🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី១៧

4.5K 268 0
                                    

«ងូតមិនកើត ព្រោះមានចម្ងល់ចង់សួរលោក»
«ចង់សួរអីក៏សួរមក ទាន់នៅទប់អារម្មណ៍បាន»
«លោកឲ្យខ្ញុំទៅរៀនមែនហ្អ៎៎េស?»
«អឹម»
«ខ្ញុំចង់ទៅណាស់ តែ...តែគ្មានស្អីជិះទៅរៀនទេ កង់នៅឯផ្ទះហ្អ៎៎ក»

«គិតថាខ្ញុំឲ្យឯងដើរទៅរៀន?»គេឲ្យទៅរៀន ប្រាកដ
ជារៀបចំគ្រប់យ៉ាងរួចរាល់អស់ហើយ មិនថា សម្លៀក
បំពាក់ មធ្យោបាយក្នុងការធ្វើដំណើរ ប៊ិក សៀវភៅ
កុំព្យូរទ័រ និងរបស់សំខាន់ៗមួយចំនួនទៀត គ្មានអ្នក
ណាគេឲ្យទៅរៀនស្រាតឫក៏ដើរទៅទេ កុំឆ្ងល់ច្រើន
ពេក។

«ក៏មិនទៀងដែរ មនុស្សប្រុសចិត្តខ្មៅដូចជាលោក»
មនុស្សប្រុសចិត្តខ្មៅ ពូកែគំរាម ពូកែធ្វើបាប ពូកែវ៉ៃ
កំប៉េះគូទដូចជា ចន ជុងហ្គុក នេះណ៎៎ាទុកចិត្តមិន
បានទេ បើមិនឆាប់សួរនាំ អាចនឹងឲ្យខ្លួនដើរទៅរៀន
ពិតមែនក៏ថាបាន។

«ឯងបន្លំជេរយើង?»
«មានបានជេរពីពេលណា?អាក្រក់ខ្លួនឯង គិតច្រើនដោយខ្លួនឯងសោះ»

«គីម ថេយ៉ុង!!!»ពេលនេះគេខំទប់ណាស់ ទប់រហូត
ខឹងបែកផ្សែងចេញតាមត្រចៀកទៅហើយ មិននឹក
ស្មានថាក្មេងម្នាក់នេះ មិនត្រឹមតែពូកែឆ្ងល់នោះទេ ក៏
ពូកែអាខាងសកសៀតឲ្យខឹងញ័រសាច់មិនណយដែរ។





«ខ្ញុំចាប់ផ្ដើមឆ្ងល់ទៀតហើយ ឆ្ងល់ខ្លាំងណាស់ថាហេតុអ្វីក៏លោកចូលចិត្តហៅឈ្មោះខ្ញុំខ្លាំងៗរបៀប
សម្លុតទារលុយបែបនេះ?»មិនថាពេលណាក៏ដោយ
ឲ្យតែធ្វើឲ្យគេខឹង ដឹងតែគំហកហៅឈ្មោះខ្លួនដូចពួក
ជនពាលជម្រិតក្មេងទារប្រាក់យកទៅទិញគ្រឿងញៀនសេពមិនខុស។

«សួរខ្លួនឯងទៅ»បើចង់ដឹងសួរខ្លួនឯងទៅថាបានធ្វើ
អ្វីខ្លះ? រហូតដល់ថ្នាក់គេហៅឈ្មោះរបៀបសម្លុត?បើ
នៅសុខៗស្ងៀមៗមិនធ្វើអ្វីដែលខុសគេក៏មិនហៅបែប
នោះដែរ។

«ឈប់ចង់ដឹងហើយ ងូតទឹកទៅរៀនវិញល្អជាងហិហិ»ថេយ៉ុង ធ្វើជាសើចបន្លប់ស្ថានការណ៍ដ៏សែនអួរអាប់ ដោយធ្វើជាដើរគ្រវីគូទចូលក្នុងបន្ទប់ទឹកក្នុងបំណងងូតទឹកដើម្បីទៅរៀន។

«មិនបាច់ទៅរៀនទៅស្អីទាំងអស់ ហើយក៏មិនបាច់ងូតទឹកដែរ ទៅកាត់ស្មៅភ្លាមទៅ»ជុងហ្គុក និយាយ
ដូច្នោះ ព្រោះតែមានបំណងបំភ័យអ្នកខ្លះឲ្យចុះញោម
ខ្លាចរអានឹងគេខ្លះ មិនមែនចង់តមាត់ក៏ត ចង់ហៅស្មើក៏ហៅ ចង់ហៅទាំងនាមត្រកូលក៏មិនខ្ចីខ្លាចក្បាលអា
ណានោះទេ។

កែវភ្នែក ចន ជុងហ្គុក(ចប់)Där berättelser lever. Upptäck nu