🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី១៨

4.4K 274 0
                                    

«ខ្ញុំសួរ ម៉េចក៏ពួកនាងមិនឆ្លើយ??»
«គឺ...គឺអ្នកប្រុស អ្នកប្រុសតូចយកពស់មកដាក់លើ
ដៃពួកនាងខ្ញុំទាន៎៎»ពេលទទួលបានចម្លើយ ជុងហ្គុក ក៏បាញ់ក្រសែភ្នែកពិឃាតទៅរក ថេយ៉ុង ម្ដង។

«គីម ថេយ៉ុង!!»
«បាទ»
«ម៉េចក៏យកពស់ដាក់លើដៃពួកនាង?»
«ទេ!អូនមិនដឹងទេ»ថេយ៉ុង ប្រកែកញាប់មាត់ស្មេរ មិនព្រមទទួលស្គាល់នូវអ្វីដែលខ្លួនបានប្រព្រឹត្តដូចពាក្យអ្នកបម្រើប្រាប់ដល់ ជុងហ្គុក នោះទេ ថែមទាំងប្រើពាក្យអូន មកល្បួងលួងលោមចិត្តគេឲ្យញាប់ញរ័ឈរមិននឹងនរថែមទៀត។

«ប្រាកដចិត្តទេថាមិនដឹង?ហឹុម?»ជុងហ្គុក ឱនមុខសង្ហារខាបព្រលឹងទៅកៀកនឹងមុខតូចច្រមិចដែល
កំពុងតែភ័យរហូតស្លេកបបូរមាត់ចំប្រប់ តែក៏នៅតែ
ខ្លាំងមិនព្រមទទួលស្គាល់កំហុសខ្លួន សួរជម្រិតរបៀបដាក់កំហិត។

«ប្រា-ប្រា...ប្រាកដណាស់»រាងល្អិត ឆ្លើយតបទៅគេវិញទាំងត្រដិតអណ្ដាតគ្រលាស់មិនចង់ចេញ ខណៈ ដៃលួចក្ដាប់កូនពស់ញុកចូលក្នុងអាវលាក់បាំងពីភ្នែកពិឃាតរបស់ ជុងហ្គុក ដោយមិនដឹងខ្លួនថាគេបានមើលឃើញកូនពស់ខ្សែគោនោះតាំងពីមកដល់ដំបូងម្ល៉េះ គ្រាន់តែគេមិនមាត់ រង់ចាំសួរចម្លើយចេញពីមាត់ពូកែភូតកុហកនេះវិញថានឹងឆ្លើយយ៉ាងណា។

«ឆ្លើយត្រង់រួចខ្លួនតែ-»
«នេះពស់»



រកតែ ជុងហ្គុក និយាយឲ្យចប់សេចក្ដីមិនទាន់កំលោះ
តូច គីម ថេយ៉ុង ក៏ទាញកូនពស់ចេញពីក្នុងអាវហុច
ឲ្យគេមើល ថែមទាំងញញឹមញញេមយ៉ាងមានក្ដីសុខ
ព្រោះឭគេប្រាប់ថា បើឆ្លើយត្រង់រួចខ្លួន ដូច្នេះប្រាកដ
ជារួចខ្លួនដូចពាក្យគេថាហើយ។

«ទទួលស្គាល់កំហុសហើយ?»
«ហិហិ បាទ»

«ដើរមកនេះ»ជុងហ្គុក ក៏បក់ដៃរាងល្អិតឲ្យមកជិត ហើយទាញយកសត្វពស់មកកាន់នឹងដៃម្ដង។

«សុំទោសពួកនាងទៅ»ពេល ថេយ៉ុង ដើរមកជិតគេ
ក៏ដឹកដៃទៅរកពួកអ្នកបម្រើស្រីបីនាក់ដែលឈរនៅ
ខាងក្រោយខ្នង រួចប្រាប់ឲ្យសុំទោសពួកនាងដើម្បី
លុបលាងកំហុសដែលបានធ្វើ។

«ហាស?»ថេយ៉ុង បើកភ្នែកធំៗភ្ញាក់ព្រើតមិនគួរឲ្យជឿក្រែងមុននេះគេអ្នកនិយាយខ្លួនឯងថាឆ្លើយត្រង់រួចខ្លួន ចុះឆ្លើយប្រាប់ត្រង់ហើយតើ ម៉េចក៏ឲ្យសុំទោសពួកនាងទៀត?

កែវភ្នែក ចន ជុងហ្គុក(ចប់)Where stories live. Discover now