🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី២៥

4.2K 264 0
                                    

«ឈប់យំ ប្រាប់បងមកថាកើតរឿងអ្វីឡើង?»
«អ្ហឹកៗ»
«អ្នកណាធ្វើស្អីអូនមែនទេ?»
«អត់ទេ អឹ្ហកៗ »

«បើគ្មានអ្នកណាធ្វើស្អី ម៉េចក៏យំ»

«អ្ហឹកៗ អូនឃ្លានបាយ ឃ្លានបាយខ្លាំងណាស់ពូ
អ្ហឹក...ៗ»រាងល្អិតយកមុខត្រដុសជូតទឹកភ្នែកទឹក
សំបោរពេញអាវគ្រ័រហ្សេររបស់មនុស្សមាឌធំ ទើប
យំរៀបរាប់ប្រាប់មូលហេតុពិតដល់គេ។

«ពុទ្ធោកូនឆ្កែអើយ!»ជុងហ្គុក ស្រែកពុទ្ធោទាំងយក
ដៃគក់ដើមទ្រូងសែនហួសចិត្តជាពន់ពេក គេខំតែ
ភ័យបះសក់ជ្រុះបាត់បេះដូងទៅលើថ្នល់ ព្រោះតែភ័យខ្លាចក្រែងមានអ្នកណាវ៉ៃឫគំរាមធ្វើបាបទើបធ្វើឲ្យសំណព្វចិត្តគេយំ តែតាមពិតយំដោយសារឃ្លានបាយសោះ ប៉ុន្តែយ៉ាងណាក៏ធូរទ្រូងសប្បាយចិត្តដែលមនុស្សរបស់គេមិនបានកើតរឿងអ្វីឡើងដូចការគិត។

«អ្ហឹកៗ អូនឃ្លានណាស់ពូ»
«អឹម!តោះ»

«នាំអូនទៅណា?»
«ក្រែងឃ្លានបាយ?មិនចង់ទៅញាុំបាយទេ?»

«តែអូនត្រូវទៅរៀន»
«ឃ្លានរៀនក៏ឃ្លានបាយ?»

«ឃ្លានបាយ...»
«បើឃ្លានបាយតាមមក ប្រយ័ត្នផាច់ៗយំមួយសារទៀត»
«អ្ហឹកៗ»


«ឈប់យំភ្លាម!»គ្រាន់តែគំរាមលេងមិនទាន់បានវ៉ៃ
មួយដៃផង អ្នកខ្លះក៏ពេបមាត់សម្រក់ទឹកភ្នែកចុះ
ស្រែកយំហ៊ូៗដូចទឹកបាក់ទំនប់ ទើបអត់មិនបានចេះតែស្រែកគំហក។

«អ្ហឹកៗ មិនឈប់!»ទោះបីរវល់យំក៏ ថេយ៉ុង មិនភ្លេច
គំហកតបទៅគេវិញដែរ ។មនុស្សយំណា៎៎មិនមែន
ស្រែកគំហកដាក់កំហិតឲ្យឈប់ក៏ឈប់បានទេ បើ
មិនលួងលោមដោយពាក្យផ្អែមល្ហែម សូមកុំមកគំរាម
ដោយពាក្យសម្លុត ព្រោះខ្ពើបឈប់យំណាស់វើុយ។

«មិនឈប់ក៏ដើរទៅរៀនទៅ មិនបាច់ទៅរកបាយញាុំទេ»ថារួច ប្រអប់ដៃក្រាស់ក៏ព្រលែងប្រអប់ដៃស្ដើងឲ្យ
មានសេរីភាព ទើបស៊កដៃសងខាងចូលក្នុងហោប៉ៅខោដើរចូលក្នុងឡានបាត់ មិនខ្ចីមើលអ្នកដែលពេប
មាត់យំយ៉ាងកំសត់នៅមាត់ផ្លូវតែម្នាក់ឯងសោះឡើយ។

«អាមនុស្សថោកទាប ធ្វើឲ្យខ្ញុំយំ មិនលួងហើយទុក
ចោលឲ្យនៅតែម្នាក់ឯងទៀត អ្នកណាបានធ្វើប្ដីដឹងតែអភ័ឰមួយជីវិតហើយ អាប្ដីម៉ាកហ្នឹងនោះ»រាងល្អិត
ស្រែកជេរអ្នកដែលចូលសំងំក្នុងឡានទាំងទឹក
ភ្នែកហូរមិនដាច់ ហូរព្រោះឃ្លានបាយ ហូរព្រោះគេមិន
លួង ហូរព្រោះគេទៅចោលហើយបញ្ជួសឲ្យដើរទៅរៀនតែម្នាក់ឯងទៀត គិតមើលតើសមឫអត់?

កែវភ្នែក ចន ជុងហ្គុក(ចប់)Where stories live. Discover now