🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៣២

3.9K 207 0
                                    

«ពូថាអ្នកណាឆ្កួត?»
« កូនឆ្កែឆ្កួត គីម ថេយ៉ុង»
«ថាអូនឆ្កួតសឹងតែគ្រប់ពេល ប៉ុន្តែឱបថើបអាកូនឆ្កែ
ឆ្កួតរហូត»គ្មានពេលណាមួយដែល ជុងហ្គុក មិនថាខ្លួនឆ្កួតនោះទេ តែបើដឹងថាឆ្កួតទៅហើយ ខំមកស្រឡាញ់ស្ទើលេបធ្វើអី្វ?ឫមួយឆ្កួតដែរ ទើបអាចស្រឡាញ់មនុស្សឆ្កួតបាន?

«មកពីថើបហើយមិនរើ បើសិនជារើក៏មិនថើបដែរ»
គេតបទៅវិញទាំងបំពានការពិត បំពានបេះដូងខ្លួនឯងហើយចេះតែនិយាយឲ្យតែរួចមិនពីមាត់ ដើម្បីបានឈ្នះកូនឆ្កែ។

«មនុស្សចាស់ស្អីគ្មានទំនួលខុសត្រូវ ថើបគេហើយ
មកទម្លាក់កំហុសដាក់គេទៀត» ថេយ៉ុង ប្រើជើងខ្លីៗជំទើតបានត្រឹមស្មាក្រាស់ឃ្មឹករបស់ ជុងហ្គុក ទើបសម្លក់មុខសង្ហារគួរឲ្យចង់ពុសកែងបានបន្ដិចមុននឹងនិយាយ។

«អូនថាអ្នកណាចាស់?»មុខសង្ហារខាបព្រលឹងឱនចុះ
ស្មើត្រឹមមុខតូចច្រមិចគួរឲ្យចង់បឺតជញ្ជក់ ហើយក៏ជ្រែងចង្កេះសួរទាំងក្ដៅដើមទ្រូងផើកៗ ព្រោះលើកទី
១ហើយ ដែលឭក្មេងម្នាក់នេះហៅខ្លួនថាចាស់ ពីមុនមានតែគេហៅខ្លួនឯងប៉ុណ្ណោះ។

«បិុហ្គុក»គ្រាន់តែថាចប់ភ្លាម ជើងតូចៗខ្លីៗក៏រត់ត្រុយ
សំដៅទៅខាងក្រៅដើម្បីគេចពីបាតដៃរន្ទះរបស់ ជុងហ្គុក ព្រោះតែដឹងច្បាស់ក្នុងចិត្តថាពាក្យខ្លួននិយាយចេញមុននោះនឹងធ្វើឲ្យគេទ្រាំមិនបានហើយវ៉ៃគូទខ្លួន ហាសហា មិនខុសទេរត់មិនទាន់បានពីរម៉ែត្រផងស្រាប់តែ៖





«ផាច់...»
«អ៎៎ូយ...វ៉ៃគូទអូនទៀតហើយ»
«គូទបិទមាសឫ ទើបវ៉ៃមិនបាន?»
«មិនមែនបិទមាសតែវាជាសាច់ ពូវ៉ៃម្ដងៗឈឺខ្លាំងណាស់»

«មកពីដឹងថាឈឺហ្នឹងហើយបានជាវ៉ៃ វ៉ៃដើម្បីកុំឲ្យលើកក្រោយឈ្លើយពេក»សួរថាបើនៅសុខៗមិនបាន
ធ្វើស្អីខុស តើអ្នកណាគេមកវ៉ៃយើង?មកពីយើងវា
ឈ្លើយពេកហៅគេសុទ្ធតែបិុ ទើបគេអត់មិនបាននឹង
វ៉ៃខ្លះ។

«ឈ្លើយយ៉ាងម៉េចអាហ៊ា?»ដឹងថាគេខឹងហើយវ៉ៃខ្លួន
ព្រោះតែហៅគេបិុ ថេយ៉ុង ក៏ប្ដូរមកហៅហ៊ាម្ដង មិនមែនហៅឲ្យសប្បាយចិត្តហើយឈប់ខឹងនោះទេតែហៅបញ្ជួសបន្សោកឲ្យកាន់តែក្អួតឈាមទៅវិញទេ។

កែវភ្នែក ចន ជុងហ្គុក(ចប់)Where stories live. Discover now