🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៦៧

4.7K 231 5
                                    

«ញាំុប៉ុណ្ណឹងបានហើយ»

«ពូនិយាយអ្វីមានដឹងខ្លួនទេ?»ឲ្យឈប់ញាំុអ៊ីចឹង
ហេស៎៎?ហេតុអ្វីគេមិនយកគេទៅសម្លាប់តែម្ដង
ទៅ ព្រោះបើស្លាប់ ស្រួលជាងរស់ តែញាំុមិនបានឆ្អែត។

«បងដឹង តែបងសុំចុះណា៎៎ ឈប់ញាំុទៅ»គេមិនមែន
កំណាញ់ឫក៏ខ្លាចក្រ ប៉ុន្តែគេខ្លាចញាំុច្រើនប៉ោងពោះ
ហើយក៏បែកឫក៏ពិបាកអង្គុយ ពិបាកក្នុងខ្លួន គេងមិន
ស្រួល ឈរមិនកើតអីបែបហ្នឹង គ្មានបំណងផ្សេងទេ។

«អ្ហឹកៗ»ឲ្យធ្វើអី ធ្វើបាន តែឲ្យឈប់ញាំុ គីម ថេយ៉ុង
សុំយំឲ្យមើលហើយ ប៉ុន្តែគួរឲ្យស្ដាយ យំធ្វើតួកម្សត់មិនទាន់បានប៉ុន្មានផងក៏ត្រូវបើកភ្នែកធំៗសម្លក់ ឃីង
ដែលស្ងាត់មាត់ជាយូរ ទើបតែបញ្ចេញសំឡេង៖

«ឆាប់បញ្ចុកទៀតទៅ កូនចៅហ្វាយ យំទៀតហើយ»
ស្របសម្ដីគេក៏បូញមាត់ធ្វើស្រួចៗ ដាក់អ្នកដែលអង្គុយលើភ្លៅមាំរបស់ចៅហ្វាយនាយ ដែលកំពុងតែ
ប្រឹងលានភ្នែកសម្លឹងមកកាន់គេ ទាំងក្ដាប់មាត់ ក្ដាប់
ដៃឡើងណែន។



«បងឃីង!»
«បាទ»

«ហឹុស!»មុនដំបូងខឹងណាស់ ចង់តែស្រែកជេរ
គេឲ្យស្ពឹកមុខដូចត្រូវស្រាំងទិចទេ តែក៏ហាមាត់ជេរ
មិនរួចពេលឭអ្នកម្ខាងទៀតឆ្លើយបាទ យ៉ាងពីរោះ
បានត្រឹមតែខាំមាត់បែរមុខចេញទៅមើលមាត់ទ្វារតែ
ប៉ុណ្ណោះ។

កែវភ្នែកមុតស្រួចប្រទះនឹងមនុស្សស្រីពីរនាក់បងប្អូន
ដើរចូលសម្ដៅមករកខ្លួនទាំងឱនក្បាលសឹងដល់ឥដ្ឋ
ការ៉ូ ទើបលូកបំបេះប្រអប់ដៃមាំក្រាស់ចេញពីចង្កេះ
បំណងចង់ចូលទៅសម្ងំក្នុងបន្ទប់ឲ្យបាត់ៗ ព្រោះតែ
ស្អប់ មិនចង់ឲ្យភ្នែកភ្លឺថ្លារបស់ខ្លួនឃើញមនុស្សស្រី
ចំពោះមុខនោះទេ ព្រោះកាន់តែឃើញ កាន់តែឈឺ
កាន់តែនឹករឭកដល់រឿងរ៉ាវកន្លងមកដែលពួកនាង
ព្រួតក្បាលធ្វើបាបខ្លួនតែម្នាក់។

«ពូ!លែងអូន»
តែអ្នកជាម្ចាស់ប្រអប់ដៃហាក់ដូចជាមិនព្រមសហការ
ជាមួយសោះ បានជាព្យាយាមឱបរឹតចង្កេះអង្ក្រងកាន់
តែណែនជាប់ស្អិតមិនឲ្យក្រោកចេញទៅណារួច។

«នៅទីនេះហើយ»នៅទីនេះហើយ នៅអង្គុយដូចជា
ព្រះអង្គម្ចាស់ឲ្យអ្នកដែលធ្លាប់បានយកក្បាលអង្គម្ចាស់ជ្រមុជចូលភក់ ក្រាបសំពះសុំខមាទោស។

កែវភ្នែក ចន ជុងហ្គុក(ចប់)Where stories live. Discover now