🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី២

5.5K 338 1
                                    

ម្រាមដៃស្រឡូនស្រឡៅដូចបន្លាក្រូច លូកស្ទាប
អង្អែលសាច់គូថខ្លួនឯងត្រង់កន្លែងគេទះ ទាំងហូរទឹកភ្នែករហាម ហើយឆ្លើយតបទៅគេវិញ ដោយសំឡេងយំអណ្ដឺតអណ្តកយ៉ាងគួរឲ្យអាណិត។

«ស្រួលនិយាយគ្នាបែបហ្នឹង កាន់តែគួរឲ្យ
ស្រឡាញ់»គេសើចហឹុះៗក្នុងដើមក រួចពោលពាក្យ
ក្នុងចិត្តចេញមក ក្រោយពេល ថេយ៉ុង ដើរយំចូល
ក្នុងបន្ទប់ដើម្បីពាក់អាវបាត់។

«ទ្រាំតែបន្តិចទៀតប៉ុណ្ណោះ បន្ដិចទៀតឯងនឹងលែង
លំបាក»សំឡេងគ្រលរមាំបន្លឺឡើង ស្របដាក់បង្គុយចោងហោងលើកែងជើង ឱនរើសកំបែងចានយកទៅចោលក្នុងធុងសំរាម ហើយយកចានថ្មីដួសបាយសម្លទាំងលំបាកលំបិនយកទៅដាក់ទៅតុ អង្គុយរង់ចាំ ក្មេងដែលខ្លួនទះគូទ ចេញមកវិញ។










គេមិនធ្លាប់ចូលផ្ទះបាយនោះទេ តែក៏ស៊ូលះបង់ ផ្ដាច់
ប្ដូរចូលដើម្បីអ្នកខ្លះដែលវ៉ៃគេមុននេះឯង កុំថាឡើយដាំបាយធ្វើម្ហូប សូម្បីតែលានចានក៏គេមិនចេះធ្វើផង នេះសំណាងហើយដែលគេអាចដួសបាយសម្លយកទៅដាក់លើតុបាន។

តាមពិត បន្ទាប់ពីបើកឡានចេញពីសាលារៀននោះ
មក ជុងហ្គុក មិនបានទៅក្រុមហ៊ុនឫភូមិគ្រឹះវិញឡើយ គឺគេមានបំណងទៅចាំសួរនាំ ថេយ៉ុង នៅឯតូបតែរឿងដែលមកចោលគេ។ ពេលបើកឡានទៅចតនៅម្ខាងផ្លូវទល់មុខតូបលក់ដូររបស់អ្នកស្រីហារី គេបានអង្គុយក្នុងឡាន ហើយមើលពីសកម្មភាព
ថេយ៉ុង ពីចម្ងាយទាំងអស់។

គ្រប់សកម្មភាពទាំងអស់ដែល ថេយ៉ុង បានធ្វើមិនអាចគេចផុតពីក្រសែភ្នែកមុតស្រួចរបស់គេបានឡើយ។ពេល ថេយ៉ុង ជិះកង់ទៅផ្ទះវិញ គេក៏ជិះឡានតាមពីក្រោយក្នុងល្បឿនយឺតបំផុត ព្រោះកុំឲ្យនាយតូច ដឹងខ្លួនថាគេបើកឡានតាម។ ពេល ថេយ៉ុង រត់ចូលក្នុងផ្ទះហើយស្រែកថាឃ្លានបាយ គេក៏បានឭ ទើបដើរចូលក្នុងផ្ទះបាយ បំណងដួសបាសម្ហូបទុកឲ្យ តែស៊យធ្វើឲ្យបែកចានឭដល់ខាងក្នុងបន្ទប់ ទើបត្រូវមនុស្សដែលខ្លួនខំជួយយកអាសារវាយក្បាលពីរ បីអំបោសលេង។










«លោក!»មួយសន្ទុះក្រោយមក ថេយ៉ុង ចេញមកវិញ
ដោយស្លៀកខោជើងវែងពណ៌ផ្ទៃមេឃ និងអាវដៃវែពណ៌ផ្ទៃមេឃដូចគ្នានឹងខោ ថែមកន្សែងបង់កពណ៌
សមួយទៀត រុំកទាល់តែជិតឈឹងដកដង្ហើមមិនចង់
ចេញ តែយ៉ាងណាក៏តស៊ូពិបាកដកដង្ហើម ប្រសើរជាងបើកសាច់ឲ្យមនុស្សភ្នែកក្ដាមខ្លះមើល។

កែវភ្នែក ចន ជុងហ្គុក(ចប់)Donde viven las historias. Descúbrelo ahora