ្ដើរ យំព្រោះនៅ
ស្រឡាញ់ យំព្រោះនៅអាឡោះអាល័យអ្នកដេញ យំ
ព្រោះមិនដឹងថាថ្ងៃមុននឹងរស់យ៉ាងណាបន្ត បើសូម្បី
តែលុយក៏គ្មាននៅក្នុងខ្លួន គ្មានផ្ទះសម្រាប់នៅ គ្មានកន្លែងដែលត្រូវទៅ គ្មានម្ដាយឪពុកជាទីពឹង គ្មាន
គោលដៅជីវិតដែលត្រូវដើរបន្តឲ្យដល់ ព្រោះរឿងធ្លាក់
ដល់ដំណាក់កាលនេះហើយតើមានសាលាឯណាគេ
ឲ្យរៀនបន្តទៀត?ទោះបីជាបាន តើមាន អាណាព្យា
បាលមកពីណា? មានអ្នកណាផ្គត់ផ្គង់ទំនុកបម្រុង?
បានអ្នកណាចេញថ្លៃសាលានិងការចាយវាយឲ្យ? បើសូម្បីតែលុយទិញបាយញាំុក៏គ្មានផង។

ចំណែកលុយដែលមានរាប់មឺុនដុល្លារនៅក្នុងកូនជ្រូក
បើសួរថាហេតុអ្វីមិនយកមក? ហាសហា សំណួរហ្នឹង
មិនត្រឹមត្រូវទេ! ទោះលុយទាំងនោះគេខំសន្សំក៏ពិត
មែន តែកុំភ្លេចឲ្យសោះណា៎៎ថាម្ចាស់លុយពិតប្រាកដ
ជាអ្នកណា? គេដេញយើងចេញ គេផ្ដាច់ទំនាក់ទំនង
បានន័យថាអ្វីដែលជារបស់គេ គឺ គេត្រូវប្រមូលយក
ទៅវិញទាំងអស់ ដូច្នេះមិនបាច់ឆ្ងល់ទេថាហេតុអ្វីមិនយកកូនជ្រូកមកជាមួយ?ចុះខោអាវម៉េចមិនព្រមយកទៅជាមួយដែរផង? នេះហើយជាចម្លើយ។

«លាហើយភូមិគ្រឹះដ៏ស្រស់ស្អាត...លាហើយលោក
ពូរបស់អូន លាដើមទ្រូងដ៏សែនកក់ក្ដៅជារៀង..អ្ហឹក
ជារៀងរហូតហើយ»



និយាយចប់ ជើងស្រឡូនទាំគូក៏រត់សំដៅទៅរកខ្លោង
ទ្វាររបងភូមិគ្រឹះយ៉ាងលឿនស្លេវតាមអ្វីដែលអាចធ្វើ
បាន ព្រោះបើនៅដើរស្មឿកៗខ្លាចថាធ្វើឲ្យម្ចាស់ភូមិ
គ្រឹះ មានអារម្មណ៍មិនល្អដោយសារខ្លួន។

«តើខ្ញុំត្រូវទៅទីណាបន្តទៀត?»ចេញផុតរបងភូមិគ្រឹះ
ភ្លាម អ្វីដែល ក្មេងប្រុស គីម ថេយ៉ុង គិតពីវាដំបូង
គេបង្អស់គឺទីកន្លែងដែលត្រូវទៅ។ក្រោយឈរសញ្ចឹង
គិតមួយស្របក់ ទឹកភ្នែកមួយតំណក់ក៏ស្រក់ចុះធ្លាក់
លើម្រាមជើង ខណៈទឹកភ្លៀងដ៏សែនត្រជាក់ក៏ចាប់
ផ្ដើមធ្លាក់ចុះមកដូចគ្នា ធ្លាក់ចុះដោយស្ងៀមស្ងាត់មិន
សូម្បីផ្គរឫផ្លេកបន្ទោរឲ្យដំណឹង វាប្រៀបដូចជាខ្សែ
ជីវិតក្មេងប្រុសម្នាក់នេះ សុខៗក៏ត្រូវគេដេញចេញ
លែងឲ្យនៅជាមួយ ដោយគ្រាន់តែរឿងដែលគេចោទ
ប្រកាន់ និង ប្រឌិតឡើង។ ខំគិតថាគេជាមនុស្សចាស់
ហើយឈ្លាសវៃមុននឹងធ្វើអ្វីនឹងគិតបានដិតដល់ឫ
រកមូលហេតុពិតប្រាកដនៃដើមហេតុសិន តែគេអត់
ទេ គេមិនធ្វើអ្វីទាំងអស់ ក្រៅពីអង្គុយស្ងៀមៗឲ្យ
មនុស្សច្រណែនឫស្យាជាច្រើននាក់ធ្វើរឿងមូលបង្កាច់
មកលើខ្លួនបានយ៉ាងងាយ ក្រៅពីអង្គុយស្ងៀមៗចាំ
ស្ដាប់គេផ្លុំត្រចៀក រឿងម៉្យាងទៀតដែលលោក អគ្គ
នាយក ចន ជុងហ្គុក ធ្វើ គឺចាំតែជេរស្ដី ត្មិះដៀល
ដាក់មនុស្សមិនដឹងរឿងអ្វីសោះ រហូតដល់ដំណាក់
កាលហ៊ានហាមាត់ដេញចេញពីភូមិគ្រឹះ
ដែលជារឿងខ្លួននឹកស្មានមិនដល់ ព្រោះមិនគិតថាគេនឹងក្បត់ពាក្យសន្យាដែលធ្លាប់និយាយ គេភ្លេចតែយើងនៅចាំ ចាំច្បាស់ទៀតផង គេធ្លាប់និយាយថា៖



កែវភ្នែក ចន ជុងហ្គុក(ចប់)Where stories live. Discover now